ណាប៉ូឡេអ៊ុងទី៣ ប្រធានាធិបតីដំបូងនៃសាធារណរដ្ឋ របស់បារាំង

ណាប៉ូឡេអុងទី៣ កើតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៨០៨ នៅទីក្រុងប៉ារីស ប្រទេសបារាំង និង ទទួលមរណភាពនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៨៧៣ នៅស្រុកជីស្លេហឺស ចក្រភពអង់គ្លេស។ ណាប៉ូឡេអុងទី៣ គឺជាស្តេច និងជារដ្ឋបុរសបារាំង។ លោកមានឈ្មោះថា ល្វីស ណាប៉ូឡេអុង បូណាប៉ាត មានងារជាប្រធានាធិបតីតែម្នាក់នៃសាធារណរដ្ឋទី២ ប្រមុខរដ្ឋ បារាំងដំបូងដែលត្រូវបានជាប់ឆ្នោតសកលនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៨៤៨ ប្រធានាធិបតីដំបូងនៃ សាធារណរដ្ឋបារាំង និងបន្ទាប់ពីការប្រកាសចក្រភពបារាំងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨៥២ និងជា ព្រះរាជាចុងក្រោយនៃចក្រភពបារាំងក្នុងនាមជាអធិរាជនៃជនជាតិបារាំងផង។
ជាបុត្រទី៣ នៃល្វីស បូណាប៉ាត ស្តេចហូឡង់ និងម្ចាស់ក្សត្រី ហូតង់ស៍ ដឺ បូហាស ណាប៉ូឡេអុងទី៣ ក៏ជាព្រះអង្គម្ចាស់បារាំង និងព្រះអង្គម្ចាស់ហូឡង់ផងដែរ។
ដោយត្រូវបាននិរទេសបន្ទាប់ពីការដួលរលំនៃចក្រភព ដោយស៊ុមគ្រលំជាមួយបងប្អូនជីដូនមួយលោកដើម្បីអ៊ីតាលីរួបរួម លោកបានក្លាយជាអ្នកស្នងដោយសន្នតសម្រាប់រាជបល្ល័ង្គអធិរាជបារាំង។
ណាប៉ូឡេអុងទី៣បានជាប់ឆ្នោតជាតំណាងនៃប្រជាជន បន្ទាប់ពីបដិវត្តបារាំងនៅឆ្នាំ១៨៤៨ បន្ទាប់មកក៏ក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋ។ ការធ្វើរដ្ឋប្រហាររបស់លោកនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨៥១ បានអនុញ្ញាតឲ្យលោក ១ឆ្នាំ ក្រោយមក អាចស្តារចក្រភពដោយក្លាយជាអធិរាជនៃជនជាតិបារាំង និងបញ្ចប់ជីវិតនៃសាធារណរដ្ឋទី២។
ដោយប្រឈមមុខនឹងការប្រឆាំងរបស់ក្រុមអ្នកសាធារណរដ្ឋ សេរី ដូចជាលោក អាល់ដុលហ្វ៍ ត្យែរ៍ ពីអ្នករាជានិយម និងកាតូលិក ណាប៉ូឡេអុងទី៣ ក៏ផ្តល់អំណាចឲ្យខ្លួនឯងក្នុងទម្រង់ជាមេដឹកនាំចក្រភពផ្តាច់ការ។
ទស្សនវិជ្ជានយោបាយដែលណាប៉ូឡេអុងទី៣ ដាក់ចេញ គឺជាការធ្វើសំយោគនៃលទ្ធិណាប៉ូឡេអុង លាយជាមួយសេរីនិយមផ្តាច់ការ និងសង្គមនិយមដ៏ឥតខ្ចោះ។ ក្នុងរាជ្យរបស់ណាប៉ូឡេអុងទី៣ ត្រូវបានកត់សម្គាល់ដោយការអភិវឌ្ឍឧស្សាហកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយនាំមកនូវកំណើនខ្លាំងសម្រាប់ពិភពលោក ហើយក៏ត្រូវបានសឲ្យឃើញតាមរយៈការប្រែក្លាយទីក្រុងប៉ារីសឲ្យក្លាយជាទីក្រុងទំនើបដ៏ខ្លាំងនាសម័យនោះ។
នយោបាយក្រៅប្រទេសរបស់ណាប៉ូឡេអុងទី៣ សំដៅ ស្តារនូវអំណាចបារាំងនៅអឺរ៉ុប និងនៅលើពិភពលោក។ លោកបានកាត់ផ្តាច់ភាពឯកាការទូតរបស់បារាំងដែលចង់បានដោយសមាជទីក្រុងវីយ៉េន តាមរយៈមហាអំណាចទាំងបីនៃសម្ព័ន្ធមិត្តពិសិដ្ឋ មានព្រូស្យា រុស្ស៊ី និងអូទ្រីស ដោយការត្រូវរ៉ូវជាមួយចក្រភពអង់គ្លេសនៅអំឡុងសង្រ្គាមគ្រីម៉េ។ ណាប៉ូឡេអុងទី៣ គាំទ្រចលនាជាតិនិយមជាពិសេសនៅពេលបង្រួបបង្រួមអ៊ីតាលីប្រឆាំងនឹងចក្រភពអូទ្រីស។ ណាប៉ូឡេអុងទី៣ បានធ្វើប្រតិបត្តិការយោធាជាច្រើននៅឯនាយសមុទ្រ ជួនកាលត្រូវធ្វើជាសម្ព័ន្ធមិត្តជាមួយចក្រភពអង់គ្លេស ដែលអាចអនុញ្ញតឲ្យបារាំងពង្រីកទឹកដី នីស និងសាវ័រ ព្រមទាំងការពង្រីកអាណានិគម និងពាណិជ្ជកម្ម។ ប៉ុន្តែនយោបាយនេះបានបង្កការប្រទូស្តរាយនឹងព្រះរាជាណាចក្រព្រូស្យា និងទទួលរងបរាជ័យប្រតិបត្តិការយោធានៅម៉ិចស៊ិក។
ភាពតានតឹងជាមួយប្រទេសព្រូស្យា បានឈានទៅដល់សង្រ្គាមបារាំង អាឡឺម៉ងនៅឆ្នាំ១៨៧០។ នៅថ្ងៃទី២ កញ្ញា ឆ្នាំ១៨៧០ ណាប៉ូឡេអុងទី៣ ត្រូវបានចាប់ខ្លួននៅសមរភូមិសឺដង់។ ណាប៉ូឡេអុងទី៣ ធ្វើនិរទេសទៅនៅអង់គ្លេស ដែលលោកបានទទួលមរណភាពនៅខែមករា ឆ្នាំ១៨៧៣។
ណាប៉ូឡេអុងទី៣ កត់សម្គាល់ឲ្យឃើញនូវការកាត់ផ្តាច់យ៉ាងច្បាស់ក្នុងប្រវត្តិសាស្រ្តបារាំងនៅក្នុងការយល់ឃើញអំពីបុគ្គលដែលជារាជាចុងក្រោយរបស់បារាំង និងជាប្រធានាធិបតីដំបូងនៃសាធារណរដ្ឋបារាំងផងដែរ។
Daily Program
