ក្រៅពីបញ្ហាសុខភាពបើមេឃក្តៅហើយភ្លៀង អាចនឹងមានគ្រោះធម្មជាតិផ្សេង!
ជាទូទៅនៅពេលដែលអាកាសធាតុក្តៅខ្លាំងដូចសព្វថ្ងៃនៅពេលដែលភ្លៀងធ្លាក់មក វាអាចនឹងបង្កបញ្ហាដល់សុខភាព ប៉ុន្តែក្រៅពីបញ្ហាសុខភាព វាក៏អាចនាំមកនៅគ្រោះធម្មជាតិមួយចំនួន ដែលយើងគួរប្រយ័ត្ន។
ជាធម្មតាអាកាសធាតុក្តៅបែបនេះ នៅមុនពេលភ្លៀង អំឡុងពេលភ្លៀង និងក្រោយពេលភ្លៀងវាអាចនឹងជួយបញ្ហាមួយចំនួន ដូចជា ការធ្លាក់ដុំពពកជាទឹកកកមកដែលអាចនឹងនំាឲ្យយើងរបួស ខូចខាតទ្រព្យសម្បត្តិ ដូចជា បែកកញ្ចក់ បែកដំបូលផ្ទះ ខ្យល់កន្រ្តាក់ និងបាតុភូតផ្គរន្ទះជាដើម ដែលបញ្ហាគ្រោះធម្មជាតិទាំងនេះសុទ្ធតែអាចប៉ះពាល់ដល់ការខាតបង់លុយកាក់ និង អាយុជីវិតបាន។
សូមលើកកំពស់ការប្រុងប្រយ័ត្នទាំងអស់គ្នា ពីព្រោះមកដល់ពេលនេះភ្លៀងបានធ្លាក់នៅតំបន់មួយចំនួនរួចហើយ ដោយកន្លែងខ្លះៗហើយ ដោយកន្លែងខ្លះក៏មានសេចក្តីរាយការណ៍ អំពីករណីនេះផងដែរ ដូច្នេះសូមប្រុងប្រយ័ត្ន។
សម្រាប់ករណីភ្លៀងធ្លាក់ទឹកកកនេះ ជាទូទៅជាបាតុភូតធម្មជាតិដែលកើតមាននៅពេលដែលដុំពពកវារលាយមិនទាន់ក៏ធ្លាក់មក ហើយបាតុភូតនេះគឺអាចបង្កឲ្យរបួស បែកកញ្ចក់រថយន្ត ដូច្នេះនៅពេលភ្លៀងគួរតែរកកន្លែងជ្រក។
សម្រាប់បាតុភូតខ្យល់កន្រ្តាក់ គឺវាអាចកើតមានប៉ោងដំបូល ជាពិសេសប្រភេទលំនៅស្ថានដែលប្រក់ស័ង្កសី ឬស្លឹក សំពត់តង់ ហើយពេលខ្លះសូម្បីតែក្បឿងក៏អាចប៉ើងដែរ។ ក្រៅពីនោះ លំនៅស្ថានខ្លះអាចត្រូវខ្យល់បក់ប៉ើងឲ្យខូចខាត ដូច្នេះសូមប្រុងប្រយ័ត្នក្រែងមានភ័យន្តរាយកើតមាន។ ដោយឡែករឿងផ្គររន្ទះគឺជារឿងគ្រោះថ្នាក់ផងដែរ ជាពិសេសគឺនៅតាមតំបន់ជនបទ។
កន្លងមកបាតុភូតធម្មជាតិកើតឡើងដោយផ្គរ និងរន្ទះនេះមានសម្លាប់ជីវិតមនុស្ស សត្វពាហនៈ និងទ្រព្យសម្បត្តិខ្លះៗដែរ ដែលយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសគឺនៅពេលដែលនៅតាមវាល ខណៈដែលទីក្រុងភាគច្រើនមិនសូវមានទេ ដោយសារតែភាគច្រើនគឺសំបូរ ឧបករណ៍ប្រឆាំងរន្ទះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏សូមមានការប្រុងប្រយ័ត្ន។
សរុបមវិញក្តៅខ្លាំងក៏យ៉ាប់ ភ្លៀងធ្លាក់ក៏មានបញ្ហាសំខាន់គឺយើងយកចិត្តទុកដាក់ការពារខ្លួន និងប្រុងប្រយ័ត្ន ដើម្បីការពារបញ្ហាណាមួយដែលកើតមានដល់យើង។ នៅក្នុងករណីយើងការពារមុន ពេលខ្លះគ្រោះអាចប្រែប្រួលពីតិចមកគ្មាន ពីធ្ងន់ធ្ងរមកស្រាលវិញក៏ថាបាន។ សូមលើកកំពស់ការប្រុងប្រយ័ត្នទាំងអស់គ្នា៕