លោកអាស៊ីម មូនៀ មេបញ្ជាការយោធាដ៏គួរឲ្យខ្លាចរបស់ទាហានប៉ាគីស្ថានត្រៀម​ប្រឈម មុខនឹងឥណ្ឌា

នៅក្នុងជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា ដែលបង្កឡើងដោយការវាយប្រហារភេរវកម្ម​នៅតំបន់ កាឈ្មៀរ៍ កាលពីចុងខែមេសា ឧត្តមសេនីយ៍ អាស៊ីម មូនៀ ដើរតួនាទីសំខាន់។ មេបញ្ចាការ យោធាដែលជាបុគ្គលដែលមានសារសំខាន់បំផុតនៅប៉ាគីស្ថាន ហើយក៏ជាអនាគត​នៃ​ទំនាក់ទំនង​ជាមួយឥណ្ឌា មានគំនិតសាសនា​ដ៏ប្រកាន់ប្រពៃណី។ នេះគឺជាឧត្តមសេនីយ៍ដែល​គ្រប់​កែវភ្នែកសម្លឹងមើលនៅពេលគេមើលទៅប្រទេសប៉ាគីស្ថាន នៅក្នុងអំឡុងពេលនៃ​ការ​ប្រឈមមុខ​គ្នាខាងយោធា និងការទូតជាមួយអ្នកជិតខាងឥណ្ឌា ដែល​បង្កឡើងដោយការវាយ​ប្រហារ​ភេរវកម្ម​​នៅតំបន់កាឈ្មៀរ៍ប្រទេសឥណ្ឌា កាលពីថ្ងៃទី២២ ខែ​មេសា។

បុរសនេះ គឺឧត្តមសេនីយ៍ អាស៊ីម មូនៀ ដែលទង្វើ និងកាយវិការ​របស់លោក ត្រូវបាន​គេ​សង្កេត​មើលយ៉ាងយកចិត្តទុកដាក់ពីផ្នែកសងខាងនៃព្រំដែន​ឥណ្ឌា ប៉ាគីស្ថាន លើសពីនាយក​រដ្ឋ​មន្រ្តីប៉ាគីស្ថាន លោកស្ហ៉េបាហ្ស ស្ហ៉ារីហ្វ ទៅទៀត។  ហើយច្បាស់ណាស់ កាលពីថ្ងៃពុធ ទី៦ ខែឧសភា ប្រមុខរដ្ឋាភិបាលប៉ាគីស្ថាន បានអនុញ្ញាតឲ្យកងកម្លាំងទាហាន ប្រកាន់យក​សកម្មភាព​ឆ្លើយតប នឹងការវាយប្រហាររបស់ឥណ្ឌា មកលើប៉ាគីស្ថាន ឧត្តមសេនីយ៍ជាន់ខ្ពស់ ដែលកើតនៅក្នុងឆ្នាំ១៩៦៨ និងមានទម្លាប់មិនបង្ហាញខ្លួននៅមុខសាធារណជន បានចាប់ផ្តើម​បង្ហាញលេខមុខ​ជាបន្តបន្ទាប់ជាសាធារណៈ នោះគឺឧត្តមសេនីយ៍អាស៊ីម មូនៀ។

កាលពីថ្ងៃទី១ ខែឧសភា មានការលេចវត្តមានដ៏គួរឲ្យកត់សម្គាល់នៅពីលើរថក្រោះប្រយុទ្ធ និង​​មាន​កាន់មីក្រូនៅក្នុងដៃ ឧត្តមសេនីយ៍អាស៊ីម មូនៀបានបញ្ចេញនូវការព្រមានទៅកាន់​ប្រទេស​​ឥណ្ឌា និងអះអាងថា រាល់ការផ្សងព្រេងរបស់យោធារបស់ឥណ្ឌា នឹងបង្កការឆ្លើយតប​យ៉ាង​​រហ័ស និងដាច់ខាត។ នេះគឺជាការពន្យល់ច្បាស់ ដែលពេលវេលានៃភាពធូរស្រាលរវាង​ឥណ្ឌា និង​ប៉ាគីស្ថាន គឺមិនមានទេ។

