អត្ថបទសរសេរ និងបទសម្ភាសន៍ជិត ២០០ ត្រូវសារព័ត៌ទូទាំងពិភពលោកផ្សព្វផ្សាយពី«ត្រីទន្លេមេគង្គដែលមិនគួរមើលរំលង»
គម្រោងអច្ឆរយ:ទន្លេមេគង្គង (Wonders of the Mekong) បានបង្ហាញនៅល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ថា ចាប់តាំងពីថ្ងៃចេញផ្សាយរបាយការណ៍ «ត្រីទន្លេមេគង្គដែល មិនគួរមើលរំលង» របស់អង្គការ WWF កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅនេះ ហើយ របាយការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយលើពិភពលោក ជាអត្ថបទសរសេរ និងបទសម្ភាសន៍ជិត ២០០ នៅទូទាំងពិភពលោក។
របាយការណ៍នេះ ក៏ត្រូវបានចាក់ផ្សាយនៅជុំវិញពិភពលោក ហើយថែមទាំង ទទួលបានការចាប់អារម្មណ៍ពីសកម្មជនដ៏ល្បី Leonardo DiCaprio ដែលនាំប្រទេសកម្ពុជា និងទន្លេមេគង្គទៅលើឆាក។ នៅសប្តាហ៍ក្រោយ យើងនឹងចែករំលែកចំណុចសំខាន់ៗពី របាយការណ៍នេះ ជាភាសាខ្មែរ និងភាសាអង់គ្លេស។ ការចូលចិត្ត និងតាមដាន គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ គឺដើម្បីឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅ អំពីរបាយ ការណ៍នេះ និងឈ្វេងយល់អំពីការការពារប្រព័ន្ធអេកូឡូស៊ីដ៏អស្ចារ្យបំផុតមួយ របស់ពិភព លោក។ ផ្នែកទី១ ត្រីនៅតាមដងទន្លេមេគង្គ មិនត្រូវបានមើលរំលងដោយប្រជាជន ដែលរស់ នៅតាមមាត់ទន្លេឡើយ ព្រោះជីវិតប្រចាំថ្ងៃរបស់ពួកគាត់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងទន្លេ និងត្រីដែលរស់នៅក្រោមផ្ទៃទឹកទន្លេ។ ទោះយ៉ាងណា ត្រីទន្លេមេគង្គ ជារឿយៗ ត្រូវបានគេវាយតម្លៃទាបនៅពេលគេពិភាក្សាអំពីការ សម្រេចចិត្តសំខាន់ៗនានា ស្តីអំពីការ គ្រប់គ្រង និងការអភិវឌ្ឍនៅក្នុងអាងទន្លេមេគង្គ។ ត្រីទន្លេមេគង្គ ដែលមានសារៈសំខាន់ សម្រាប់ជីវិត និងការចិញ្ចឹមជីវិតរបស់ មនុស្សរាប់លាននាក់នៅតាមដងទន្លេ ព្រមទាំងបាន ទ្រទ្រង់សហគមន៍ជាច្រើនជំនាន់មកហើយ។
ជាមួយនឹងត្រីចម្រុះជាង ១ ១០០ ប្រភេទ ទន្លេមេគង្គមានជីវចម្រុះដ៏គួរឱ្យភ្ញាក់ផ្អើល រួមទាំងប្រភេទត្រីប្លែកៗដែលកន្លែងផ្សេងនៅលើផែនដីពុំមាន។ ទោះជាយ៉ាងណា ជិតមួយ ភាគប្រាំនៃប្រភេទត្រីទាំងនេះ ឥឡូវនេះ ត្រូវបានគំរាមកំហែងឈានទៅផុតពូជ ហើយការ នេសាទត្រីធ្វើពាណិជ្ជកម្ម បានធ្លាក់ចុះយ៉ាងខ្លាំងដែរ។ ការថយចុះនេះ បណ្តាលមក ពីកត្តាផ្សេងៗ រួមទាំងសំណង់ទំនប់ដែលពុំមានផែនការត្រឹមត្រូវល្អ ការបាត់បង់ទីជម្រក ការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ វិធានការបន្ទាន់មួយ គឺជាការចាំបាច់ណាស់ ដើម្បីបញ្ច្រាសនិន្នាការនេះ និងដើម្បីការពារសុខភាពទន្លេ ការធានាសុខុមាលភាពរបស់អ្នកដែលពឹងផ្អែកលើទន្លេផងដែរ។ ក្នុងសប្តាហ៍នេះ Wonders of the Mekong នឹងស្វែងរកចម្លើយ ចំពោះសំណួរនៃការងារអភិរក្សសំខាន់ៗ មានដូចជាហេតុអ្វីបានជាត្រីទន្លេមេគង្គមានសារៈសំខាន់ម្ល៉េះ? តើយើងនឹងបាត់បង់អ្វីខ្លះ ប្រសិនបើការសម្រេចចិត្តក្នុងតំបន់ បន្តមើលរំលងធនធាននេះ? តើយើងអាចការពារត្រី មេគង្គបានយ៉ាងដូចម្តេច ទៅថ្ងៃអនាគត?។
សូមអរគុណ ពីគំនិតផ្តួចផ្តើមនៃការស្តារឡើងវិញក្នុងតំបន់ មានដំណោះស្រាយ ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស ដែលជំរុញដោយសហគមន៍ ការផ្តល់អាទិភាពដល់ការ ការពារត្រីទន្លេមេគង្គ អាចធានាបាននូវអនាគតដ៏ត្រចះត្រចង់សម្រាប់ទន្លេ និងអ្នកដែល ពឹងផ្អែកលើទន្លេ។ ឯកសារនេះ អាចជាការដាស់តឿនមួយ ដោយរំឭកយើងអំពី សារៈសំខាន់នៃត្រីទន្លេមេគង្គ នៅក្នុងដំណើរការ នៃការធ្វើការសម្រេចចិត្តជាសកល។ រួមគ្នាយើងអាចធានាការរស់រានមានជីវិតរបស់ត្រីទន្លេមេគង្គ រក្សាធនធានដែលមិនអាច កាត់ថ្លៃ បានសម្រាប់មនុស្សជំនាន់ក្រោយ៕