សម្តេចប៉ាបអធិដ្ឋានសុំអោយបញ្ចប់រាល់ការបៀតបៀនខាងសាសនា
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅក្នុងថ្ងៃរំលឹកពិធីបុណ្យសន្តស្តេហ្វេន (St Stephen) ដែលជាមរណសាក្សីទីមួយ សម្តេចប៉ាបបានអធិដ្ឋានសុំអោយបញ្ចប់រាល់ការបៀបបៀនខាងសាសនានានា ជាពិសេសគឺនៅមជ្ឈឹមបូព៌ា។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងពិធីនោះ សម្រេចប៉ាបបា នបង្ហាញនូវហឫទ័យយកចិត្តទុកដាក់ចំពោះរាល់ព្រះសហគមន៍ជាពិសេសគឺព្រះសហគមន៍ ដែលបានរងគ្រោះដោយការរើសអើង និងបានអធិដ្ឋានសុំសន្តិភាពនៅស៊ីរី ហ្គាហ្សា និងនៅអ៊ុយក្រែន ។
សម្តេចប៉ាបបានមានបន្ទូលថា ទូលបង្គំជាខ្ញុំសូមស្នើឲ្យគ្រប់គ្នាយកចិត្តទុកដាក់ថែរក្សាអ្វីដែលជាសកម្មភាពមនុស្សធម៌ និង ព្យាយាមស្វែងរកយុត្តិធម៌និងសេរីភាពសាសនាដោយសន្តិភាព និងអហិង្សា។
សម្តេចប៉ាបបានមានបន្ទូលថា ប្រព័ន្ធផ្សព្វផ្សាយនៅពេលនេះបានបង្ហាញប្រាប់យើងរួចហើយ ថាសង្រ្គាមបានបង្កើតអ្វីខ្លះមកដល់សង្គមមនុស្សយើង។ យើងទាំងអស់គ្នាសុទ្ធតែជាសាក្សីនៃអ្វី ដែលកំពុងតែកើតឡើងនៅស៊ីរី ហើយឥឡូវនេះកំពុងតែកើតឡើងនៅហ្គាហ្សា។
សម្តេចប៉ាបបានមានបន្ទូលបន្តទៀតថា គ្រប់គ្នាសុទ្ធតែចង់បានសន្តិភាព ដូច្នេះសូមអធិដ្ឋាន និ ងជំនៈអោយបាននូវអ្វីដែលជាសន្តិភាព។
នាឱកាសនោះ សម្តេចប៉ាបក៏បានថ្លែងអំណរគុណនូវរាល់គ្រិស្តបរិស័ទដែលបានផ្ញើសារជូនទ្រង់ ប៉ុន្តែគ្រប់គ្នាសូមរិះគិតអំពីសន្តិភាព៕