អត្ថន័យនិងរបៀបប្រារព្ធ ក្នុងត្រៃទិវាបុណ្យចម្លង

ត្រៃទិវាបុណ្យចម្លង

១. មហា​សន្និបាតវ៉ាទីកង់ទី ២ ​បាន​បញ្ជាក់​ឲ្យ​ “ត្រៃទិវា” ​ជា​ការ​ប្រារព្ធ​បុណ្យ​ចម្លង​ប្រចាំ​ឆ្នាំ​ ​គម្រោង​ការ​ដ៏អស្ចារ្យ​នៃ​បុណ្យ​ចម្លង​អំពី​ ​“ការ​សោយ​ទិវង្គត​ ​និង​ការ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូ”។​

២. ​ថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ​ ​អភិ​បូជា​ពេល​ល្ងាច​ ​ចាប់​ផ្តើម​ពី​ ​“សញ្ញា​ឈើ​ឆ្កាង”​ ​ប៉ុន្តែ​ ​អត់​មាន​ប្រទាន​ពរ​ ​ក្រោយ​ពិធី។​
ថ្ងៃ​សុក្រ​ពិសិដ្ឋ​ ​ចាប់​ផ្តើម​ដោយ​ ​អត់​មាន​ធ្វើ​សញ្ញា​ឈើ​ឆ្កាង​ ​ហើយ​ចប់​ពិធី​ ​អត់​មាន​ប្រទានពរ។​

ថ្ងៃ​រាត្រី​សៅរ៍​ពិសិដ្ឋ​ ​មាន​អភិបូជា​ចាំ​យាម​បុណ្យ​ចម្លង​ ​ចាប់​ផ្តើម​ ​ដោយ​ ​អត់​មាន​ធ្វើ​សញ្ញា​ឈើ​ឆ្កាង​ទេ។​ ​ប៉ុន្តែ​បញ្ចប់​ពិធី​ដោយ​ ​“ប្រទានពរ​យ៉ាង​ឱឡារិក”​ ​ដើម្បី​ជួយ​ឲ្យ​យើង​ឃើញ​ ​ឯកភាព​របស់​ ​ពិធី​បុណ្យ​ ​ដែល​បន្ត​ភ្ជាប់​គ្នា​ ​គឺ​ចាប់​ផ្តើម​ដោយ​ការ​ធ្វើ​សញ្ញា​ឈើ​ឆ្កាង​ ​ហើយ​បញ្ចប់​ដោយ​ ​ការ​ប្រទានពរ​យ៉ាង​ឱឡារិក​ ​នៅ​រាត្រី​បុណ្យ​ចម្លង។​


៣. ​ដូច្នេះ​ ​យើង​មិន​អាច​មើល​ពិធី​បុណ្យ​ទាំង​៣​ ​ថ្ងៃនេះ​ ​បែប​ដាច់​ដោយ​ឡែក​ពី​គ្នា​ ​ប៉ុន្តែ​ ​ត្រូវ​យល់​ថា​ ​ពិធី​បុណ្យ​ទាំង​បី​ថ្ងៃនេះ​ ​គឺ​ជា​ពិធី​បុណ្យ​តែ​មួយ។​

ការ​តាំង​ព្រះកាយ​ព្រះគ្រីស្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ​ ​គឺ​ជា​ការ​រំលឹក​អំពី​បុណ្យ​ចម្លង​ជា​មុន។​ ​ការ​រង​ទុក្ខ​លំបាក​ ​និង​ការ​សោយទិវង្គត​របស់​ព្រះយេស៊ូ​ ​គឺ​ជា​ចំណែក​មួយ​នៃ​បុណ្យ​ចម្លង​ ​របស់​ព្រះយេស៊ូ​នៅ​ថ្ងៃ​សុក្រ​ពិសិដ្ឋ​ ​ដែល​បាន​ពេញ​លក្ខណៈ​ ​តាម​រយៈ​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ​ ​គឺ​រាត្រី​បុណ្យ​ចម្លង។​
ដូច្នេះ​ហើយ​ ​យើង​ត្រូវ​ចូល​រួម​ពិធី​ជា​រៀង​រាល់​ថ្ងៃ។​

ថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ៖​ ​ពិធី​អភិបូជា​អរព្រះគុណ​ ​ដែល​រំឭក​ពិធី​ជប់​លៀង​របស់​ព្រះគ្រីស្ត។​

១. ​គម្រោង​ការ​ដ៏អស្ចារ្យ៖​ ​ថ្ងៃនេះ​ ​គឺ​ការ​បង្កើត​អគ្គសញ្ញា​ព្រះកាយ​ព្រះគ្រីស្ត​ ​និង​អគ្គសញ្ញា​តែងតាំង​បូជាចារ្យ​ ​និង​វិន័យ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូ​គ្រីស្ត។​

២. ​ទំរង់​លំដាប់​ពិធី​មាន​ដូច​តទៅ៖​
ពេល​ដល់ ​“សិរី​រុងរឿង​របស់​ព្រះជាម្ចាស់”​ ​ឲ្យ​វាយ​ជួង​ ​ឬ​កណ្តឹង​ ​ក្រោយ​មក​ឈប់​សំឡេង​ជួង​ ​រហូត​ដល់​រាត្រី​បុណ្យ​ចម្លង​ថ្ងៃ​សៅរ៍​ពិសិដ្ឋ​ ​ហើយ​ឈប់​ប្រើ​សំឡេង​តន្ត្រី​ដែរ​ ប៉ុន្តែ​អាច​ប្រើ​ដើម្បី​ជួយ​ ​កំដរ​បទ​ចម្រៀង​បាន។​ ​មាន​អត្ថបទ​២​ ​និង​គម្ពីរ​ដំណឹង​ល្អ។​ ក្រោយ​មក​មាន​ពិធី​លាង​ជើង។​ ​ធម៌​សាកល​ ​និង​ពិធី​អរព្រះគុណ​ ​ការ​ទទួល​ព្រះកាយ​ ​ពាក្យ​អធិដ្ឋាន​អរព្រះគុណ​ ​និង​ហែ​ព្រះកាយ​ទៅ​ទុក​នៅ​ព្រះពន្លា។​

៣. ​បទចម្រៀង​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ​ ​ផ្តល់​អត្ថន័យ​សព្វ​គ្រប់​របស់​ត្រៃទិវា​ ​“រីឯ​យើង​ ត្រូវ​មាន​មោទនភាព​នៃ​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូ​គ្រីស្ត​ ​ជា​ព្រះជាម្ចាស់​របស់​យើង។​ ​ក្នុង​ព្រះអង្គ​នោះ​ ​មាន​ការ​សង្គ្រោះ​ ​មាន​ជីវិត​ ​និង​ការ​រស់​ឡើង​វិញ​របស់​យើង។​ ​តាម​រយៈ​ព្រះអង្គ​ ​យើង​ទទួល​ការ​សង្គ្រោះ​ ​និង​មាន​សេរីភាព”។​

៤. ​យើង​អាន​អត្ថបទទី​១​ ​រៀបរាប់​ពី​ ​ពិធី​ប្រារព្ធ​បុណ្យ​ចម្លង​របស់​ជនជាតិ​យូដា​ ​កណ្ឌ​គម្ពីរ​ ​ឆ្ពោះ​ទៅ​កាន់​សេរីភាព​ ​១២​,១-៨​,១១-១៤​
អត្ថបទទី​២​ ​សន្ត​ប៉ូល​ ​បាន​រៀបរាប់​អំពី​ការ​បង្កើត​អគ្គសញ្ញា​ព្រះកាយ​របស់​ព្រះយេស៊ូ​គ្រីស្ត​ ​ពាក្យ​គួរ​ចាប់​អារម្មណ៍​គឺ​ ​“រាល់​ពេល​ដែល​បង​ប្អូន​ពិសា​នំប៉័ង​ ​និង​ពិសា​ស្រា​ពី​ពែង​នេះ​ ​បង​ប្អូន​ប្រកាស​អំពី​ ​ព្រះអម្ចាស់​សោយទិវង្គត​ ​រហូត​ដល់​ព្រះអង្គ​យាង​មក​វិញ។​” (១ ករ​ ១១,២៦)​

