ថ្ងៃទី១៥ខែមករាឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាកុស (១,២៩-៣៩)អត្ថាធិប្បាយគម្ពីរដោ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរពនៅក្នុងអត្ថបទថ្ងៃនេះតាមលោកម៉ាកុស១,២៩-៣៩ លោកម៉ាកុសបង្ហាញថាព្រះយេស៊ូ រវល់ខ្លាំងណាស់ក្នុងការបង្រៀនអ្នកស្រុក និងដេញខ្មោចចេញពីបុរសម្នាក់ដែលមានខ្មោចចូល។ ព្រះអង្គចាប់ផ្តើមបេសកកម្មរបស់ព្រះអង្គ ដោយដេញខ្មោចពីបុរសម្នាក់ដែលមានខ្មោចចូល ក្រោយពេលប្រោសម្នាក់ដែលមានខ្មោចចូលព្រះអង្គយាងចេញទៅផ្ទះលោកស៊ីម៉ន និងលោកអន់ត្រេ។ នៅទីនោះព្រះយេស៊ូប្រោសម្តាយក្មេកលោកស៊ីម៉នឱ្យជាសះស្បើយ ពេលព្រះយេស៊ូទៅដល់ផ្ទះលោកស៊ីម៉ន និងលោកអន់ត្រេគេទូលព្រះអង្គថា ម្តាយក្មេករបស់លោកស៊ីម៉នឈឺ ព្រះអង្គបានយាងចូលទៅជិតហើយចាប់ដៃគាត់ឱ្យក្រោកឡើងគាត់ក៏បាត់គ្រុន ហើយងើបបម្រើវិញ។
លុះពេលល្ងាចគេនាំអ្នកជំងឈឺ និងមនុស្សខ្មោចចូលមករកព្រះយេស៊ូ អ្នកក្រុងទាំងប៉ុន្មានបានមកប្រមូលផ្តុំគ្នានៅមុនទ្វារក្រុង ព្រះយេស៊ូប្រោសអ្នកជំងឺជាច្រើនឱ្យបានជាសះស្បើយ ហើយព្រះអង្គដេញខ្មោចជាច្រើនចេញពីមនុស្សខ្មោចចូល។ បងប្អូនជាទីគោរព! ព្រះយេស៊ូប្រសូត្រមកជាមនុស្ស ដើម្បីមនុស្សលោកមានជីវិតពេញលេញ ព្រះអង្គយាងមកនៅក្នុងលោកនេះដើម្បីតែសង្រ្គោះមនុស្សយើង គឺទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវវិញ្ញាណ។
ការអធិដ្ឋានគឺជាអាទិភាពរបស់គ្រីស្តបរិស័ទ! គ្រីស្តបរិស័ទត្រូវតែរកពេលវេលាសម្រាប់ការអធិដ្ឋាន ពួកយើងមិនអាចបោះបង់បេសកកម្មរបស់យើងនៅក្នុងការអធិដ្ឋានបានទេ ត្បិតការអធិដ្ឋាននឹងជួយពួកយើងយល់ដឹងពីសកម្មភាពរបស់ខ្មោចនៅក្នុងជីវិតប្រចាំថ្ងៃ ខ្មោចមិនចង់ឱ្យពួកយើងទទួលស្គាល់ឋានៈរបស់យើង គឺយើងជាបុត្រាបុត្រីដ៏ជាទីស្រឡាញ់របស់ព្រះជាអម្ចាស់។ ខ្មោចមិនចង់ឱ្យពួកយើងដឹងច្បាស់ថា ព្រះបន្ទូលជាពន្លឺដែលបំភ្លឺជីវិតរបស់យើងទេ។
ការអធិដ្ឋានជួយយើងអាចទទួលស្គាល់សេចក្តីថ្លៃថ្នូររបស់ពួកយើង និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃផងដែរ ទីបញ្ចប់ព្រះយេស៊ូមានព្រះបន្ទូលថា យើងត្រូវនាំគ្នាទៅភូមិឯទៀតៗ ដែលនៅជិតនេះត្រូវប្រកាសដំណឹងល្អនៅទីនោះ ត្បិតខ្ញុំមកដើម្បីបំពេញការនេះឯង។ សាវ័ករបស់ព្រះយេស៊ូ និងបេសកជនរបស់ព្រះអង្គមិននៅស្ថិតជាប់ និងសាវ័ករបស់ព្រះយេស៊ូ និងបេសកជនរបស់ព្រះអង្គ មិននៅស្ថិតជាប់តែមួយកន្លែងទេ គឺត្រូវតែទៅកន្លែងព្រះវិញ្ញាណដោយនាំពួកយើងទៅ ដើម្បីប្រកាសដំណឹងល្អសូមព្រះជាអម្ចាស់ប្រទានពរយើង៕
Daily Program
