ការបំពុលមីក្រូប្លាស្ទិកកំពុងគំរាមកំហែងដល់អង់តាក់ទិក

បរិស្ថានដ៏បរិសុទ្ធ និងដាច់ស្រយាលបំផុតមួយរបស់ពិភពលោកត្រូវដោះស្រាយជាមួយនឹងផលប៉ះពាល់នៃមីក្រូប្លាស្ទីក ដែល​កំពុងគំរាមកំហែងដល់ស្ថិរភាពអេកូឡូស៊ីរបស់តំបន់នោះ។

ការបំពុលប្លាស្ទីកនៅតែបន្តប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់យើង ដែលគំរាមកំហែងទាំងសុខភាព និងបរិស្ថាន។ សត្វរស់នៅ​ក្នុងទឹក​​បានលេបពួកវា​ចូលក្នុងពោះ ខណៈដែល ដបប្លាស្ទិកកកកុញនៅក្នុងមហាសមុទ្រ និងទន្លេ គឺជាអន្ទាក់សម្លាប់ កំពុងយាយីជីវិតសត្វសមុទ្រដោយមិនរើសអើង។

ម្តងហើយម្តងទៀត សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ បានអំពាវនាវឲ្យមនុស្សជាតិ មានសុច្ឆន្ទៈ យកចិត្តទុកដាក់ចំពោះបរិស្ថាន និងថែរក្សាជីវចម្រុះរបស់ផែនដី ហើយបានគូសបញ្ជាក់ពីតម្រូវការដើម្បីការពារមហាសមុទ្រ។

នៅក្នុងបទសម្ភាសតាមទូរទស្សន៍ក្នុងឆ្នាំ ២០២២ សម្តេចប៉ាប​មានបន្ទូថា ការបោះចោលប្លាស្ទិកក្នុងសមុទ្រ គឺជាឧក្រិដ្ឋកម្ម ដោយសារវាសម្លាប់ជីវចម្រុះ ផែនដី និងអ្វីៗទាំងអស់។ ប្រសិនបើអ្វីៗមិនផ្លាស់ប្តូរ អ្នកជំនាន់ក្រោយ​របស់យើងនឹងត្រូវរស់ក្នុងពិភពលោកដែលមិនអាចរស់នៅបានក្នុងរយៈពេល៣០ឆ្នាំ។

ក្រៅពីបញ្ហានេះ ថ្មីៗនេះ ធាតុបំពុលពីសំណល់ដែលកើតចេញពីផ្លាស្ទិកមួយទៀត បានធ្វើឱ្យអ្នកវិទ្យាសាស្ត្រ និងអ្នកនយោបាយព្រួយបារម្ភ គឺ មីក្រូប្លាស្ទិក ដែលជាភាគល្អិតនៃសំណល់ប្លាស្ទិកតូចជាងទំហំ ៥mm

ឥឡូវនេះ មីក្រូប្លាស្ទីកត្រូវបានគេរកឃើញនៅស្ទើរតែគ្រប់មជ្ឈដ្ឋាននៅលើផែនដី ដូចជាសាកសព ទឹក ដី និងខ្យល់ ហើយថែមទាំងបានទៅដល់តំបន់ដ៏បរិសុទ្ធបំផុតនៃពិភពលោក រួមទាំងអង់តាក់ទិក៕

លោកស្រី អេនជឺលីណា ឡូ ជីឌិស (Angelina Lo Giudice) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានវិទ្យាសាស្ត្រ​ប៉ោឡា (Polar Sciences) នៃក្រុមប្រឹក្សាស្រាវជ្រាវជាតិអ៊ីតាលីបាននិយាយថា ដោយសារតែទម្ងន់ស្រាលរបស់ មីក្រូប្លាស្ទីកអាចត្រូវបានបង្ហើរ​ដោយខ្យល់ ឬចរន្តទឹកសមុទ្រក្នុងចម្ងាយដ៏ឆ្ងាយមិនគួរឱ្យជឿ"។

លោកស្រីបានឲ្យដឹងថា វាគ្រោះថ្នាក់ពីព្រោះសត្វអាចគិតថា កំទិចមីក្រូប្លាស្ទិកទាំងនោះគឺជា​អាហារ ហើយបានស៊ីតគ្នា ពី​សត្វតូចទៅ​សត្វធំ​ រហូត​ធ្លាក់​មក​ដល់​មនុស្ស​ និង​បំពុល​ជីវិត​​ជាបន្ត​បន្ទាប់៕

Daily Program

Livesteam thumbnail