ព្យុះទី១៦រិតតែសាហាវសូមរិតបន្តឹងការប្រុងប្រយ័ត្ន!

ក្រោមឥទ្ធិពលនៃព្យុះទី១៦ ដែលកើតមានដោយប្រព័ន្ធវិសម្ពាធនៅសមុទ្រចិនខាងត្បូងក្បែរប្រទេសហ្វីលីពីននិងរបបខ្យល់មូសុងនិរតី អាកាសធាតុនៅកម្ពុជាគឺកាន់ តែអាប់អួរខ្លាំង។

ប្រភពដដែលបានអះអាងថា នៅក្រោមឥទ្ធិពលនៃអាកាសធាតុបែបនេះ អាកាសធាតុ នៅកម្ពុជារហូតដល់ថ្ងៃទី ៩ ខែកញ្ញា គឺអាចមានបាតុភូតភ្លៀង ផ្គររន្ទះនិងខ្យល់កន្រ្តាក់ពី ៥០ ភាគរយ រហូតដល់ទៅ ៨០ ភាគរយ។

ប្រភពដដដែលបានអះអាងថា នៅតំបន់វាលទំនាបដែលមាន បន្ទាយមានជ័យ បាត់ដំបង់  ពោធិសាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង តាកែវ កណ្តាល ស្វាយរៀង និង រាជធានីភ្នំពេញ គឺអាចមានភ្លៀងបង្គួរគ្រប់ដណ្តប់នៅលើផ្ទៃដី ៥០ភាគរយ ប៉ុន្តែ ប្រយ័ត្ន នៅតMបន់ខ្ពង់រាប និង តំបន់មាត់សមុទ្រ។

នៅតំបន់ខ្ពង់រាបក្រោមភូមិសាស្រ្តនៃខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ច្រើន ជាមួយនឹងផ្គររន្ទះ និង ខ្យល់កន្រ្តាក់រហូតដល់ទៅ ៨០ភាគរយឯណោះ។

ដោយឡែកនៅតំបន់មាត់សមុទ្រវិញ គឺនៅក្នុងខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោក៏អាចមានភ្លៀងធ្លាក់ជាមួយនឹងផ្គររន្ទះ និង ខ្យល់កន្រ្តាក់ គ្រប់ដណ្តប់លើផ្ទៃដី ៧០ភាគរយ ដែរ។

ក្រៅពីនោះ សម្រាប់សមុទ្រវិញគឺអាចមានរលកកម្ពស់មធ្យមអប្បរមា១ម៉ែត្រ ទៅ ដល់អតិរមា ២ ម៉ែត្រ ដូច្នេះអ្នកដែលធ្វើដំណើរតាមផ្លូវទឹក និង ប្រជាពលរដ្ឋដែលមាន មុខរបរនេសាទគួរតែប្រុងប្រយ័ត្ន។

នៅក្នុងស្ថានភាពបែបនេះ អ្នកនៅតំបន់វាលទំនាប គឺហាក់មានស្ថានភាពប្រសើរជាងគេ ប៉ុន្តែមិនអាចធ្វេសប្រហែសបានឡើយ ពីព្រោះគ្រោះធម្មជាតិវាអាចប្រែប្រួលច្រើននិងរហ័ស  ប៉ុន្តែសម្រាប់តំបន់ខ្ទង់រាប និង​មាត់សមុទ្រគឺត្រូវតែយកចិត្តទុកដាក់បំផុត។

 

អាជ្ញាធរនៅក្នុងតំបន់មាត់សមុទ្រ និង ខ្ពង់រាប គឺគួរតែប្រុងប្រៀបប្រុងប្រយ័ត្ន និង ត្រៀមខ្លួនឆ្លើយតបនឹងបញ្ហាគ្រោះអាសន្នដែលអាចកើតមានមកលើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យទាន់ពេលវេលា។នៅក្នុងគ្រាដែលមានអាសន្ន ហើយអាជ្ញាធរឆ្លើយតបរហ័សបែបនេះ ប្រជាពលរដ្ឋគឺនឹងកក់ក្តៅ៕

 

Daily Program

Livesteam thumbnail