សម្តេចប៉ាបអធិដ្ឋានឲ្យមានសន្តិភាពក្នុងសប្តាហ៍នៃបុណ្យចម្លង

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានអញ្ជើញគ្រីស្តបរិស័ទនៅលើពិភពលោក ឱ្យអធិស្ឋានសុំសន្តិភាព ដើ​ម្បីសង្រ្គោះ ប្រជាជាតិដែលកំពុងតែហែកហួរដោយសង្រ្គាម និងអំពើហិង្សា។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះនៅពេលដែលព្រះសហគ​មន៍បានកំពុងតែរៀបចំអំណរសប្បាយថ្ងៃបុណ្យចម្លងកាលពីថ្ងៃចន្ទ។

សម្តេចប៉ាបបាន​អធិដ្ឋាន​ថា អំណោយទាន​នៃ​សន្តិភាព​របស់​ព្រះជាម្ចាស់ គឺជាអ្វីដែលមនុស្សជាតិកំពុងតែត្រូវការ​បំផុត ជាពិសេស​ប្រជាជន​ដែល​ហត់នឿយ​ដោយ​សង្គ្រាម ភាពអត់ឃ្លាន និ​ង​កំពុងប្រឈមមុខនឹងអំពីកៃការកេងប្រវ័ញ្ចជិះជាន់គ្រប់​ទម្រង់។

សម្តេចប៉ាប ក៏បានថ្លែងអំណរគុណដល់មនុស្សគ្រប់រូបដែលបានផ្ញើការស្វាគមន៍ និងរីករាយនូវបុណ្យចម្លង។

សម្តេចប៉ាបក៏បានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទនិងមនុស្សជាតិគ្រប់រូបឲ្យបន្ត ការស្វាគមន៍បុ​ណ្យចម្លង ប៉ុន្តែកុំភ្លេចសោកនាដកម្មដែលកំពុងតែកើតមាននៅអ៊ុយក្រែន នៅហ្គាហ្សា និង នៅតំបន់ដែលកំពុងតែប្រឈមមុខនឹងអំពើហិង្សាគ្រប់ទម្រង់៕

Daily Program

Livesteam thumbnail