អ្វីជាស្ថានជីវចម្រុះ ហើយអភិរក្សវាយ៉ាងដូចម្តេច?

អង្កការសហប្រជាជាតិ និងដៃគូនានានៅលើពិភពលោក បានពិនិត្យ​ការបាត់បង់ដ៏សម្បើម​នៃ​ពូជ​សត្វ និងរុក្ខជាតិ និងស្វែងរកមធ្យោបាយដើម្បីបញ្ចៀសការផុតពូជថ្មី។

ក្នុងភាសាសាមញ្ញ ស្ថានជីវចម្រុះកំណត់គ្រប់ប្រភេទនៃជីវិតនៅលើផែនដី។ កិច្ចព្រមព្រៀង​នៃ​អង្គការ​សហប្រជាជាតិអំពីស្ថានជីវចម្រុះជីវសាស្រ្ត ពិព៌នាថា​វាជាស្ថានជីវិតចម្រុះនៅក្នុង​ចំណោម​ពូជសត្វ រវាងពូជនានា និងប្រព័ន្ធ​បរិស្ថាន រួមបញ្ចូល រុក្ខជាតិ សត្វ បាតេរី និងផ្សិត។ ភាវរស់កម្រិតទាំងបីនេះ ធ្វើការជាមួយគ្នា ដើម្បី​បង្កើតជាជីវិតនៅលើផែនដី​នៅក្នុងគ្រប់ភាព​ស្មុគស្មាញ​របស់វា។

ស្ថានជីវចម្រុះនៃពូជភាវរស់រក្សាតុល្យភាព​នៃប្រព័ន្ធធម្មជាតិពិភពលោក ដែលផ្តល់​គ្រប់អ្វីៗ ដែល​​យើងជាមនុស្ស ត្រូវការដើម្បីររស់រានមានជីវិត មានជាអាទិ៍ចំណីអាហារ ទឹកស្អាត ថ្នាំ​សង្កូវ និង​សម្ភារៈសម្រាប់សាងសង់ជម្រកជាដើម។ 

សព្វថ្ងៃនេះ ច្រើនជាងពាក់កណ្តាលនៃ GDP ពិភពលោក អាស្រ័យយ៉ាងខ្លាំងលើ​ធម្មជាតិ។ មនុស្ស​ច្រើន​ជាង ១ពាន់លាននាក់ រស់នៅអាស្រ័យយ៉ាងខ្លាំងលើព្រៃឈើ​ដើម្បីចិញ្ចឹម​ជីវភាព។

ស្ថានជីវចម្រុះក៏ជាខែលការពារធម្ម​ជាតិរបស់យើងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប្រព័ន្ធ​បរិស្ថានផែនដី និងសមុទ្រ ធ្វើប្រតិកម្មដូចជាអាងស្តុកនៃកាបូន ដែលវាបានស្រូបយក​ជា​ងពាក់​កណ្តាលនៃការបំភាយកាបូន ដែលបង្កឡើងដោយមនុស្ស។

គំនិតផ្តួចផ្តើមដ៏ធំដំបូងប្រចាំឆ្នាំ​ដែលសំដៅ​អនុវត្ត​ផែនការដ៏មុតស្រួច​របស់អង្គការសហ​ប្រជាជាតិដើម្បីការពារស្ថានជីវចម្រុះ កើតមានឡើងនៅក្នុងស​ន្និសីទមួយនៅរដ្ឋធានី ប៊ែន ប្រទេសស្វីស ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា។

មានវត្តមាននៅក្នុងសន្និសីទនេះ លោកស្រី ប៉ាទ្រីស្យា កាម៉ឺរី អេមបូត នាយិកាផ្នែកយុត្តិធម៌​នៃ​ក​ម្មវិធី​របស់អង្គការសហប្រជាជាតិសម្រាប់បរិស្ថាន បានព្រមានថា ការខ្វះខាតកិច្ចសម្រប​សម្រួល​រវាងអង្គការផ្សេងៗ ដែលព្យាយមអភិរក្សស្ថានជីវចម្រុះ គឺជាការប្រឈមដែលគួរឲ្យ​រិះ​គន់។ ហើយវាត្រូវតែបំបាត់ឲ្យបានជាបន្ទាន់ នៅខណៈដែលយើងប្រឹងប្រែងឈានទៅរក​ពិភពលោក​ដែលរស់នៅដោយមានសុខដុម​រមនីយ​កម្មជាមួយធម្មជាតិ ពីពេលនេះរហូត​ដល់​ឆ្នាំ​​២០៥០។

គោលដៅមួយក្នុងចំណោមគោលដៅសំខាន់នៃសន្នីសីទ នឹងដោះស្រាយ​បញ្ហានេះ​ដោយ​ប្រមូល​ផ្តុំគំនិតផ្តួចផ្តើមផ្សេងៗ និងដាក់វាឲ្យដំណើរការនៅពាសពេញពិភពលោក។

ឆ្នាំក្រោយ មហាសន្និបាតអង្គការសហប្រជាជាតិសម្រាប់បរិស្ថាន ដែលត្រូវបានគេស្គាល់​នៅ​ក្នុង​ឈ្មោះ សភាពិភពលោកនៃបរិស្ថាន នឹងជួបប្រជុំនៅការិយាល័យ​អង្គការសហប្រជាជាតិ​នៅ​ណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

ព្រឹត្តិការណ៍នេះ ប្រមូលផ្តុំរដ្ឋាភិបាលនានា ក្រុមអង្គការសង្គមស៊ីវិល សហគមន៍អ្នក​វិទ្យាសាស្រ្ត និងវិស័យឯកជន​ដើម្បីផ្តល់ពន្លឺ​សម្រាប់បញ្ហាបរិស្ថាន​ដែលបន្ទាន់​ជាទីបំផុត និង​ធ្វើ​ឲ្យប្រសើរឡើងនូវ​អភិបាលកិច្ចពិភពលោក​នៃបរិស្ថាន។ សមាជអង្គការ​សហ​ប្រជាជាតិ​សម្រាប់​បរិស្ថាន នឹងផ្តោចលើការប្រែប្រួលអាកាសធាតុ ការបាត់បង់ស្ថានជីវចម្រុះ និង​ការ​បំពុល។

ប៉ុន្តែព្រឹត្តិការណ៍ដែលរឹតតែសំខាន់ នឹងជាសន្និសីទនៃអង្គការសហប្រជាតិអំពីស្ថានជីវចម្រុះ ដែល​នឹង​ប្រព្រឹត្តធ្វើឡើង​នៅប្រទេសកូឡំប៊ីនៅខែតុលា ខាងមុខ។ ប្រតិភូចូលរួម នឹងពិភាក្សា​អំពី​​របៀប​ស្តារដី និងសមុទ្រ ដោយធ្វើគ្រប់អ្វីៗ គឺការពារផែនដី និងគោរពសិទ្ធ​របស់​សហគមន៍​​ក្នុងតំបន់​នានាផងដែរ។

 

Daily Program

Livesteam thumbnail