ព្រះគម្ពីរ​ដំណឹង​ល្អ​ រៀបរាប់​ពី​ព្រះយេស៊ូ​លាង​ជើង​ក្រុម​សាវ័ក​ ​នោះ​គឺ​ ​និមិត្ត​រូប​នៃ​ការ​លះបង់​របស់​ព្រះយេស៊ូ​ ​គឺ​ជា​សេចក្តី​ស្រឡាញ់​ ​ដែល​ព្រះអង្គ​លះបង់​ខ្លួន​ព្រះអង្គ​ផ្ទាល់​ និង​ទុក​គំរូ​ការ​បម្រើ​ឲ្យ​សាវ័ក​របស់​ព្រះអង្គ​ ​ព្រោះ​នៅ​ជំនាន់​ព្រះយេស៊ូ​ ​ទាសករ​មាន​តួនាទី​លាង​ជើង​ឱ្យ​ម្ចាស់​របស់​ខ្លួន​ជា​រឿង​ដែល​មិន​អាច​ជៀស​វាង​បាន។​

៥. ​តាម​យោបល់​របស់​សន្ត​ប៉ូល​ ​ព្រះយេស៊ូ​បាន​ប្រទាន​អំណោយ​២​ឲ្យ​មនុស្ស​គឺ៖​

• ទីមួយ​ ​គឺ​ជីវិត​របស់​ព្រះអង្គ​ ​ដើម្បី​ការ​សង្គ្រោះ​យើង។​

• ទីពីរ​ ​គឺ​ព្រះអង្គ​ប្រគល់​ពិធី​ ​ដើម្បី​ឲ្យ​យើង​ប្រារព្ធ​គម្រោង​ការ​ដ៏អស្ចារ្យ​ ​នូវ​ព្រះកាយ​ និង​ព្រះលោហិត​របស់​ព្រះអង្គ​
ហើយ​បាន​ឃើញ​ ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នេះ​ ​មក​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ។​

៦. ​ពិធី​លាង​ជើង​ ​ក្រោយ​ធម៌​ទេសនា​
• ជា​ការ​ធ្វើ​តាម​ការ​លាង​ជើង​ ​ដែល​ព្រះយេស៊ូ​បាន​ប្រព្រឹត្ត។​

• សារៈ​សំខាន់​របស់​ពិធី​នេះ​គឺ​ ​ចរិត​របស់​គ្រីស្ត​បរិស័ទ​ ​ដែល​ចូល​រួម​ពិធី​ ​ត្រូវ​ធ្វើ​តាម​សេចក្តី​ស្រឡាញ់​ ​ដល់​លះបង់​ខ្លួន​ឯង​ដូច​ព្រះយេស៊ូ​

• ចំណុច​សម្គាល់​គឺ​ ​ពិធី​នេះ​ ​ជា​ពិធី​ដែល​ធ្វើ​ឡើង​តាម​មូល​ហេតុ​នៃ​ការ​ណែនាំ​ថែទាំ​ (បែប​គង្វាល)​ ​ដូច្នេះ​ ​ប្រសិន​បើ​មាន​ហេតុផល​ផ្សេង​ ​យើង​មិន​ចាំ​បាច់​ធ្វើ​ពិធី​លាង​ជើង​នេះ​ក៏​បាន​ដែរ។​

• ​ការ​លាង​ជើង​ ​គឺ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូ​ឲ្យ​កាន់​តែ​ច្បាស់។​

៧. ​ក្បួន​ដង្ហែ​របស់​គ្រីស្តបរិស័ទ​ ​ក្រៅ​ពី​គ្រឿង​សក្ការ​បូជា​ ​ដូច​ជា​ ​នំប៉័ង​និង​ស្រា​ទំពំាង​បាយ​ជូរ​ ​ការ​ថ្វាយ​ប្រាក់​ដង្វាយ​របស់​គ្រសហ្ថ​ ​ដែល​សន្សំ​ទុក​ក្នុង​រដូវ​សែសិប​ថ្ងៃ​នោះ​ ​មក​ថ្វាយ​ក្នុង​អភិបូជា​ ​ដើម្បី​ជួយ​អ្នកក្រីក្រ​ ​គឺ​ការ​បញ្ជាក់​សេចក្តី​ស្រឡាញ់​ ​ដែល​យើង​អាច​ឃើញ​បាន​ ​និង​ច្បាស់​លាស់។​

