លោកវិចទ័រ ហ៊ូហ្គោ អ្នកនិពន្ធដ៏ល្បីល្បាញប្រចាំសតវត្សរបស់បារាំង
លោកវិចទ័រ ហ៊ូហ្គោ ជួនកាលត្រូវបានគេប្រសិទ្ធនាមថា បុរសមហាសមុទ្រ ឬបុរសប្រចាំ សតវត្ស។ លោកគឺជាកវីនិពន្ធ អ្នកនិពន្ធរឿងល្ខោន អ្នកនិពន្ធប្រលោមលោក និងជាវិចិត្រករជនជាតិបារាំង។ លោកកើតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩០២ នៅឃុំបេសង់សុន ភាគខាងលិចប្រទេសបារាំង។ លោកទទួលមរណភាពនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៥ នៅទីក្រុងប៉ារីស។
លោកវិចទ័រ ហ៊ូហ្គោ ត្រូវបានចាត់ទុកជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធទាំងឡាយនៃភាសាបារាំង និងអក្សរសាស្រ្តសកលដែលល្បីល្បាញបំផុត។ លោកវិចទ័រ ហ៊ូហ្គោ ក៏ជាបុគ្គលនយោបាយ និងជាបញ្ញវន្តដែលមានការបេ្តជ្ញាចិត្តខ្ពស់ ដែលបានដើរតួខាងមនោគមន៍វិជ្ជាដ៏សំខាន់។ លោកគ្រប់គ្រងតំណែងក្នុងភាពល្បីល្បាញដ៏គួរឲ្យកត់សម្គាល់នៅក្នុងប្រវត្តិសាស្រ្តនៃអក្សរសាស្រ្តបារាំងនៅសតវត្សទី១៩។
សម្រាប់ល្ខោន លោកវិចទ័រ ហ៊ូហ្គោ ស្ថាបនាបានតំណែងជាអ្នកនាំមុខម្នាក់ក្នុងចំណោមអ្នកនាំមុខនានានៅក្នុងខ្សែរឿងមនោសញ្ចេតនាបារាំង និងបង្ហាញនូវទស្សនៈរបស់លោកអំពីប្រលោមលោកវិនាសកម្ម ដូចមាននៅក្នុងការណែនាំរឿងក្រមវែល (Cromwell) នៅឆ្នាំ ១៨២៧ បន្ទាប់មករឿងហ៊ែរម៉ានី (Hermani) នៅឆ្នាំ១៨៣០។
ចំណែកស្នាដៃកំណាព្យរបស់លោករួមមានកម្រងកំណាព្យមនោសញ្ចេតនា អណ្តែតអណ្តូងជាច្រើន ហើយល្បីល្បាញបំផុត គឺស្នាដៃអូដេស អេ បាឡាដ (Odes et Ballades) ដែលផ្សព្វផ្សាយនៅឆ្នាំ១៨២៦។
ក៏ជាអ្នកនិពន្ធប្រលោមលោក លោកវិចទ័រ ហ៊ូហ្គោ ទទួលបានជោគជ័យប្រជាប្រិយភាព ដ៏ សម្បើម ដំបូងជាមួយស្នាដៃ ណូត្រ៍ដាម ដឺ ប៉ារីស (Notre-Dame de Paris) នៅឆ្នាំ១៨៣១ បន្ទាប់មកជាមួយរឿង ទុរគតជន (Les Misérable) នៅឆ្នាំ១៨៦២។
