សម្តេចប៉ាបមានបន្ទូលទៅក្រុមប្រទេសមហាអំណាចអំពីមនុស្សនិងម៉ាស៊ីន

នៅក្នុងជំនូបមេដឹកនាំនៃមហាអំណាចធំៗ កាលពីថ្ងៃសុក្រសប្តាហ៍មុន សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ក៏បានសង្កត់ធ្ងន់ជាពិសេសនៅលើចំណុចស្នូលនៃបញ្ញាសិប្បនិម្មិត ឬAI និង មនុស្សជាតិ។

សម្តេចប៉ាបបាននិយាយថា AI មានសមត្ថភាពបង្កើត "ជម្រើសក្បួនដោះស្រាយ" ពោលគឺជម្រើស "បច្ចេកទេស" ក្នុងចំណោមលទ្ធភាពជាច្រើន ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដែលបានកំណត់យ៉ាងល្អ ឬលើការសន្និដ្ឋានផ្នែកស្ថិតិ ប៉ុន្តែយ៉ាង​ណា​ក៏​ដោយកុំភ្លេចថា មនុស្ស​លោក​«មិន​ត្រឹម​តែជាអ្នក​ជ្រើស​រើស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្នុង​ចិត្ត​ក៏​មាន​សមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្តដែរ ។

សម្តេចប៉ាបបានពន្យល់មេដឹកនាំពិភពលោកថា មនុស្សជាតិមានសមត្ថភាពនៃប្រាជ្ញា នៃអ្វីដែលក្រិកបុរាណហៅថា ប្រភេទនៃភាពវៃឆ្លាតទាក់ទងនឹងសកម្មភាពជាក់ស្តែង និងការស្តាប់បទគម្ពីរពិសិដ្ឋ ហើយសំខាន់មនុស្សគឺជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់។

សម្តេច​ប៉ាប​បាន​សង្កត់​ធ្ងន់​ថា ដូច្នេះ​ការ​សម្រេច​ចិត្ត​សំខាន់ៗ​ត្រូវ​តែ​«ទុក​ឲ្យ​មនុស្ស​ជានិច្ច»

ឧទាហរណ៍នៃគោលការណ៍នេះ សម្តេចប៉ាបបានចង្អុលទៅការអភិវឌ្ឍអាវុធស្វ័យប្រវត្តន៍ដ៍សាហាវ - ដែលអាចឆក់យកជីវិតមនុស្សដោយគ្មានធាតុចូលរបស់មនុស្ស - ហើយបាននិយាយថាវាគួរតែត្រូវហាមឃាត់ដាច់ខាត ។ រាល់ការសម្រេចចិត្តគួរតែចេញពីមនុស្ស​ មិនមែនម៉ាស៊ីនឡើយ ។​

សម្តេច​ប៉ាប​ក៏​បាន​សង្កត់​ធ្ងន់​ថា ក្បួន​ដោះស្រាយ​ដែល​ប្រើ​ដោយ​បញ្ញា​សិប្បនិមិត្ត​ដើម្បី​ឈាន​ដល់​ជម្រើស​គឺ «​គ្មាន​គោលដៅ ឬ​អព្យាក្រឹត​ឡើយ​»

ទ្រង់​បាន​ចង្អុល​ទៅ​ក្បួន​ដោះស្រាយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ចៅក្រម​ក្នុង​ការ​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ផ្តល់​ការ​ឃុំឃាំង​ ដល់​អ្នក​ទោស​ក្នុង​ពន្ធនាគារគឺគួរតែមនុស្សមិនមែនម៉ាស៊ីន ។

សម្តេចប៉ាបបានសង្កត់ធ្ងន់ថា “មនុស្សតែងតែមានការអភិវឌ្ឍន៍ ហើយមានសមត្ថភាពធ្វើឱ្យយើងភ្ញាក់ផ្អើលចំពោះសកម្មភាពរបស់ពួកគេ។ នេះ​ជា​អ្វី​ដែល​ម៉ាស៊ីន​មិន​អាច​យក​ចិត្ត​ទុក​ដាក់​បាន»

Daily Program

Livesteam thumbnail