មួយពេល ទោះជាគេចំណាយអស់ប៉ុន្មានគឺនៅតែមួយឆ្អែត!
សព្វថ្ងៃនេះអ្នកដែលហ៊ានចំណាយនៅក្នុងម្នាក់ដល់ខ្ទង់កន្លះពាន់ដុល្លារដើម្បីទទួលទានអាហារមួយពេលគឺមានកាន់តែច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទោះជាគេចំណាយលើសនោះថែមទៀត ក៏នៅតែមួយឆ្អែតប៉ុណ្ណោះ។
សម្រាប់អ្នកដែលមានលុយការចំណាយបែបនេះអាចចាត់ទុកជាបទពិសោធនៃជីវិតរបស់ ពួកគេ ប៉ុន្តែសម្រាប់យើងដែលមានប្រាក់ចំណូលល្មម សូមកុំស្រមៃដល់ថ្នាក់នោះអី។ យើងអាចជ្រើសរើសនូវមុខម្ហូប និងអាហារណាដែលសមស្របសម្រាប់ខ្លួនយើង អោយតែអាហារ នោះមានជីវជាតិ មានអាហារូបត្ថម្ភចិញ្ចឹមរូបរាងកាយឲ្យលូតលាស់ដោយប្រក្រតីគឺបាន។
មកដល់ពេលនេះពពួកអាហារដែលមានតម្លៃថ្លៃៗគឺជាប្រភេទអាហារនាំចូល ដោយមានតាំងពីអាហារជប៉ុន អាហារអឺរ៉ុប ហើយនៅពេលនេះសូម្បីតែពពួកអាហារមកពីអាមេរិក ប្រេស៊ីល អាហ្វ្រិកដែលប្លែកហើយថ្លៃគឺសុទ្ធតែមាន។
ពពួកអាហារទាំងនេះត្រូវបានក្រុមអ្នកបង្កើតមាតិការដែលភាសាអង់គ្លេសហៅថា Content Creator គឺបានផលិតហើយចែកចាយពេញបណ្តាញសង្គម ដែលនាំឲ្យអ្នកខ្លះកាន់តែត្រេកត្រអាល ហើយចង់សាកចង់ដឹងកាន់តែខ្លាំង។
រាល់ការផ្សព្វផ្សាយទាំងនេះគឺកាន់តែដុតអារម្មណ៍នឹងបង្កឲ្យយើងកាន់តែមានចិត្តចង់កាន់តែ ខ្លាំងខ្លា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមកុំលង់ខ្លួនហើយចង់សាកនូវអ្វីដែលហួសពីសមត្ថភាពរបស់ខ្លួន។ សាកចុះពពួកអាហារខ្លះដែលមានតម្លៃសមរម្យសមាមាត្រនឹងប្រាក់ចំណូលនិងធនធានរបស់យើង ប៉ុន្តែប្រសិនបើយកប្រាក់សន្សំទៅចំណាយនៅលើពពួកអាហារ ទាំងនេះគឺអាចជាការខ្ជះខ្ជាយមួយដែលគួរតែរិះគិត។
អាហារទាំងអស់នោះទោះបីជាវាថ្លៃប៉ុណ្ណោះក៏ដោយគឺនៅពេលដែលចូលទៅក្នុងពោះគឺ នៅតែជាអាហារ ហើយសំខាន់ពេលខ្លះពពួកអាហារទាំងនេះក៏អាចនឹងធ្វើឲ្យយើងមានបញ្ហាសុខភាពផងដែរ ដោយសារតែពពួកអាហារទាំងនេះមិនមែនស្រុស់ទេគឺត្រូវការដឹកជញ្ជូន និងវេចខ្ចប់ជាច្រើនដំណាក់កាល មុនមកដល់កម្ពុជា យើង ហើយទម្រាំដល់ដៃចុងភៅចំអិនអោយ យើងទទួលទានគឺវារិតតែច្រើនដំណាក់កាល ដែលខុសពីពពូកអាហារនៅក្នុងស្រុកដែល ដាំនៅក្នុងស្រុកស្រស់ៗ។
ជាទូទៅអាហារវេចខ្ចប់ច្រើនគឺជាទូទៅក៏ត្រូវរងនូវការដាក់សារធាតុគីមី ក៏ដូចជាវិធានសាំញ៉ាំ ច្រើនដែលខុសពីអាហារនៅក្បែរក្លៀកយើង។ ពពួកអាហារស្រស់ៗនៅក្នុងស្រុកគឺមានគុណតម្លៃនិងគុណភាពសម្រាប់សុខភាពខ្ពស់ គ្រាន់តែវាមិនហ៊ឺហារ ដូចគេប៉ុណ្ណោះ។
សរុបមកវិញនៅពេលដែលយើងមានលុយមានកាក់មានធនធានគ្រប់គ្រាន់ការហ៊ឺហារក៏ អាចនាំអោយយើងសប្បាយចិត្តដែរ ប៉ុន្តែនៅក្នុងករណីដែលយើងនៅខ្វះមុខខ្វះក្រោយចំណាយ អាហារមួយពេលគឺស្មើនឹងចំណាយគ្រួសារទាំងមូលមួយសប្តាហ៍ កន្លះខែ ឬមួយខែអីកុំអីល្អជាង៕