សន្និសីទអាកាសធាតុយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ១ទ្រីលានដុល្លារដើម្បីបង្ការនិងការពារគ្រោះធម្មជាតិ
បន្ទាប់ពីពិភាក្សានិងចរចារយៈពេល ១១ ថ្ងៃដ៏តានតឹង សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី ២៩ ដែលត្រូវបានគេស្គាល់ថា COP29 បានបញ្ចប់ជាមួយនឹងកិច្ចព្រមព្រៀងមួយដែលអ្នកធ្វើយុទ្ធនាការបាននិយាយថាជាការក្បត់របស់ប្រទេសកំពុងអភិវឌ្ឍន៍។
នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសកំពុងអភិវឌ្ឍន៍គួរតែទទួលបានមូលនិធិយ៉ាងហោចណាស់ ១,៣ទ្រី លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយពិភពលោកផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចដែលមានកាបូនទាប។ ថវិកានេះក៏នឹងជួយបង្កើតហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃអាកាសធាតុខ្លាំងនៅឆ្នាំ ២០៣៥។
ប្រធាន COP 29 លោក មូតា បាបាយេវ ( Mukhtar Babayev) ហាក់ដូចជាពេញចិត្តនឹងលទ្ធផលនេះ នៅពេលដែលពិភពលោកបានមកដល់ទីក្រុងបាគូ ប្រទេសអាហ្សៃបៃហ្សង់ ប៉ុន្តែសកម្មជនថា នៅតែតិច។
លោកបាននិយាយថា ជាមួយនឹងការសម្រេចនេះ គោលដៅហិរញ្ញវត្ថុបាគូបាន ប្រែក្លាយតម្រូវការបង្ការនិងការពារពិភពលោកពីមានមូលនិធិ ត្រឹមពាន់លានទៅ ទ្រីលានក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ។
ដោយឡែកក្រុមអ្នករិះគន់បានកត់សម្គាល់ថា ការសន្យាគឺមានកម្រិត១,៣ ទ្រីលានមែន ប៉ុន្តែប្រាក់សុទ្ធគឺមានតែ ៣០០ ពាន់លានដុល្លារប៉ុណ្ណោះ ដែលគេបានសន្យានឹងបានមកពីជំនួយឥតសំណងនិងប្រាក់កម្ចីដែលមានការប្រាក់ទាបពីប្រទេសអភិវឌ្ឍន៍។
តំណាងគណៈប្រតិភូឥណ្ឌា លោកស្រី ចាន់នី រ៉េនណា (Chandni Raina) បាននិយាយថា យើងខកចិត្តចំពោះលទ្ធផលដែលបង្ហាញយ៉ាងច្បាស់ពីឆន្ទៈរបស់ភាគីប្រទេសអភិវឌ្ឍន៍ក្នុងការបំពេញការទទួលខុសត្រូវរបស់ខ្លួន៕