ហ្ស៉ង់ ម៉ាក សូរ៉េល អ្នកច្បាប់បារាំងជួយកម្ពុជាយកឈ្នះរឿងក្តីទល់នឹងប្រទេសថៃ លើការបកស្រាយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ សម្រាប់ប្រាសាទវិហារ

លោកហ្ស៉ង់ ម៉ាក សូរ៉េល មានសញ្ញាបត្រនៃការសិក្សាជាន់ខ្ពស់ខាងវិទ្យាសាស្រ្តនយោបាយ និងច្បាប់សាធារណៈ។ លោកក៏ជាបណ្ឌិតច្បាប់ ជាសាស្រ្តាចារ្យ និងជាមេធាវីអន្តរជាតិផងដែរ។ បច្ចុប្បន្ននេះ លោកធ្វើជាសាស្រ្តាចារ្យនៅសាលាច្បាប់ស័រប៊ន (សកលវិទ្យាល័យប៉ារីសទី១) និងជានាយកនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីច្បាប់អន្តរជាតិ និងអឺរ៉ុបនៃសកលវិទ្យាល័យស័រប៊នប្រទេសបារាំង។ លោកក៏ជាសាស្រ្តាចារ្យធ្វើការបង្រៀនច្បាប់អន្តរជាតិទូទៅ ច្បាប់វិវាទអន្តរជាតិ ការវិភាគផ្លូវច្បាប់នៃជម្លោះដែនសមុទ្រ និងដែនគោក និងច្បាប់នៃទំនាក់ទំនងហិរញ្ញវត្ថុ និងរូបិយវត្ថុអន្តរជាតិ។ លោកហ្ស៉ង់ ម៉ាក សូរ៉េល ក៏ជាអ្នកនិពន្ធស្នាដៃជាច្រើនទាំងសៀវភៅ និងអត្ថបទនានានៅក្នុងវិស័យទាំងនេះ។ លោកក៏ជាមេធាវី និងជាអ្នកប្រឹក្សាក្នុងរឿងក្តីនានានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ។
មេធាវិអន្តរជាតិដ៏ល្បីល្បាញ ជនជាតិបារាំង លោកហ្ស៉ង់ ម៉ាក សូរ៉េល បានជួយកម្ពុជាយកឈ្នះរឿងក្តីទល់នឹងប្រទេសថៃនៃការបកស្រាយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរ-ជាតិ (ICJ) នៅឆ្នាំ១៩៦២ សម្រាប់ប្រាសាទវិហារ កាលពីឆ្នាំ២០១១-២០១៣។
ម្តងទៀត លោកហ្ស៉ង់ ម៉ាក សូរ៉េល កំពុងផ្តល់ការប្រឹក្សាផ្លូវច្បាប់សម្រាប់ព្រះរាជាណាចក្រកម្ពុជាលើសំណុំរឿងមួយចំនួននៃជម្លោះព្រំដែនដែលមានរយៈច្រើនទសវត្សមកហើយ ជាមួយប្រទេសថៃ។
លើការជំទាស់ពីប្រទេសថៃ កម្ពុជាកំពុងស្វែងរកការសម្រេចនៃអាជ្ញាកណ្តាល ICJ លើជម្លោះព្រំដែននៅប្រាសាទ តាមន្តធំ តាមន្តតូច តាក្របី និងតំបន់មុំបី ក្រោយពីមានការប៉ះទង្គិចនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដែលនាំទៅដល់ធ្វើឲ្យទាហានកម្ពុជាម្នាក់បានទទួលពលីជីវិតផងដែរ។
ដើម្បីចាកចេញពីភាពទាល់ច្រក ទីក្រុងភ្នំពេញ បានកោះប្រជុំគណកម្មការកម្រិតខ្ពស់ ដែលផ្តល់យោបល់ដោយសាស្រ្តចារ្យហ្ស៉ង់ ម៉ាក សូរ៉េល អ្នកច្បាប់បារាំង និងជាមេធាវីរបស់កម្ពុជានៅតុលការយុត្តិធម៌អន្តរជាតិ (ICJ)។ នេះគឺជាការត្រៀមសម្រាប់បណ្តឹងថ្មីទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ) លើតំបន់ ៤ ដែលត្រូវបានតវ៉ាដោយប្រទេសថៃថា ជាតំបន់ មិនទាន់ ដាច់ស្រេច រួមមាន តំបន់ប្រាសាទ តាមន្តធំ តាមន្តតូច តាក្របី និងតំបន់មុំបី។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចអធិបតីហ៊ុន ម៉ាណែត ធ្លាប់បានប្រកាសនៅលើបណ្តាញសង្គមរបស់សម្តេចថា សម្តេចបានជួបជាមួយលោកហ្ស៉ង់ ម៉ាក សូរ៉េល ដើម្បីពិភាក្សាអំពីដំណើរការបន្តដើម្បីនាំយកជម្លោះព្រំដែនទៅកាន់តុលាការអន្តរជាតិ ICJ។ សម្តេចអធិបតីហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា អ្នកច្បាប់បារាំង បានដើរតួយ៉ាងសំខាន់ក្នុងការជួយកម្ពុជាឲ្យឈ្នះរឿងក្តីកាលពីលើកមុន។
នៅជុំបរិបទនៃរឿងជម្លោះ ប្រទេសថៃគិតថា ការរកជំនួយពីភាគីទី៣ មិនមែនតែងតែជាវិធីអនុវត្តន៍ដើម្បីថែរក្សាទំនាក់ទំនងមិត្តភាពក្នុងចំណោមរដ្ឋនោះទេ ជាពិសេសនៅក្នុងបញ្ហារស៊ើបនានាដែលពាក់ព័ន្ធនឹងភាពស្មុគស្មាញនៃប្រវត្តិសាស្រ្ត ទឹកដី និងខ្នាតខាងនយោបាយ។
ទោះបីជាយ៉ាងណានយោបាយនាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើឲ្យប្រាកដច្បាស់ថា ការស្វែងរកដំណោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺជាយន្តការដែលមានសន្តិភាពបំផុតសម្រាប់ទាំងភាគីថៃ និងកម្ពុជា ហើយវាក៏ធានាថា អ្នកជិតខាងទាំងពីរអាចនៅតែបន្តមិត្តភាព និងកិច្ចសហប្រតិបត្តិការតទៅមុខ។
សូមបញ្ជាក់ថា នៅឆ្នាំ១៩៦២ តុលការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញសាលក្រមថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនដីដែលស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា ហើយប្រទេសថៃតម្រូវឲ្យដកកងកម្លាំងរបស់ខ្លួនដែលស្ថិតនៅតំបន់នោះចេញ។
Daily Program
