មេដឹកនាំសាសនាពិភពលោកប្តេជ្ញាជំរុញឲ្យមានក្រមសីលធម៌គ្រប់គ្រង AI

មេដឹកនាំសាសនាមកពីជុំវិញពិភពលោកជួបប្រជុំគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដើម្បីចុះហត្ថលេខាលើ «ការអំពាវនាវទីក្រុងរ៉ូមឲ្យក្រមសីលធម៌ AI» ដោយសង្កត់ធ្ងន់លើសារៈសំ​ខាន់ក្រមនេះសំដៅអភិវឌ្ឍបញ្ញាសិប្បនិម្មិតជាមួយនឹងគោលការណ៍សីលធម៌ដែលនឹងលើកកម្ពស់សន្តិភាព។

វ៉ាទីកង់ញូវបានរាយការណ៍ថា មេដឹកនាំសាសនាពិភពលោកធំៗកំពុង ប្រមូលផ្តុំគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ាក្នុងសប្តាហ៍នេះ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើឱ្យប្រាក​ដថាបញ្ញាសិប្បនិម្មិត ឫAI ត្រូវបានបង្កើតឡើងប្រកបដោយក្រមសីលធម៌ និងការទទួលខុសដើម្បីសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ។​

គួររំលឹកថា កាលពីឆ្នាំ២០២០ នៅក្នុងជំនួបមួយប្រហាក់ប្រហែលនេះនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្រោមកិច្ចផ្តួចផ្តើមដោយសន្តអសនៈបានចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយសង្កត់ធ្ងន់លើសារៈសំខាន់សម្រាប់ការកំណត់ឲ្យបាននូវក្រមសីលធម៌ដើម្បីតម្រង់និងកំណត់គោលដៅលើការ អភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតជាមួយនឹងគោលការណ៍សីលធម៌ ដើម្បីធានាថាវាបង្កើតឡើងគឺដើម្បីផ្តល់ភាពងាយស្រួលដល់ មនុស្សជាតិ។

ឯកសារដែលត្រូវបានចុះហត្ថលេខារួមគ្នានៅទីក្រុងរ៉ូមនៅពេលនោះគឺមានទាំងតំណាង ក្រុមហ៊ុន Microsoft, IBM, អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលអ៊ីតាលី ។

សេចក្តីប្រកាសនៅពេលនោះមានគោលបំណងជំរុញវិធីសាស្រ្តប្រកបដោយក្រមសីលធម៌ចំពោះបញ្ញាសិប្បនិម្មិត និងលើកកម្ពស់ការយល់ដឹងអំពីការទទួលខុសត្រូវក្នុងចំណោមអង្គការ រដ្ឋាភិបាល បច្ចេកវិទ្យាព័ត៌មាន ក្រុមហ៊ុន និងស្ថាប័ននានា ដើម្បីរៀបចំអនាគតមួយ ដែលការច្នៃប្រឌិតឌីជីថល និងវឌ្ឍនភាពបច្ចេកវិទ្យា បម្រើដល់ភាពប៉ិនប្រសប់ និងការច្នៃប្រឌិតរបស់មនុស្ស៕

Daily Program

Livesteam thumbnail