ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរ (ម៉ាកុស ៨,១៤-២១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទ! ជម្រាបសួរ បងប្អូនជាទីស្រឡាញ់ យើងចូលក្នុងថ្ងៃអង្គារចុងក្រោយ នៃភាគទីមួយ នៃរដូវធម្មតា។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្ងៃនេះ នាំឲ្យយើងរិះគិត អំពីការត្រៀមខ្លួនការនឹកឃើញនូវអ្វីដែលជាសេចក្ដី ចាំបាច់សម្រាប់ជីវិតរបស់យើង។ ពិតមែន រឿងទីមួយគឺរឿងម្ហូបអាហារជាអ្វី មិនអាចខ្វះបាន។ ហើយថ្ងៃ នេះ ក្រុមសាវ័កមានអារម្មណ៍ថា ពួកគាត់ព្រួយបារម្ភណាស់ ដោយសារមាននំបុ័ងតែមួយដុំទេ នៅក្នុងទូក ដែលកំពុងធ្វើដំណើរជាមួយព្រះយេស៊ូ។
ប៉ុន្តែ! ការព្រួយបារម្ភរបស់គាត់ហ្នឹង ហាក់ដូចជាគាត់ភ្លេចថា មុនហេតុការណ៍ដែលគាត់ចុះមកទូកហ្នឹង គឺ ព្រះយេស៊ូបានចិញ្ចឹមប្រជាជនរាប់ពាន់នាក់។ ហើយព្រះអង្គក៏ធ្វើឲ្យនំបុ័ងបានរីកច្រើន។ បងប្អូននៅក្នុង ឱកាសចូលឆ្នាំចិន ដែលយើងឃើញមនុស្សនៅខាងក្រៅ បងប្អូនចិនរបស់យើង ឃើញពួកគាត់កំពុងសុំ ឲ្យ មានសេចក្ដីល្អ ឲ្យរកស៊ីមានបាន ប៉ុន្តែ គាត់មិនទាន់មានព្រះជាម្ចាស់ទេ។ ដូច្នេះ អ្វីដែលគាត់សង្ឃឹម គឺ ជីវិតនេះ ធើ្វការរកស៊ី ដើម្បីក្រពះដែលគាត់ត្រូវការចិញ្ចឹម។
ពិតមែន គ្រីស្តបរិស័ទយើងក៏ត្រូវការគិតអំពីចំណុចនោះដែរ ប៉ុន្តែ! កុំភ្លេច ដូចព្រះយេស៊ូបានរំឭក ក្រុម សាវ័កថ្ងៃនេះ ឲ្យយើងនឹកឃើញព្រះយេស៊ូដែលគង់នៅជាមួយយើង មិនថាយើងធ្វើអ្វីក៏ដោយធ្វើការអ្វី ក៏ដោយ ទៅណាក៏ដោយ ទោះបីយើងខ្វះខាតយ៉ាងណា សូមកុំភ្លេចថាព្រះយេស៊ូនៅជាមួយយើង។ ទូល អង្វរព្រះអង្គ ដើម្បីឲ្យយើងទទួលបានអ្វីៗគ្រប់យ៉ាង ជាពិសេសអ្វីដែលយើងត្រូវការចាំបាច់។
ព្រះអង្គ មិន ដែលបោះបង់ចោល ឬក៏ភ្លេចយើងឡើយ។ សូមឲ្យចូលឆ្នាំចិន និងឱកាសដែលយើងកំពុង នឹកឃើញអ្វីដែលយើងកំពុងរកស៊ីសព្វថ្ងៃនេះ សូមឲ្យព្រះជាម្ចាស់ប្រទានពរឲ្យបងប្អូនមិនត្រឹមតែជា កម្លាំងតែប៉ុណ្ណោះទេ តែសូមកម្លាំងពីព្រះជាម្ចាស់ដែរ។ សូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូន ៕