ហ្ស៉ានដាក់វរនារី ដាស់សតិប្រជាជនបារាំងឲ្យមានចិត្តក្លាហានក្នុងសង្រ្គាម ១០០ឆ្នាំ

ហ្ស៉ានដាក់ ឬគេហៅថា តរុណី នាងក្រមុំតូច កើតនៅប្រមាណឆ្នាំ១៤១២ នៅស្រុកដុមរ៉េមី ភូមិ​ឌូស្ហ៉េ ដឺ បា សព្វថ្ងៃស្ថិតនៅស្រុក វ៉ូហ្ស៉េស ខេត្តឡ័ររ៉េន ប្រទេសបារាំង។ ហ្ស៉ានដាក់ ស្លាប់​ដោយ​ត្រូវដុតទាំងរស់នៅលើគំនរភ្លើងឆាបឆេះនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៤៣១ នៅ​ស្រុក​រូអង់ ទីរួមខេត្តឌូស្ហ៉េ ដឺ ណ័រម៉ង់ឌី ដែលនៅពេលនោះ ជាកម្មសិទ្ធរបស់អង់គ្លេស។ ហ្ស៉ានដាក់ គឺ​ជាវរនារីនៃប្រវត្តិសាស្រ្តរបស់បារាំង មេបញ្ជាការសង្រ្គាម និងជាសន្តីនៃ​ព្រះវិហារ​កាតូលិក ដែលមានមរណនាមថា តរុណី ឌ័ររ៉េអង់។

នៅឆ្នាំ១៤២៩ នាងក្រមុំតូចដែលមានប្រភពជាកសិករបញ្ជាក់ថា នាងទទួលសារពីសន្ត មីស្ហ៉ែល សន្តីម៉ាកហ្គឺរីត ដនត្យូច និងសន្តីកាតឺរីន ដាឡិកហ្ស៉ង់ឌ្រី នូវបេសកកម្ម​រំដោះ​ប្រទេស​បារាំង​ពីការគ្រប់គ្រងរបស់អង់គ្លេស។ នាងឈានទៅចូលគាល់ ស្តេចបារាំង ស្ហ៉ាល់ទី៧ និង​ដឹកនាំ​​កងទ័ពបារាំងឲ្យបានទទួលជ័យជម្នះទល់នឹងកងទ័ពអង់គ្លេស រំដោះបន្ទាយ ឌ័រឡេអង់ និង​អញ្ជើញព្រះរាជាបារាំងធ្វើពិធីប្រសិទ្ធឡើងសោយរាជ្យនៅស្រុករ៉េម។ កិច្ចការនេះបាន​ចូល​រួម​​ចំណែកធ្វើឲ្យមានរបត់នៃសង្រ្គាម ដែលគេហៅថា សង្រ្គាម ១០០ឆ្នាំ រវាងបារាំង និង​អង់គ្លេស និងបារាំងចាប់ផ្តើមមានប្រៀបលើអង់គ្លេសវិញ។

ដោយត្រូវបានចាប់ខ្លួនដោយដោយជនជាតិប័រហ្គីញ៉ុង នៅខេត្តកុងព្យែញ នៅឆ្នាំ១៤៣០ ហ្ស៉ានដាក់ ត្រូវបានលក់ទៅឲ្យជនជាតិអង់គ្លេស ដោយស្តេចត្រាញ់ហ្ស៉ង់ ដឺ លុចហ្សំបួរលីញី ក្នុងតម្លៃទឹកប្រាក់ ១០០០០ លីវ្រ៍។ ហ្ស៉ានដាក់ត្រូវបានគេដុតទាំងរស់ នៅឆ្នាំ១៤៣១ ដោយ​ការ​​​កាត់ទោសរបស់អង់គ្លេស។

