រឿងអគ្គីភ័យត្រូវតែយកចិត្តទុកដាក់ ទោះជាសីតុណ្ហភាពរាងថយចុះ ហើយសំណើមកើនបន្តិចក្តី !

រឿងគ្រោះអគ្គីភ័យគឺជាគ្រោះមហន្តរាយដែលយើងទាំងអស់គ្នាចាំបាច់ត្រូវតែបន្តយកចិត្តទុកដាក់ ទាំងអស់គ្នា ដើម្បីសុវត្ថិភាពនិងសេចក្តីសុខក្សេមក្សាន្តនៃយើង។

គ្រោះដ៏អាក្រក់នេះវាអាចកើតមានគ្រប់កន្លែងមិនថា នៅទីក្រុងឫជនបទ នៅផ្ទះឈើ ឫផ្ទះថ្ម សូម្បីតែលំនៅស្ថានឬកន្លែងស្នាក់នៅទំនើបៗនៅតាមអគារខុនដូខ្ពស់ៗក៏ដោយ ក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ ពីព្រោះវាគឺជាគ្រោះដ៏សហាវ ។

មួយរយៈពេលនេះអាកាសធាតុវាថមថយកំដៅបន្តិច ក្រោយពេលដែលផ្ទៃដីមួយចំនួននៅក្នុងប្រទេសបានទទួលដំណក់ទឹកភ្លៀងខ្លះៗដែលបានបង្អុរចុះមក ប៉ុន្តែទោះជាយ៉ាងណា គ្រោះអគ្គីភ័យនៅតែបន្តគំរាមកំហែងជីវភាពរស់នៅនិងសុភមង្គល យើងទាំងអស់គ្នានៅឡើយមកដល់ពេលនេះ ។

នៅតាមលំនៅស្ថានសូមប្រុងប្រយ័ត្នរឿងសាកថ្ម មិនថាទូរស័ព្ទ ប្រដាប់ផ្ទុកថ្ម ឧបករណ៍អេឡិចត្រូនិកផ្សេងៗ ។ ក្រៅពីនោះរបស់ងាយឆេះនា សូម្បីតែឧបករណ៍ដែលមានសារធាតុលីចូម ដូចជាឧបករណ៍ផ្ទុកថ្ម វាក៏អាចក្តៅកើតជាគ្រោះថ្នាក់អគ្គីភ័យបានដែរ ។

សូមប្រុងប្រយ័ត្នសារធាតុគីមីខ្លះក៏ដូចគ្នា ដូចជាពពួកថ្មស្អុយ កាលណាត្រូវសំណើមក៏វាអាចក្តៅហើយកើតមានគ្រោះអគ្គីភ័យផងដែរ ។

លំនៅស្ថានយើងត្រូវប្រុងប្រយ័ត្ន ប៉ុន្តែនៅអគារខុនដូរខ្ពស់ៗយើងចាំបាច់ត្រូវតែប្រុងប្រយ័ត្នថែមទៀតពីព្រោះប្រសិនបើវាកើតមានឡើង ហានិភ័យគឺខ្ពស់លើសគ្រោះដែលកើតមាននៅផ្ទះល្វែងឫផ្ទះធម្មតា ។ ដោយសារតែវាស្ថិតនៅ ខ្ពស់ ហើយអាចមានការលំបាកនៅក្នុងការពន្លត់ប្រសិនបើមានវាកើតមានឡើង ដូច្នេះដើម្បីបញ្ជៀសគ្រោះមហន្តរាយគឺំមានតែការប្រុងប្រយ័ត្ន ។

 ក្រៅពីនោះបងប្អូនដែលរស់នៅអាគារខុនដូរទាំងនេះ គួរតែមានឧបករណ៍ពន្លត់និងបង្ការគ្រោះអគ្គីភ័យផ្ទាល់ខ្លួនខ្លះៗដើម្បីបង្ការករណីដែលវាកើតមានឡើងដោយចៃដន្យដោយប្រការណាមួយ។

សរុបទៅគ្រោះអគ្គីភ័យគឺជាប្រភពនៃគ្រោះមហន្តរាយមួយដែលកម្ពុជាយើងកំពុងតែប្រឈមមុខខ្ពស់ គួរសមដែរ ដូចនេះដើម្បីពង្រឹងការប្រុងប្រយ័ត្ន យើងគួរតែចាំបាច់ចូលរួមរិះរកមធ្យោបាយសម្របសម្រួល ឲ្យមានការបណ្តុះបណ្តាលនិងបន្សាំនឹងបញ្ហានេះឲ្យហើយជូនដល់ពលរដ្ឋ ។ ចំណេះដឹងនឹងបំណិនខ្លះៗ គឺពិតជាមានប្រយោជន៍ដែលយើងគួរតែស្វែងយល់៕

Daily Program

Livesteam thumbnail