៨. ​ក្រោយ​ពាក្យ​អធិដ្ឋាន​អរព្រះគុណ​ ​នឹង​មាន​ដង្ហែ​ព្រះកាយ​ទៅ​ព្រះពន្លា​ដែល​ទុក​ព្រះកាយ​ ​ដោយ​មាន​ចំណុច​គួរ​ចាប់​អារម្មណ៍​ ​ដូច​ជា៖​

• ដង្ហែ​ព្រះកាយ​ទៅ​ព្រះពន្លា​ ​ដើម្បី​ទុក​សម្រាប់​ពិធី​ទទួល​ព្រះកាយ​នៅ​ថ្ងៃ​សុក្រ​ពិសិដ្ឋ។​

• ​ជា​ឱកាស​ឲ្យ​គ្រីស្តបរិស័ទ​ ​បាន​រំពឹង​សញ្ជឹង​ ​អំពី​គម្រោង​ការ​ដ៏អស្ចារ្យ​នៃ​អគ្គសញ្ញា​ព្រះកាយ​ព្រះគ្រីស្ត​ ​និង​មាន​ការ​ចូល​រួម​ជាមួយ​នឹង​ការ​រង​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ​ ​ប្រៀប​ដូច​ក្រុម​សាវ័ក​ដែល​នៅ​ក្នុង​សួន​កេតសេម៉ានី​ជាមួយ​ព្រះយេស៊ូ។​

• ​ចំណុច​គួរ​ចាប់​អារម្មណ៍​គឺ​ ​តាម​ឯកសារ​ព្រះសហគមន៍​អំពី​ការ​រៀបចំ​បុណ្យ​ចម្លង​ប្រាប់​ថា​ ​ព្រះពន្លា​ ​គួរ​មាន​ការ​តុបតែង​បែប​សាមញ្ញ​ ​និង​ជួយ​ផ្តល់​បរិយាកាស​រំពឹង​សញ្ជឹង​ ​(លេខ​ ​៤៩)​

• ​មិន​គួរ​ធ្វើ​ព្រះពន្លា​នោះ​ ​មាន​ទ្រង់​ទ្រាយ​ដូច​ផ្នូរ​របស់​ព្រះយេស៊ូ។​ ​(លេខ​ ៥៥)​

• ​ពេល​យើង​គាល់​ព្រះកាយ​ព្រះគ្រីស្ត​ ​ព្រះសហគមន៍​ស្នើ​ឲ្យ​អាន​ ​គម្ពីរ​ដំណឹង​ល្អ​របស់​លោក​យ៉ូហាន​ជំពូក​ ១៣-១៤​ ​(​លេខ ​៥៦)​

• ​ក្រោយ​យក​សម្ភារ​សក្ការៈ​ចេញ​ពី​អាសនៈ​ ​ត្រូវ​យក​ឈើ​ឆ្កាង​ ​ទៅ​ទុក​ក្នុង​បន្ទប់​ទុក​សម្ភារ​សក្ការៈ​ ​មាន​ក្រណាត់​ពណ៌​ស្វាយ​ ​ឬ​ក្រហម​គ្រប់​លើ​ឈើ​ឆ្កាង​នៅ​ក្នុង​ព្រះវិហារ។​ ​អត់​មាន​ការ​អុជ​ទៀន​នៅ​មុខ​រូប​សំណាក​ទាំង​អស់​ក្នុង​ព្រះវិហារ។​ ​(ខ ៥៧)​

• ការ​ចាំ​យាម​ព្រះកាយ​ព្រះគ្រីស្ត​យ៉ាង​ឱឡារិក​រហូត​ដល់​កណ្តាល​អធ្រាត​ ​ព្រោះ​ក្រោយ​ពី​ម៉ោង​នោះ​ ​គឺ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ ​នៃ​ការ​រំឭក​អំពី​ការ​រង​ទុក្ខ​លំបាក​របស់​ព្រះអង្គ៕​

Daily Program

Livesteam thumbnail