ការផុសឡើងរបស់ហ្ស៉ានដាក់ កើតមានឡើងនៅដំណាក់កាលទី២ នៃសង្រ្គាម ១០០ឆ្នាំ ដែល​ជាជម្លោះដ៏រ៉ាំរ៉ៃរវាងព្រះរាជាណាចក្រអង់គ្លេស និងបារាំង និងចាក់ឫសស្មុគស្មាញ​ជាមួយ​នឹង​សង្រ្គាមស៊ីវិលចេញពីលទ្ធផលនៃការប្រណាំប្រជែងគ្នានៃ​ព្រះអម្ចាស់​មាន​ជាឈាម​ជា​​ខ្សែ​រាជ្យវង្ស​វ៉ាឡ័រ ផ្ទាល់ របស់បារាំង។

ហ្ស៉ានដាក់ មិនបានជះឥទ្ធិពលផ្ទាល់លើដំណាក់កាលចុងក្រោយនៃសង្រ្គាម ដែលបញ្ចប់​នៅ​ឆ្នាំ១៤៥៣ ទេ។ ប៉ុន្តែហ្ស៉ានជំរុញឲ្យមានការបង្កើតកាំភ្លើងធំដ៏មានសក្តានុពល ដែលធ្វើឲ្យ​កងទ័ព​បារាំងមានប្រៀបលើអង់គ្លេស។ 

បើមើលលើភូមិសាស្រ្តនយោបាយនាជំនាន់នោះ រាជាណាចក្របារាំង មិនអាច​ប្រើប្រាស់​ទ្រព្យ​ដែលស្ថិតនៅភាគខាងជើង និងភាគខាងលិចបារាំង ទាំងធនធានមនុស្ស និងសម្ភារៈ។ ចំណែក​​អង់គ្លេសមានប្រជាជនតិចជាង ប៉ុន្តែអង់គ្លេសអាចទាញយកនូវធនធានទាំង​មនុស្ស និង​ពន្ធដារ ដែលមានទំហំធំជាងច្រើនជាងធនធានរបស់ស្តេចបារាំង ស្ហ៉ាល់ទី៧ ពីដីកម្មសិទ្ធ​របស់​ខ្លួន បើតាមអង់គ្លេសគិត ឬពីទឹកដីឈ្លាន​ពាន បើគិតតាមបារាំង នៅភាគខាងជើង និង​ខាង​លិច​រាជាណាចក្របារាំង។ អង់គ្លេសមិនមានការលំបាកនឹងរើសទ័ព និងគៀងគរថវិការ ដោយសារទឹកដីនេះនេះត្រូវបានគ្រប់គ្រងដោយអង់គ្លេសស្រាប់។

ដោយខ្វះមធ្យោបាយជាច្រើន ស្តេចបារាំង​ស្ហ៉ាល់ទី៧ ជាមួយនឹងការគាំទ្រពីហ្ស៉ានដាក់ បន្ទាប់​មកពីស្តេចត្រាញ់ ហ្គ៉ាស្ប៉ា និងហ្ស៉ង់ បុយរ៉ូ បានប្រកាន់យកយុទ្ធសាស្រ្ត​យោធាដែល​ប្រើប្រាស់​នៅ​សម័យនោះ ដូចជា ការលេងល្បែងពន្យាពេលវេលា ជៀសវាងការប្រយុទ្ធ​ទល់​មុខ ឬ​ការឡោមព័ទ្ធ​ផ្នែក​មួយ ឬផ្នែកទាំងមូល​នៃកម្លាំងខ្លាំងរបស់ត្រូវ។ ​យុទ្ធសាស្រ្តនេះ​បាន​បង្ហាញ​​យ៉ាង​ល្អឥ​តខ្ចោះនូវប្រសិទ្ធភាពរបស់វាតទល់នឹងអង់គ្លេស។

ចំណែកហ្ស៉ានដាក់ មិនអាចបដិសេធបាន គឺជាអ្នកផ្តល់គំរូប្រែក្លាយឲ្យមានទឹកចិត្ត​ក្លាហាន​សម្រាប់​ប្រជាជនបារាំង ដោយលើកកម្ពស់ឆន្ទៈរបស់កងទ័ព និងប្រជាជន។ ហ្ស៉ានដាក់​បាន​បង្ហាញ​​ថា កិត្តិនាម​ដែលមិនចេះចាញ់របស់អង់គ្លេសគឺក្លែងក្លាយទេ។ 

 

 

Daily Program

Livesteam thumbnail