និស្សិតបង់ក្លាដេសផ្ទុះការតវ៉ាអំពីប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាល
ទោះបីជាមានការហាមឃាត់លើការជួបជុំជាសាធារណៈ និងការសន្យារបស់នាយករដ្ឋមន្ត្រី ក៏ដោយ ក៏និស្សិតនៅតែបន្តការតវ៉ាប្រឆាំងនឹងប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាលដ៏ចម្រូងចម្រាសរហូតដល់ប៉ះទង្គិចជាមួយកងកម្លាំងប៉ូលីសចំពេលមានការរំខានយ៉ាងទូលំទូលាយនៃទូរគមនាគមន៍។ នេះបើតាមវ៉ាទីកង់ញូវ។
ការរំជើបរំជួលដោយសារការតវ៉ារបស់និស្សិតជាច្រើនថ្ងៃប្រឆាំងនឹងប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាលដ៏ចម្រូងចម្រាសនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៩ នាក់។
នៅក្នុងហេតុការណ៍នេះប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមអ្នកតវ៉ា ដែលបានដុតបំផ្លាញរថយន្ត ប៉ុស្តិ៍ប៉ូលិស និងអគារសាធារណៈផ្សេងទៀតក្នុងរដ្ឋធានី ដាកា។ បាតុករជាច្រើនពាន់នាក់បានសម្រុកចូលស្ថានីយ៍ទូរទស្សន៍រដ្ឋ BTV ដោយដុតបំផ្លាញផ្នែកខ្លះនៃការផ្សាយ។
មូលហេតុដែលផ្ទុះត្រូវបានគេដឹងថា និស្សិតប្រឆាំង ចំពោះប្រព័ន្ធកូតាដ៏ចម្រូងចម្រាសដែលរក្សាទុក ៣០% នៃការងារសាធារណៈសម្រាប់សាច់ញាតិរបស់អតីតយុទ្ធជននៃសង្គ្រាមរបស់ប្រទេសដើម្បីឯករាជពីប៉ាគីស្ថានក្នុងឆ្នាំ ១៩៧១។
ជាមួយនឹងភាពអត់ការងារធ្វើរបស់យុវជនខ្ពស់ សិស្សានុសិស្សកំពុងជំរុញឱ្យមានប្រព័ន្ធថ្មីមួយដោយផ្អែកលើគុណសម្បត្តិ ហើយអះអាងថាគ្រោងការណ៍បច្ចុប្បន្នគឺជាការរើសអើង។ អ្នករិះគន់និយាយថា វាផ្តល់ផលប្រយោជន៍ដល់អ្នកគាំទ្រដល់សម្ព័ន្ធរក្សាអំណាច របស់លោកស្រីនាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងប្រទេសតាំងពីឆ្នាំ ២០០៩។
រដ្ឋាភិបាល បានលុបចោលប្រព័ន្ធកូតា បន្ទាប់ពីការតវ៉ាមុនៗនៅក្នុងឆ្នាំ ២០១៨ ប៉ុន្តែតុលាការជាន់ខ្ពស់បានស្ដារវាឡើងវិញនៅក្នុងខែមិថុនាឆ្នាំនេះ។ រដ្ឋាភិបាលបានប្ដឹងជំទាស់នឹងសាលក្រមនេះ ហើយតុលាការកំពូលបានផ្អាកដីការបស់តុលាការកំពូល ដោយរង់ចាំសវនាការលើបណ្តឹងឧទ្ធរណ៍របស់រដ្ឋាភិបាលនៅថ្ងៃទី ៧ ខែសីហា។