ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរម៉ាកុស ៧,២៤-៣០ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូធ្វើឱ្យខ្ញុំឆ្ងល់! ព្រោះព្រះអង្គទ្រង់បានយាងទៅ​កន្លែង​មួយ​ដែល​មិនចង់ឱ្យគេដឹង ព្រះអង្គលាក់ពួន! ទ្រង់យាងមកសម្តែងឱ្យគេដឹង ស្គាល់ព្រះជាម្ចាស់ និង​ព្រះអង្គ។ បងប្អូនធ្លាប់ឆ្ងល់ទេថា ហេតុអ្វីព្រះយេស៊ូមិនទៅទីក្រុងធំដើម្បីប្រកាសឱ្យមនុស្សជាច្រើន? ប្រហែល ព្រះអង្គធ្វើដូច្នេះដើម្បីបង្ហាញថា អ្វីដែលទ្រង់កំពុងធ្វើនេះគឺកិច្ចការតូចៗនៅក្នុងជីវិតប្រចាំថ្ងៃ។

ព្រះយេស៊ូគោរពសេរីភាពរបស់យើង អ្នកណាចង់ស្គាល់ចង់ឃើញ នឹងចង់ជឿលើព្រះអង្គ អ្នកនោះមាន​ទីសំ​គាល់ហើយ! ដូចស្រ្តីម្នាក់ដែលមករកព្រះយេស៊ូព្រោះកូនគាត់ជិ​តស្លាប់​ មានបញ្ហាខ្មោចចូល។ កិច្ច​កា​រ​ទាំង​នោះ​ដូច​ជាព្រះវិញ្ញាណដ៏វិសុទ្ធដែលធ្វើឱ្យគាត់ខ្លួនឯងស្វែងរកព្រះយេស៊ូ។ ទីពីរ ព្រះយេស៊ូយាងមក​ដើម្បី​​ជនជាតិយូដា ប៉ុន្តែព្រះអង្គធ្វើ តាមបំណងរបស់ស្រ្តីម្នាក់នោះ!  មិនមែនដោយ​សារការអាណិត គឺ មកពីស្រ្តីម្នាក់នោះគាត់ឆ្លាត គាត់ចេះបន្ទាបខ្លួន និងទទួលស្គាល់ថា គាត់មិនមានឋានៈជាជនជាតិយូដា មិនមែនជាបុត្រធីតារបស់ព្រះអង្គពិតប្រាកដ។

អត្ថបទនេះលើកទឹកចិត្តឱ្យយើង បន្ទាបខ្លួនស្វែងរកព្រះយេស៊ូ និងជឿថាព្រះយេស៊ូអាចជួយយើងបាន។ ទីពីរបន្ទាបខ្លួនទទួលស្គាល់ថា តាមព្រះហឫទ័យរបស់ព្រះអង្គ។ ទីបីឱ្យយើងឆ្លាតដូចស្ត្រីម្នាក់នោះ មាន​ប្រាជ្ញាឈ្លាសវៃ ត្រៀមគ្រប់ មធ្យោបាយដើម្បីឱ្យព្រះយេស៊ូឆ្លើយ នឹងមានចិត្តអត់ធ្មត់ ប្រហែល​ព្រះយេស៊ូ​ចង់ មើលចិត្តរបស់យើង។ តើយើងស្វែងរក​ព្រះយេស៊ូ​ដើម្បីឱ្យព្រះអង្គធ្វើអ្វីមួយសម្រាប់យើង ឬយើងស្វែង រក ព្រះយេស៊ូដើម្បីព្រះអង្គផ្ទាល់ អាម៉ែន៕

 

Daily Program

Livesteam thumbnail