ស្នាដៃជាច្រើនទៀតរបស់លោករួមមាន សំណេរ សេចក្តីថ្លែងខាងនយោបាយ រឿងខ្លីៗនៃ ការធ្វើដំណើរ កម្រងសំណេរកត់ត្រា និងការចងចាំ សេចក្តីអធិប្បាយអក្សរសាស្រ្ត ការឆ្លង ឆ្លើយសំបុត្រដ៏ច្រើនសម្បើម រូបគំនូរគូដោយទឹកខ្មៅជិត ៤ពាន់រូប ព្រមទាំងគំនិតនៃការលំអពីខាងក្នុង ព្រមទាំងការចូលរួមសិល្បៈនៃការថតរូបផងដែរ។
ដោយពាក់ព័ន្ធខ្លាំងនៅក្នុងការពិភាក្សាជាសាធារណៈ លោកវិចទ័រ ហ៊ូហ្គោ ក៏ជាសមាជិក សភានៅក្រោមរបបរាជាណាចក្រកក្កដា និងសាធារណរដ្ឋទី២ និងទី៣ របស់បារាំងផងដែរ។ លោកវិចទ័រ ហ៊ូហ្គោ បានធ្វើនិរទេសរយៈពេល ជិត ២០ឆ្នាំ ទៅកោះជឺស៊ី និងហ្គឺណេស៊ី នៅ ក្នុងរបបចក្រភពទី២ បារាំង ដោយសារលោកគឺជាអ្នកប្រឆាំងដ៏ល្បីល្បាញម្នាក់។ ដោយចង ភ្ជាប់នឹងគំនិតសន្តិភាព និងសេរីភាព មានភាពឈឺឆ្អាលចំពោះទុរគតភាពរបស់មនុស្ស លោកវិចទ័រ ហ៊ូហ្គោ បានសម្តែងមតិគាំទ្រគំនិតជឿនលឿនជាច្រើននៃសង្គម។ លោកប្រឆាំងនឹង ទោសប្រហារជីវិត និងទាសភាព។ លោកក៏គាំទ្រគំនិតនៃទ្វីបអឺរ៉ុបមួយដែលរួបរួមផងដែរ។
ការប្តេជ្ញាចិត្តដាច់ខាតក្នុងគំនិតសាធារណរដ្ឋនៅក្នុងដំណាក់កាលទី២នៃជីវិតរបស់លោក និង ស្នាដៃអក្សរសាស្រ្តដ៏ច្រើនសម្បើម បានធ្វើឲ្យលោកវិចទ័រ ហ៊ូហ្គោ ក្លាយជាបុគ្គលជានិមិត្តរូប។ ហើយសាធារណរដ្ឋបារាំងទី៣ បានផ្តល់កិត្តិយសដល់លោកសម្រាប់ការធ្វើបុណ្យគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិ និងបញ្ជូនសពលោកទៅបញ្ចុះនៅទីលានសម្រាប់បញ្ចុះជនល្បីល្បាញ ទីលាន ប៉ង់ថេអុង ដឺ ប៉ារីស (Panthéon de Paris) នៅថ្ងៃទី១ មិថុនា ឆ្នាំ១៨៨៥ គឺពីរថ្ងៃបន្ទាប់ ពី មរណភាពរបស់លោក។ នៅអំឡុងរយៈពេល ២ថ្ងៃ ដែលមជ្ឈូសរបស់លោកដាក់តាំងបង្ហាញ ជាសាធារណៈ មនុស្សជាង ២លាននាក់បានមកគោរពវិញ្ញាណក្ខន្ធរបស់លោក។
ដោយបានចូលរួមវិភាគយ៉ាងធំធេងក្នុងការបង្កើតថ្មីស្នាដៃកំណាព្យ និងល្ខោន និងកត់ត្រានៅ ក្នុងយុគសម័យរបស់លោកក្នុងការប្រកាន់ជំហរខាងនយោបាយ និងសង្គម លោកវិចទ័រ ហ៊ូហ្គោ ដែលមានខ្សែជីវិត និងស្នាដៃ បានក្លាយជាកម្មវត្ថុនៃការអធិប្បាយជាច្រើន និងនៅតែ មានភាពល្បីល្បាញរហូតមកដល់បច្ចុប្បន្ននេះ ទាំងនៅបារាំង និងនៅបរទេស។