លោកហ្វ្រង់ស្វ័រ មីតតេរ៉ង់ ប្រធានាធិបតីដែលនាំបារាំងចូលប្រឡូកសង្រ្គាមឈូងសមុទ្រ
លោកហ្វ្រ៉ង់ស្វ័រ មីតតេរ៉ង់ កើតនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩១៦ នៅសង្កាត់ចាណាក ទីក្រុងចារ៉ង់ ខេត្តនូវែល អាគីទែន ភាគនិរតីប្រទេសបារាំង។ លោកទទួលមរណភាពនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៩៦ នៅក្នុងសង្កាត់ទី៧ នៅទីក្រុងប៉ារីស។ លោកហ្វ្រ៉ង់ស្វ័រ មីតតេរ៉ង់ គឺជារដ្ឋបុរសបារាំង ប្រធានាធិបតីសាធារណរដ្ឋបារាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៨១ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៩៥។
ជាមេធាវីទទួលការបណ្តុះបណ្តាល អ្នកភៀសខ្លួនពីសង្រ្គាម និងជាបុគ្គលិកកិច្ចសន្យារដ្ឋនៅក្រោមរបបវីឈី បន្ទាប់មកជាអ្នកតស៊ូរំដោះបារាំងសេរី លោកបានតាំងចិត្តចូលប្រឡូកក្នុងនយោបាយបន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅក្នុងសហភាពប្រជាធិបតេយ្យ និងសង្គមនិយមសម្រាប់ការតស៊ូ។ លោកហ្វ្រ៉ង់ស្វ័រ មីតតេរ៉ង់ បានជាប់ឆ្នោតជាតំណាងរាស្រ្តពីឆ្នាំ១៩៤៦ ដល់ឆ្នាំ១៩៥៨ បន្ទាប់មកជាព្រឹទ្ធសមាជិកពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២ និងជាថ្មីម្តងទៀតជាតំណាងរាស្រ្តពីឆ្នាំ ១៩៦២ ដល់ឆ្នាំ១៩៨១។ លោកបានធ្វើជារដ្ឋមន្រ្តី ១១ដង នៅក្នុងរបបសាធារណរដ្ឋទី៤ របស់បារាំង មានជាអាទិ៍ធ្វើជារដ្ឋមន្រ្តីនៃអតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្រ្គាម រដ្ឋមន្រ្តីនៃបារាំងនាយសមុទ្រ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
ដោយការមិនពេញចិត្តចំពោះការត្រឡប់មកកាន់អំណាចរបស់ឧត្តមសេនីយ៍ ដឺហ្គោ នៅឆ្នាំ១៩៥៨ លោកហ្វ្រ៉ង់ស្វ័រ មីតតេរ៉ង់ ចំណាយពេលជាង ២០ឆ្នាំ នៅក្នុងគណបក្សប្រឆាំង។ ការលបធ្វើឃាតរូបលោកហ្វ្រ៉ង់ស្វ័រ មីតតេរ៉ង់ នៅឆ្នាំ១៩៥៩ គំរាមការឈានឡើងក្នុងឆាកនយោបាយរបស់លោក។ បន្ទាប់ពីបានស្ថាបនាគណបក្សផ្ទាល់ខ្លួនរបស់រូបលោក គឺគណបក្ស កិច្ចសន្យាគ្រឹះស្ថានសាធារណរដ្ឋ (CIR) លោកហ្វ្រ៉ង់ស្វ័រ មីតតេរ៉ង់ គឺជាបេក្ខភាពនៃសហភាពឆ្វេងនិយម សម្រាប់ការបោះឆ្នោតប្រធានាធិបតីបារាំងនៅឆ្នាំ១៩៦៥ ដែលលោកបានបរាជ័យនៅពីមុខប្រធានាធិបតីលាលែង គឺលោក ឆាល់ ដឺ ហ្គោល។
ជាបេក្ខភាពនៃគណបក្សសង្គមនិយមសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ១៩៨១ លោកត្រូវបានជាប់ឆ្នោតនៅជុំទី២ ដោយឈ្នះលើលោក វ៉ាឡេរី ហ្ស៊ីសកាដ ដេស្តាំង។ ជាប្រមុខរដ្ឋដំបូងដែលមានប្រភពពីក្រុមឆ្វេងនិយមក្រោមរបបសាធារណរដ្ឋបារាំងទី៥ លោកហ្វ្រ៉ង់ស្វ័រ មីតតេរ៉ង់ បានឲ្យគេបោះឆ្នោតលុបបំបាត់ទោសប្រហារជីវិត និងបង្កើតវិធានការសង្គមជាច្រើនដែលយកលំនាំតាមកម្មវិធីសមូហភាព។ លោកហ្វ្រ៉ង់ស្វ័រ មីតតេរ៉ង់ជាតំណាងនៃអឺរ៉ុបស្រុះស្រួលគ្នា រក្សាបារាំងឲ្យស្ថិតនៅក្នុងសម្ព័ន្ធមិត្តអាត្លង់ទិច ព្រមទាំងរក្សានូវទ្វីបអាហ្វ្រិករបស់បារាំង។
នៅឆ្នាំ១៩៨៨ លោកហ្វ្រ៉ង់ស្វ័រ មីតតេរ៉ង់ ត្រូវបានបោះឆ្នោតជាប់ម្តងទៀត ជាប្រធានាធិបតីសាធារណរដ្ឋបារាំងទល់នឹងលោកសាក់ក៍ ជីរ៉ាក។ អណត្តិទី២ របស់លោក ត្រូវបានកត់សម្គាល់ដោយការចូលរួមខាងយោធារបស់បារាំងនៅសង្រ្គាមឈូងសមុទ្រ និងដោយការអនុម័តនូវសន្ធិសញ្ញា ម៉ាអាស្ទ្រីក សន្ធិសញ្ញាដំបូងនៃសហភាពអឺរ៉ុប។
លោកហ្វ្រ៉ង់ស្វ័រ មីតតេរ៉ង់ គឺជាប្រធានាធិបតីតែម្នាក់ដែលបំពេញបានពីរអណត្តិប្រធានាធិបតីពេញលេញ ដែលមួយអណត្តិមានរយៈពេល ៧ឆ្នាំ។ លោកហ្វ្រ៉ង់ស្វ័រ មីតតេរ៉ង់ បានទទួលឯកតកម្មកាន់តំណែងយូរបំផុតនៃប្រធានាធិបតីសារធារណរដ្ឋបារាំង។ ដោយទទួលរងជំងឺមហារីកក្រពេញប្រូស្តាត ដែលត្រូវគេធ្វើរោគវិនិច្ឆ័យឃើញនៅឆ្នាំ១៩៨១ លោកបានទទួលមរណភាពប៉ុន្មានខែក្រោយបានចាកចេញពីវិមានប្រធានាធិបតីបារាំង វិមានអេលីហ្ស។