លោកវីតាលី គ្លីតឆ្កូ កំពូលកីឡាករប្រដាល់ពិភពលោក និងជាអ្នកនយោបាយខ្លាំង នៅ អ៊ុយក្រែន
លោកវីតាលី គ្លីតឆ្កូ គឺជាអ្នកប្រដាល់ និងអ្នកនយោបាយដ៏ល្បីរបស់អ៊ុយក្រែន។ លោកកើតនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៧១ នៅទីក្រុងបេលឡូវ៉ូស្ក័រអេ សាធារណរដ្ឋសង្គមនិយមសូវៀត គៀហ្គីហ្ស៉េ។ លោកវីតាលី គ្លីតឆ្កូ ក៏ជាម្ចាស់ពានរង្វាន់កីឡាប្រដាល់ទម្ងន់ធ្ងន់ពិភពលោក WBC ផងដែរ។
នៅឆ្នាំ២០១៤ បន្ទាប់ពីបានចូលរួមក្នុងចលនាបដិវត្ត អឺរ៉ូ ម៉ៃដាន នៅអ៊ុយក្រែន លោកត្រូវបានបោះឆ្នោតជាប់ជាចៅហ្វាយក្រុងគៀវ។ ជាបន្តបន្ទាប់ លោកគឺជាប្រធានចលនាប្រជាធិបតេយ្យអ៊ុយក្រែនសម្រាប់កំណែទម្រង់ ពីឆ្នាំ២០១០-២០១៥ និងជាប្រមុខក្រុម ប៉េត្រូ ប៉ូរ៉ូចិនកូ “សាមគ្គីភាព” ពីឆ្នាំ២០១៥-២០១៩។
លោកវីតាលី គ្លីតឆ្កូ គឺជាបណ្ឌិតវិទ្យាសាស្រ្ត និងតិចនិចនៃសកម្មភាពរូបវិទ្យា និងកីឡា នៅសកលវិទ្យាល័យទីក្រុងគៀវ។
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៨ លោកបានចេញដំណើរទៅទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង ដើម្បីវាយដណ្តើមយកខ្សែក្រវ៉ាត់ប្រដាល់ពិភពលោក WBC ពីកីឡាករនីហ្សេរីយ៉ា សាមូអែល ភីធើ ដោយវាយគេឲ្យសន្លប់នៅទឹកទី៩។
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ លោកវីតាលី គ្លីតឆ្កូ បានផ្អាកប្រដាល់ និងព្យួរពានរង្វាន់ WBC ដើម្បីបូជាខ្លួនទៅក្នុងនយោបាយប្រទេសរបស់លោក។
លោកវីតាលី គ្លីតឆ្កូ ឈឈ្មោះឲ្យគេបោះឆ្នោតជាតំណាងទីក្រុងគៀវ នៅឆ្នាំ២០០៦ ក្នុងនាមជាប្រមុខនៃបញ្ជីរបស់ក្រុមសម្ព័ន្ធគណបក្សរួបរួម ប៉ូរ៉ា និងគណបក្ស កំណែទម្រង់ និងសណ្តាប់ធ្នាប់ ជាមួយនឹងកម្មវិធីនយោបាយដែលមានមូលដ្ឋានគ្រឹះលើការប្រឆាំងនឹងអំពើពុករលួយ។ នៅឆ្នាំ២០១០ លោកវីតាលី គ្លីតឆ្កូ បានដឹកនាំសម្ព័ន្ធគណបក្សប្រជាធិបតេយ្យអ៊ុយក្រែនសម្រាប់កំណែទម្រង់ (UDAR)។ ដោយឈលេខរៀងទី១សម្រាប់ការបោះឆ្នោតសភាអ៊ុយក្រែន នៅឆ្នាំ២០១២ លោកបានក្លាយជាតំណាងរាស្រ្ត។ គណបក្សរបស់លោក បានទទួល ៤០ អាសនៈ ។
លោកវីតាលី គ្លីតឆ្កូ គឺជាមេដឹកនាំម្នាក់នៃបាតុកម្មគាំទ្រអឺរ៉ុបពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ នៅប្រទេសអ៊ុយក្រែន។ លោកសន្យាឈឈ្មោះជាបេក្ខភាពសម្រាប់ប្រធានាធិបតីនៅឆ្នាំ២០១៤ បន្ទាប់ពីការដកតំណែងរបស់ប្រធានាធិបតី វីកទ័រ ឡានូកូវីត។
លោកវីតាលី គ្លីតឆ្កូ ត្រូវបានជាប់ឆ្នោតជាចៅហ្វាយទីក្រុងគៀវ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ និងជាប់ឆ្នោតម្តងទៀតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាមួយនឹងសម្លេង ៦៤,១០%។
ក្រោមមក លោកវីតាលី គ្លីតឆ្កូ បានឈឈ្មោះក្បាលបញ្ជីនៃសម្ព័ន្ធគណបក្ស ប៉េត្រូ ប៉ូរ៉ូចិនកូ សម្រាប់ការបោះឆ្នោតនីតិបញ្ញត្តិដែលធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤។
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីការរលាយចូលគ្នានៃសម្ព័ន្ធគណបក្សប្រជាធិបតេយ្យអ៊ុយក្រែនសម្រាប់កំណែទម្រង់ (UDAR) និងក្រុមរបស់លោកពេត្រូ ប៉ូរ៉ូចិនកូ លោកវីតាលី គ្លីតឆ្កូ បានដឹកនាំគណបក្សថ្មីនេះ នឹងក្លាយជាប្រធាននៃក្រុមប្រឹក្សាកណ្តាលអ៊ុយក្រែន។ ប៉ុន្តែលោកបានប្រកាសលាលែងតំណែងនេះនៅខែឧសភា ឆ្នាំ២០១៦ ដោយហេតុផលនៃច្បាប់ថ្មីដែលហាមឃាត់ប្រធានក្នុងការចូលរួមជាមួយគណបក្សនយោបាយ។
នៅថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២២ លោកវីតាលី គ្លីតឆ្កូ សច្ចាការពាររដ្ឋធានីអ៊ុយក្រែន និងកាន់អាវុធនៅដៃក្នុងករណីមានការឈ្លានពានរបស់រុស្ស៊ី។ នៅពេលដែលការឈ្លានពានរបស់រុស្ស៊ីក្លាយជាការពិតនៅ ៣សប្តាហ៍ក្រោមមក លោកវីតាលី គ្លីតឆ្កូ បដិសេធបោះបង់ចោលទីក្រុង នៅក្នុងសមរភូមិទីក្រុងគៀវ ហើយលោកសម្រេចចិត្តចេញទៅសមរភូមិមុខជាមួយនឹងបងប្អូនរបស់លោក គឺលោកវ្លាឌីមៀ។