អាហារក្រៅផ្ទះ និងក្នុងផ្ទះមួយណាល្អជាង?
នៅពេលដែលស្ថានភាពសេដ្ឋកិច្ចកំពុងតែនៅលើវិថីដ៏ផុយស្រួយដូចសព្វថ្ងៃតើយើងគួរជ្រើសរើសបែបណាចំពោះការសម្រេចចិត្តនៅក្នុងជីវភាពប្រចាំថ្ងៃ រវាងជីវិតនិងជីវភាពហ៊ឺហារនៅក្រៅផ្ទះ និងការសន្សំសំចៃតែមានគុណភាពអាហារល្អនិងមានគុណតម្លៃច្រើន ។
នៅពេលនេះលុយពិបាករខ្លាំងណាស់ តែការចាយវិញគឺស្រួលបំផុត ដោយកាន់ត្រឹមតែ១០ដុល្លារអីទៅផ្សារគឺសឹងតែមិនបានអ្វីជាប់ដៃកាន់អោយធ្ងន់ឡើយ ដូច្នេះជម្រើសនៅក្នុងការរក្សាជីវភាពរស់នៅដោយការហូបចុកនៅក្នុងផ្ទះរបស់យើងវាប្រសើរជាការដើរយកលុយទៅចាយហើយទទួលទាននៅក្រៅផ្ទះ ។
សព្វថ្ងៃនេះសម្រាប់គ្រួសារតូចមួយបើកាន់ត្រឹមតែ១០ដុល្លារហូបបាយពេលព្រឹកនៅតាមហាងចិញ្ចើមផ្លូវគឺសឹងតែមិនគ្រប់គ្រាន់ផងមិនថាទៅក្នុងហាងទំនប់នោះទេ ប៉ុន្តែប្រសិនបើយើងសន្សំសំចៃកុំទៅបាយក្រៅ លុយត្រឹម១០ដុល្លារនេះ យើងអាចចាយត្បិតត្បៀតអាចទទួលទាន បានអាហារបីពេលរយៈពេលដល់ទៅ២ទៅ៣ថ្ងៃ ។
ថវិកាត្រឹម១០ដុល្លារនៅសម័យនេះមិនច្រើនទេ ហើយក៏មិនអាចទិញរបស់ធំដុំជាប់ដៃបានដែរ ប៉ុន្តែយើងអាចទៅផ្សារសម្លឹងរកបន្លែ ត្រីសាច់ ស៊ុត សាមញ្ញល្មមដើម្បីចំអិនទទួលទានបានជុំគ្នាបានគ្រប់គ្រាន់ ឆ្អែត ហើយក៏មានអនាម័យផងដែរ។
នៅពេលនេះតម្លៃស៊ុតគឺប្រហែលជា ១០ គ្រាប់ តម្លៃ៥០០០ រៀល សាច់មាន់អី ក៏ធូរថ្លៃដែរ ខណៈសាច់ជ្រូក ក៏អាចទិញតាមខាំមកហាន់ មកបន្លាក់មកជៀនមក ស្លរ ដើម្បីទទួលទានបានផងដែរ ។
ឧទារណ៍សម្រាប់បាយស្រូបតាមចិញ្ចឹមផ្លូវសាច់មួយជ្រូកមួយដុំតូច ហាន់ស្តើងៗស្រូបទឹកត្រីស្រូបជ្រក់ គឺយ៉ាងហោចណាស់ក៏ថ្លៃ៣០០០ រៀលដែរ ប៉ុន្តែប្រសិនបើយើងថែមស៊ុតចៀនមួយទៀតអាចឡើង៥០០០ រៀល ប៉ុន្តែត្រឹមតម្លៃនេះ បើយើងសន្សំសំចៃ យើងអាចទិញស៊ុតមកក្រឡុកហើយដាក់គ្រឿងចៀន និងទិញត្រសក់ឫល្ហូងចិតលាយចូលគ្នាច្នៃធ្វើជ្រក់ទុកហូបក៏អាច គ្រប់គ្រាន់គ្នា២នាក់ប្តីប្រពន្ធ ឬកូនតូចៗ២នាក់ល្មមបាន។
ដោយឡែកអាហារថ្ងៃត្រង់យើងអាចទិញបន្លែមានត្រឡាច មានល្ពៅ មានបន្លៃស្ពៃ អី មួយគីឡូ សាច់ជ្រូក១ខាំអីយកមកឆា ឫស្ងោក៏អាចទទួលទានបានយ៉ាងមានជីវជាតិ ជាជាងយើងយកលុយទៅអង្គុយបាយនៅក្រៅផ្ទះ ។
បាយនៅក្រៅផ្ទះអស់លុយច្រើន ហើយអាចមិនមានអនាម័យទេ ប៉ុន្តែប្រសិនបើយើងចំអិននៅផ្ទះ វាអាចហត់ និងសាំញាំទាមទារការជួយគ្នា ប៉ុន្តែវាក៏សប្បាយ ហើយយើងអាចសន្សំសំចៃ បានថវិកាមួយភាគផងដែរ ដូច្នេះសូមរិះគិតមើល៕