ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អត្ថបទគម្ពីរ (លូកា ១៥,១៥-៣៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរពនៅក្នុងអត្ថបទថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលអំពីរបៀបដែលត្រូវតាមព្រះយេស៊ូ ព្រះយេស៊ូមានព្រះបន្ទូលថា អ្នកណាចង់មកតាមខ្ញុំតែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្តាយប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេអ្នកនោះ! ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំពុំបានដែរ។ តើបងប្អូនគិតយ៉ាងដូចម្តេច? តើការដើរតាមព្រះយេស៊ូស្រួលទេ? អ្នកខ្លះថាស្រួល អ្នកខ្លះទៀតថាពិបាក ហើយអ្នកខ្លះទៀតថាមិនដឹងទេ ឬថាមិនសូវស្រួលប៉ុន្មានទេ។
ប្រហែលពួកយើងអាចលះបង់ចោលឪពុកម្តាយ ចោលប្តីប្រពន្ធ ឬបងប្អូនដែល ប៉ុន្តែការលះបង់ចោលជីវិតខ្លួនប្រហែលពិបាក ព្រោះជីវិតមានបន្ទុក យើងមានឪពុកម្តាយ ប្តីប្រពន្ធ កូននិងបងប្អូនដូច្នេះការជ្រើសរើសផ្លូវដើរតាមព្រះយេស៊ូ ក្លាយជាជីវិតជាគ្រីស្តបរិស័ទគឺលំបាកណាស់។ បើចង់តាមព្រះអង្គត្រូវលះបង់ចោលញ្ញាត្តិសន្តាន និងអ្វីៗទាំងអស់ ហើយត្រូវស្រឡាញ់ព្រះយេស៊ូខ្លាំងជាងឪពុកម្តាយ បងប្អូននេះមានន័យថា យើងនៅជាប់នឹងព្រះអង្គយ៉ាងជិតស្និទ្ធ យើងត្រូវស្រឡាញ់ព្រះអង្គលើសឪពុកម្តាយ ប្តីប្រពន្ធបងប្អូនព្រមទាំងជីវិតខ្លួនផងដែរ។
យើងត្រូវការលះបង់ទីពឹងទាំងអស់បុណ្យកុសលរបស់ខ្លួនក្តីគឺត្រូវផ្ញើជីវិតទាំងស្រុងទៅលើធម៌មេត្តាករុណារបស់ព្រះបិតា ត្រូវពឹងផ្អែកលើព្រះយេស៊ូតែមួយគត់ ហើយស្រឡាញ់ព្រះអង្គខ្លាំងជាងមានន័យថា យើងស្វែងរកព្រះហឫទ័យរបស់ព្រះអង្គ និងធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គជានិច្ច។ អត្ថបទនេះព្រះយេស៊ូមានព្រះបន្ទូលថា យើងត្រូវការគិរពិចារណាមុននឹងសម្រេចចិត្តតាមព្រះអង្គ។ ។
ម្នាក់ដែលចង់សាងសង់ផ្ទះត្រូវអង្គុយគិតគូរមើលថ្លៃសាងសង់ជាមុនសិន ឬស្តេចមួយគង់គិតគួរមុននឹងចេញទៅធ្វើសឹងសង្គ្រាម។ បងប្អូនជាទីគោរពព្រះយេស៊ូប្រឈរមុនពួកយើងតាមរយៈអត្ថបទថ្ងៃនេះ តើពួកយើងចង់តាមព្រះយេស៊ូពិតប្រាកដដែរ ឬទេ? បើចង់តាមព្រះយេស៊ូពួកយើងត្រូវលះបង់អ្វីៗទាំងអស់ដែលយើងមាន ដើម្បីធ្វើជាសាវ័ករបស់ព្រះអង្គពិតប្រាកដ។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕
Daily Program
