សម្តេចប៉ាបតែងតាំងមន្រ្តីទទួលបន្ទុកគណៈកម្មការការពារអនីតិជនថ្មី

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានតែងតាំងលោកអភិបាល ល្វី ម៉ាណូអែល អាលី ហេររីរ៉ា ( Luis Manuel Ali Herrerra) ជាអគ្គលេខាធិការ និងលោកស្រី តេរីសា មូរី  គេតេលខេម (Teresa Morris-Kettelkamp ) ជាជំនួយការលេខាធិការបន្ថែមសម្រាប់គណៈកម្មាធិកាសាសនាដើម្បី ការការពារអនីតិជន។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប បានតែងតាំងលោកអភិបាលអាលី ហេររីរ៉ា ដែលជាអភិ​បាលបាលឧបត្ថម្ភក នៃទីក្រុងព្រះសហគមន៍ បូហ្គោតា ( Bogota) ជាអគ្គលេខាលេខាធិការថ្មីសម្រាប់គណៈ​កម្មាធិកាការពារអនីតិជន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការប្រកាសនោះ លោកកាឌីណាល់ សៀន អូ ម៉លឡេ (Seán O'Malley) ប្រធានគណៈកម្មាការនេះបាននិយាយថា ការតែងតាំងថ្មីនេះសម្គាល់ នូវជំហានដ៏សំខាន់បន្ថែមទៀតក្នុងការធ្វើឱ្យព្រះសហគមន៍ របស់យើងក្លាយជាកន្លែងដែលមានសុវត្ថិភាពជាងមុនសម្រាប់កុមារ និងជនងាយរងគ្រោះ។

លោកកាឌីណាល់បាននិយាយថា អគ្គលេខាធិការថ្មី និងលេខាធិការជំនួយនឹងចូលរួមនៅក្នុងដំណើរការងារដើម្បីធានាសុខុមាលភាពរបស់កុមារ និងមនុស្សដែលងាយរងគ្រោះ ជាមួយនឹងសេវាកម្មពេញមួយជីវិតរបស់ព្រះសហគមន៍។

លោកក៏បានបន្ថែមថា ជាមួយ​នឹង​ការ​ប្រកាស​ថ្ងៃ​នេះ គណៈកម្មាការនឹង​បន្ត​លើ​ផ្លូវ​នេះ​ក្នុង​ការ​ការពារ​ផ្នែ​ក​ដ៏​មាន​ស្ថិរភាព​នៃ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត និង​ការ​បម្រើ​របស់ព្រះសហគមន៍។

អ្នកដែលទទួលការតែងតាំងថ្មីទាំងពីរគឺសុទ្ធតែជាអ្នកជំនាញខាងផ្នែកចិត្តសាស្ត្រនិងការតស៊ូ មតិ ដែលបានបំពេញការងារនិងមានបទពិសោធន៍ជាច្រើនទាក់ទងនឹងកិច្ចការទាំងនេះ៕

Daily Program

Livesteam thumbnail