ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ អត្ថបទគម្ពីរ៖ ម៉ាកុស (៤,១-២០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរពនៅក្នុងអត្ថបទថ្ងៃនេះតាមលោកម៉ាកុស ៤,១-២០ ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាអំពីស្រូវពូជ ព្រះអង្គមានព្រះបន្ទូលណែនាំសាវ័ក និងបណ្តាជនថាការរៀបចំទឹកចិត្តមានសារៈសំខាន់!ដើម្បីស្តាប់ និងទទួលព្រះបន្ទូលរបស់ព្រះអង្គ។ ក្នុងអត្ថបទនេះសាវ័កប្រៀបដូចជាដីដែលមានជីវជាតិល្អ។ ផ្ទុយទៅវិញបណ្តាជនប្រៀបដូចជាដីដែលមិនមានជីវជាតិ ផ្លូវរបស់គេពោរពេញដោយថ្ម និងបន្លា ត្បិតអ្នកទាំងនោះមិនទាន់រៀបចំចិត្តគំនិតដើម្បីស្តាប់ និងទទួលព្រះបន្ទូលរបស់ព្រះអង្គ ។
ដី៣ប្រភេទនេះមិនអាចឱ្យស្រូវពូជដុះល្អ និងលូតលាស់បង្កើតផលផ្លែបានច្រើនឡើយ មានតែដីដែលមានជីវជាតិល្អទើបអាចបង្កើតផល ខ្លះបានមួយជាសាមសិប ខ្លះបានមួយជាហុកសិប និងខ្លះទៀតបានមួយជាមួយរយ។ បងប្អូនជាទីគោរព! តាមរយៈអត្ថបទនេះព្រះយេស៊ូមាន ព្រះបន្ទូលប្រៀនប្រដៅគ្រីស្តបរិស័ទថា ស្រូវពូជជាព្រះបន្ទូលរបស់ព្រះអង្គ ដីបួនប្រភេទជាទឹកចិត្តគ្រីស្តបរិស័ទរបស់យើង និងអ្នកព្រោះស្រូវពូជគឺជាព្រះជាអម្ចាស់។
ព្រះជាអម្ចាស់ព្រោះស្រូវពូជគឺជាព្រះបន្ទូលរបស់ព្រះអង្គ ចំពោះយើងគ្រីស្តបរិស័ទប្រឹងប្រែងរៀបចំទឹកចិត្តដើម្បីស្តាប់ និងទទួលព្រះបន្ទូលរបស់ព្រះអង្គគ្រីស្តបរិស័ទត្រូវមានទឹកចិត្តទូលំទូលាយដើម្បីទទួលព្រះបន្ទូលរបស់ព្រះអង្គ ឱ្យព្រះបន្ទូលរបស់ព្រះអង្គចាក់ឫសក្នុងជីវិតរបស់ពួកគេ។
ដូច្នេះព្រះយេស៊ូអញ្ចើញពួកយើងជាគ្រីស្តបរិស័ទទទួលព្រះបន្ទូលព្រះអង្គ ទោះបីពួកយើងមានឧបសគ្គយ៉ាងណាក៏ដោយអនុវត្តតាមព្រះបន្ទូល ការប្រែចិត្តគំនិតហើយក្លាយទៅជាគ្រីស្តបរិស័ទល្អក្នុងព្រះសហគមន៍របស់យើង ជាគ្រីស្តបរិស័ទល្អយើងអាចបង្កើតផលបានច្រើនសម្រាប់ក្រុមគ្រួសារ សម្រាប់ព្រះសហគមន៍ និងសម្រាប់ប្រទេសជាតិរបស់ យើង។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕
Daily Program