សេចក្តីថ្លែងការណ៍របស់ឧត្តមសេនីយ៍ អាស៊ីម មូនៀ គឺមានទម្ងន់ខ្លាំង ហើយនេះនឹងក្លាយ​ទៅ​ជាការពិត។ កាសែត New York Times បានរាយការណ៍នៅកាលពីថ្ងៃ ទី៥ ខែឧសភា ថា ឧត្តមសេនីយ៍អាស៊ីម មូនៀ គឺជាឥស្សរជនដ៏មានអំណាចបំផុតនៃប្រទេសប៉ាគីស្ថាន។ ត្រូវ​បាន​គេស្គាល់តិចតួចនៅក្រៅពីព្រំដែនឥណ្ឌា និងប៉ាគីស្ថាន អាស៊ីម មូនៀ បាន​ក្លាយ​ជាប្រមុខ​អគ្គ​មេបញ្ជាការកងទ័ពប៉ាគីស្ថាន​នៅឆ្នាំ២០២២។

លោកវ៉ល់ធើ ឡាដវីហ្គ III ដែលជាអ្នកឯកទេសនៃបញ្ហាសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វីក​នៅវិទ្យាស្ថានឃីងនៃរាជធានីឡុងដ្រ៍ ចក្រភពអង់គ្លេស បញ្ជាក់ថា ប្រមុខកងទ័ពប៉ាគីស្ថាន​ជា​ប្រវត្តិសាស្រ្ត​​គឺជាបុគ្គលគន្លឹះនៃប្រទេស មិនថានរណាកាន់តំណែងនេះទេ។ គេមិនត្រូវភ្លេចថា ក្នុងរយៈពេលច្រើនជាងពាក់កណ្តាលនៃប្រវត្តិសាស្រ្តទំនើប ប៉ាគីស្ថានត្រូវដឹកនាំ​ដោយផ្ទាល់​ដោយក្រុម​​យោធា។

លោកសាមីន អេ ម៉ូស៊ីន អាលី គឺជានយោបាយវិទូឯកទេសអំពីប្រទេសប៉ាគីស្ថាន និង​ទំនាក់ទំនង​អន្តរជាតិនៅក្នុងតំបន់អាស៊ីខាងត្បូងនៅសកលវិទ្យាល័យបៀមីងហេម ចក្រភព​អង់គ្លេស។ លោកបញ្ជាក់ថា បើនិយាយអំពីដំណាក់កាលទី៣ នៃរដ្ឋាភិបាលយោធា​នៅ​ប៉ាគីស្ថាន ពីឆ្នាំ១៩៩៩-២០០៨ ក្រុមយោធាបានរក្សាការគ្រប់គ្រងលើបញ្ហាសន្តិសុខអន្តរជាតិ និង​លើគ្រប់អ្វី​ដែលធ្វើឡើងនៅលើកិច្ចការទំនាក់ទំនងជាមួយឥណ្ឌា និងបូរណភាពដែនដី។

អ្នកសិក្សាស្រាវជ្រាវ បន្ថែមថា នៅរាល់ដងពេលណា​ដែលនាយករដ្ឋមន្រ្តីព្យាយាមធ្វើឲ្យឮនូវ​សម្លេង​ខុស​គ្នា​​ពីសម្លេងរបស់យោធាអំពីរឿងនយោបាយការបរទេស។​ នាយករដ្ឋមន្រ្តីនឹង​ត្រូវ​គេ​ក្បៀស​ចេញ។ នេះគឺជាអ្វីដែលធ្លាប់កើតឡើង​ទៅលើលោកអ៊ីមរាន ខាន់ និងលោក​ណាវ៉ាហ្ស ស្ហ៉ារីហ្វ។

 

Daily Program

Livesteam thumbnail