អ្នកប្រយុទ្ធចិននៅអ៊ុយក្រែន លោកហ្ស៉េឡេនស្គី លើកឡើងដើម្បីដាក់សំពាធ

ពួកគេបានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រដើម្បីចូលរួមប្រយុទ្ធក្នុងតំបន់ដូណេត រួម​ជាមួយ​រុស្ស៊ី និងត្រូវបានចាប់ខ្លួនដោយសេវាសន្តិសុខអ៊ុយក្រែន។

កាលពីថ្ងៃអង្គារ ទី៨ ខែមេសា លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបញ្ជាក់ថា បានឃុំខ្លួនអ្នក​ទោសចិន ២នាក់ ដែលមានម្នាក់មកពីតំបន់ចេនជូ ទីក្រុងនៅភាគកណ្តាលនៃប្រទេសចិន ៦៦០០ គម ពីភូមិមួយ​ដែលជនជាតិចិនទាំងពីរនាក់នេះបានប្រយុទ្ធទល់នឹងអ៊ុយក្រែន។

នេះគឺជាលើកទី១ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ដែលអាជ្ញាធរអ៊ុយក្រែនបង្ហាញ​ភស្តុតាង​នៃ​វត្តមានជនជាតិចិននៅលើសមរភូមិអ៊ុយក្រែនរុស្ស៊ី។ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា មានជនជាតិចិនយ៉ាងតិច ១៥៥នាក់ ប្រយុទ្ធប្រឆាំងនឹង​អ៊ុយក្រែន​នៅ​ក្នុង​ទាហាន​រុស្ស៊ីនៅលើដីអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា បានសុំការ​ពន្យល់​អំពី​អាជ្ញាធរចិន។ កាលបីថ្ងៃពុធ អាជ្ញាធរចិន បានអះអាងថា ការចោទប្រកាន់ថា មាន​អ្នក​ប្រយុទ្ធ​ចិនជាច្រើននាក់រួមប្រយុទ្ធនៅខាងរុស្ស៊ីគឺមិនមានមូលដ្ឋាន និងនិយាយឡើងវិញថា អាជ្ញាធរចិននឹងធ្វើការផ្ទៀងផ្ទាត់ជាមួយអ៊ុយក្រែនពាក់ព័ន្ធនឹង​ជនជាតិចិនទាំងពីរ​ដែលត្រូវបាន​ឃាត់ខ្លួន។ យោងតាមព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយអាជ្ញាធរអ៊ុយក្រែន បានឲ្យ​ដឹង​ថា ពួកគេហាក់មិនស្ថិតនៅក្នុងអង្គភាពយោធាចិនទេ។

នៅទីក្រុងគៀវ ក៏ដូចជា ទីក្រុងប៉េកាំង មន្រ្តីប្រតិកម្ម​ដូចជាពួកគេធ្លាប់បានរកឃើញថា មានវត្ត​មាន​អ្នកប្រយុទ្ធចិននៅអ៊ុយក្រែន។ ប៉ុន្តែ​ការពាក់ព័ន្ធ​របស់ពួកគេនៅក្នុងជួរអង្គភាពទាហាន​រុស្ស៊ី​ត្រូវ​បានបដិសេធជាច្រើនដង​ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានទ្រង់ទ្រាយធំរបស់​រុស្ស៊ី​មកលើអ៊ុយក្រែន។ លោកហ៊ូសេអ៊ីន អាលីយ៉េវ ដែលជាអ្នកឯកទេសសង្រ្គាមនៅ​អ៊ុយក្រែន​នៅសកលវិទ្យាល័យ​ហ្គ្លាហ្គ៉ូវ ស្កុតឡេន បានកត់សម្គាល់ថា ពួកគេមានវត្តមានចាប់​តាំង​​ពីឆ្នាំ​២០២៣ យោងតាមវីដេអូផ្សេងៗដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត​ដោយមាន​ជនជាតិ​ចិន​នៅលើសមរភូមិអ៊ុយក្រែន។

អ្នកសារព័ត៌មានជាច្រើនត្រូវបានរាយការណ៍ឲ្យដឹងកាលពីមុន​ ជារឿយៗ បង្ហាញថា ជនជាតិ​ចិន​ស្លៀកពាក់ឯកសណ្ឋានទាហានរុស្ស៊ីបានរៀបរាប់អំពីបទពិសោធន៍ប្រយុទ្ធរបស់ពួកគេ។​ប៉ុន្តែ​វាមានការលំបាកនឹងបែងចែកថាពិត ឬក្លែងក្លាយណាស់ យោងតាមវីដូអូបង្ហោះ​តាម​អ៊ីធឺណិត។

ទោះបីជាយ៉ាងណាវាមិនដែលមានចំនួនអ្នកប្រយុទ្ធចិនដ៏តិចតួចនេះ ត្រូវបានជ្រើសរើស​ដើម្បី​បម្រើមហិច្ចតាដែនដីរបស់លោកវ្លាឌីមៀ ពូទីន។ លោករីហ៍រ នីស្សនីកូ ដែលជា​អ្នក​ឯកទេស​អំពី​អ៊ុយក្រែន​នៅវិទ្យាស្ថានហ្វាងឡង់នៃកិច្ចការអន្តរជាតិ បញ្ជាក់ថា ពួកគេ​មិនដែលមាន​លើស​ពី​១០០នាក់ទេ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន។ អ្នកជំនាញជាច្រើនមាន​ការ​វាយ​តម្លៃ​កាន់តែប្រយ័ត្នប្រយែងថា ការបង្ហាញទាហានចិន ៣ ឬ ៤នាក់ ជាសាក្សី ឬវិដេអូ មិន​គួរ​ឲ្យ​ជឿជាក់​ទេ ហើយក៏វាមិនផ្លាស់ប្តូររបត់នៃសង្រ្គាមអ្វីដែរ។

លោកស្រី ណាតាស្ហ៉ា គួ អ្នកឯកទេសនៃទំនាក់ទំនងរុស្ស៊ី និងប្រទេសអាស៊ីនៅវិទ្យាល័យ​រាជា​ទីក្រុង​ឡុង បានសន្និដ្ឋានថា ទាំងនេះក៏ប្រហែលជាមិនមែនទាហានរបស់លោកស៊ី ជីនពីងដែរ។ ទ័ពស៊ីឈ្នួល ឬអ្នកស្ម័គ្រចិត្ត? ភាពប្រាកដខ្លាំង គឺថា អ្នកប្រយុទ្ធចិនទាំងនេះត្រូវ​បាន​ទាក់ទាញដោយ​ការផ្តល់លុយកាករបស់រុស្ស៊ី។ ជាឧទាហរណ៍ លោកហ្វ៉េន ជនជាតិចិន ជាទាហានស៊ីឈ្នួល ជាសាក្សីដែលធ្លាប់ត្រូវបានសម្ភាសន៍ដោយកាសែត Le Monde បញ្ជាក់​ថា បានចូលរួមប្រយុទ្ធ​ដើម្បីបានទទួលលុយ ១៩០០ អឺរ៉ូ ក្នុងមួយខែ ដែលរុស្ស៊ីសន្យាឲ្យ។

 

Daily Program

Livesteam thumbnail