ស្ថានីយប្រេងឥន្ធនៈណាលក់លើសថ្លៃកំណត់គួរតែពិន័យ !

នៅពេលនេះដោយសារតែសាធារណៈជនបារម្ភអំពីបញ្ហាកង្វះខាតប្រេងឥន្ធនៈប្រើប្រាស់នៅពេលអនាគត អ្នកខ្លះនាំគ្នាផ្អើលទៅទិញស្តុកទុក រហូតដល់ស្ថានីយមួយចំនួនឆ្លៀតឱកាសលក់លើសតម្លៃកំណត់ដែលចេញដោយក្រសួងពាណិជ្ជកម្ម និង ក្រសួងរ៉ែ និង ថាមពល។

ស្ថានីយប្រេងឥន្ធនៈដែលកំពុងតែឆ្លៀតឱកាសនេះគឺភាគច្រើនគឺជាដេប៉ូ ហើយភាគច្រើនជាសា្ថនីយប្រេងដែលមាននៅតាមខេត្ត ខណៈដែលស្ថានីយរបស់ក្រុមហ៊ុនធំៗ មានដូចជាតេឡា កាល់តិច តូតាល់ គឺបានកំពុងតែគោរពទៅតាមតម្លៃនោះ។

តម្លៃដែលក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មប្រកាសលក់នាពេលបច្ចុប្បន្ននេះវាសមរម្យ ហើយវាគឺជាតម្លៃ នៃស្តុកដែលនៅសល់។ តម្លៃនេះ គឺក្រសួងនិងក្រុមហ៊ុននាំចូលគឺបានពិនិត្យពិច័យនិងពិគ្រោះគ្នា យ៉ាងច្បាស់លាស់ ហើយកម្ពុជាបានអនុវត្តមកបានយ៉ាងល្អជាបន្តបន្ទាប់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅពេលដែលមានបញ្ហាបារម្ភរឿងសង្រ្គាមនៅមជ្ឈឹមបូព៌ាក៏មានម្ចាស់ស្ថានីយមួយចំនួនឆ្លៀតឱកាស ដើម្បីកើបប្រាក់ចំណេញ។

នៅក្នុងស្ថានភាពបែបនេះស្ថាប័នជំនាញពាក់ព័ន្ធនានាគួរតែយកចិត្តទុកដាក់ ហើយប្រញាប់ដោះស្រាយ ជាបន្ទាន់ ដើម្បីកុំអោយម្ចាស់ស្ថានីយទាំងនោះកេងចំណេញជ្រុលមិនគោរពច្បាប់ទម្លាប់​គិតតែផលប្រយោជន៍។

នៅក្នុងអំឡុងពេលនេះម្ចាស់ស្ថានីយណាដែលមានបញ្ហា គឺគួរតែព្រមាននិងពិន័យទៅតាមច្បាប់ ហើយយើងជាអតិថិជនគួរតែកំណត់ចំណាំទុក ហើយ​គិត​ខ្លួន​ឯងថា តើ​ត្រូវ​ប្រើ​ប្រាស់សេវានៅទីនោះ​ទៀត​ឬ​អត់?

ដោយឡែកបងប្អូនអាជីវករដែលគោរពច្បាប់គោរពភាពត្រឹមត្រូវយើងខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនបន្តគោរពតាមច្បាប់ និងធ្វើអាជីវកម្មប្រកបដោយសុចរិតភាព កុំកេងកុំបន្លំ កុំគិតតែមានបានខុសតម្រា  ខុសក្របសីលធម៌និងភាពត្រឹមត្រូវនៃជីវិត។

នៅក្នុងស្ថានភពនេះយើងមិនគួរមានការក្លែងបន្លំ ខិលខូចផ្តេសផ្តាសនោះទេ។ នៅក្នុងអំឡុងពេលនេះ អ្វីដែលយើងគួរតែធ្វើនោះគឺរកស៊ីនិងធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និង ស្មោះត្រង់។

សរុបមក បញ្ហាតម្លើងថ្លៃប្រេងឥន្ធនៈលើសតម្លៃកំណត់ក្នុងពេលដែលសាធារណៈជនកំពុងមានការព្រួយបារម្ភ គឺជាអំពើដែលមិនគួរអនុញ្ញាតឱ្យកើតមានឡើយ ព្រោះវាប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងប៉ះពាល់ដល់សេចក្តីជឿជាក់របស់សង្គមទាំងមូល។ ដូច្នេះ ស្ថាប័នពាក់ព័ន្ធគួរតែពង្រឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះស្ថានីយណាដែលលក់លើសតម្លៃកំណត់ ដើម្បីធានាបាននូវភាពយុត្តិធម៌ក្នុងទីផ្សារ។ ខណៈពេលដូចគ្នា អាជីវករទាំងអស់គួរតែប្រកាន់ខ្ជាប់នូវសុចរិតភាព ការទទួលខុសត្រូវ និងការគោរពច្បាប់ ដើម្បីចូលរួមថែរក្សាស្ថិរភាពសេដ្ឋកិច្ច និងផលប្រយោជន៍រួមរបស់សង្គម។ ចំពោះប្រជាពលរដ្ឋ ក៏គួរតែមានការយល់ដឹង និងគាំទ្រតែអាជីវកម្មដែលប្រកបដោយភាពស្មោះត្រង់ ដើម្បីរួមគ្នាបង្កើតសង្គមមួយដែលមានភាពត្រឹមត្រូវ សុចរិត និងមានទំនួលខុសត្រូវ៕

Daily Program

Livesteam thumbnail