លោកម៉ាហាធា ម៉ូហាម៉េដ រដ្ឋបុរសក្នុងប្រវត្តិសាស្រ្តម៉ាឡេស៊ីសម័យទំនើប
លោកម៉ាហាធា ប៊ីន ម៉ូហាម៉ាដ កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩២៥ នៅទីក្រុង អាល័រ សេតា ប្រទេសម៉ាឡេស៊ី។ លោកគឺជារដ្ឋបុរសម៉ាឡេស៊ី និងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ និងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។
ឪពុករបស់លោកម៉ាហាធៀ គឺលោកម៉ូហាម៉ាដ អ៊ីស្កង់ដា មានដើមកំណើតឥណ្ឌា និងជាកូនប្រុសរបស់សាសនិកឥស្លាម ម៉ាឡេស៊ី ដែលបានធ្វើអន្តោប្រវេសន៍មករស់នៅ ទីក្រុង កេរ៉ាឡា ប្រទេសឥណ្ឌា នៅខណៈដែលម្តាយរបស់លោកម៉ាហាធៀ គឺជាជនជាតិម៉ាឡេស៊ី។ លោកម៉ាហាធៀ ម៉ូហាម៉ាដ បានសិក្សានៅទីក្រុង អាឡ័រ សេតា បន្ទាប់មក នៅសកលវិទ្យាល័យវេជ្ជសាស្រ្ត King Edward ទី៧ នៅទីក្រុងសិង្ហបុរី។ លោកចូលមកធ្វើការជាមន្រ្តីជាពេទ្យទាហាន និងធ្វើការនៅលើកោះ ឡាងកាវី ប្រទេសម៉ាឡេស៊ី។
ក្រោយប្រឡូកចូលនយោបាយ ក្នុងអំឡុងអណត្តិទី១ ជានាយករដ្ឋមន្រ្តី លោកគឺជាសមាជិកនៃអង្គការជាតិម៉ាឡេរួបរួម ដែលរួមមានសម្ព័ន្ធមិត្តនយោបាយស្តាំនិយមម៉ាឡេស៊ី បារីសានជាតិ និងកាន់អំណាចពីឆ្នាំ១៩៥៧ ដល់ឆ្នាំ២០១៨។
លោកបានមានស្នាដៃស្ថាបនាម៉ាឡេស៊ីដោយផ្តួចផ្តើមនយោបាយបាយ ដែលគេហៅថា កែវភ្នែកបាញ់ឆ្ពោះទៅទិសខាងកើត និងលើកទឹកចិត្តម៉ាឡេស៊ីឲ្យយកគំរូតាមជប៉ុន តាមវិស័យមានជាអាទិ៍បច្ចេកវិជ្ជាឧស្សាហកម្មស្នូល។
លោកម៉ាហាធៀ បានត្រឡប់មកកាន់អំណាចលើកទី២ តាមរយៈការបោះឆ្នោតនីតិបញ្ញត្តិនៅថ្ងៃទី១០ឧសភា ឆ្នាំ២០១៨។ លោកនេះធ្វើជាប្រធានសម្ព័ន្ធមិត្តគណបក្ស ប៉ាកាតាន ហារ៉ាប៉ាន និងក្លាយជានាយករដ្ឋមន្រ្តី។ ដូច្នេះលោកបានក្លាយជាប្រមុខរដ្ឋាភិបាលដែលមានអាយុចំណាស់បំផុតនៅក្នុងពិភពលោក ក្រោយបានផ្តួលសម្ព័ន្ធគណបក្សចាស់របស់លោក គឺអង្គការជាតិនៃម៉ាឡេរួបរួមឬ UMNO។
លោកម៉ាហាធៀបានលាលែងតំណែងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយមួយថ្ងៃនៃការដួលរលំនៃគណបក្សសម្ព័ន្ធមិត្ត និងការប៉ុនប៉ងរបស់គណបក្សរបស់លោកផ្តួលរំលំរដ្ឋាភិបាល និងបង្កើតរដ្ឋាភិបាលថ្មីដោយមានជំនួយពីគណបក្សសម្ព័ន្ធមិត្ត UMNO និងរារាំង លោកអានវ៉ា អ៊ីប្រាហ៊ីម មិនឲ្យក្លាយជានាយករដ្ឋមន្រ្តី។
ក្នុងអំឡុងអណត្តិរបស់លោក លោកម៉ាហាធៀបានប្រែក្លាយប្រទេសម៉ាឡេស៊ទៅជាតំបន់ផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់ និងជាកន្លែងស្រូបទាញហិរញ្ញវត្ថុ និងទូរគមនាគមន៍ តាមរយៈនយោបាយសេដ្ឋកិច្ចរបស់លោក ដែលមានមូលដ្ឋានគ្រឹះលើកសាជីវកម្មជាតិ ត្រូវបានគេស្គាល់ក្រោមឈ្មោះ Malaysia Plans។
នយោបាយទាំងនេះត្រូវបានរក្សា ស្ទើរតែដល់ចុងបញ្ចប់នៃអណត្តិរបស់លោក។ លោកម៉ាហាធៀ បានដាក់ចេញនូវកម្មវិធីសេដ្ឋកិច្ច Wawasan 2020 ឬ ទស្សនវិស័យឆ្នាំ២០២០ ដែលអនុញ្ញាតឲ្យមានកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ គឺនៅក្រោមអណត្តិរបស់លោក ដែលអគារខ្ពស់ភ្លោះ ដ៏ល្បីល្បាញរបស់ម៉ាឡេស៊ីត្រូវបានសាងសង់ ហៅថា អគារ Petronas។
លោកម៉ាហាធៀអនុវត្តមនោគមន៍វិជ្ជាជាតិនិយម សម្រាប់ជនជាតិម៉ាឡេស៊ី។ អត្រានៃកំណើនសេដ្ឋកិច្ចម៉ាឡេស៊ីគឺគួរឲ្យភ្ញាក់ផ្អើលណាស់គឺ ៨,១% នៅឆ្នាំ២០០០។ ៣,៥% នៅឆ្នាំ២០០២។ ៥,៥% នៅឆ្នាំ២០០៣។ អត្រានេះគឺខ្លាំងជាងកំណើនសម្រាប់ប្រទេសនាគ ឬខ្លាសេដ្ឋកិច្ចនៅអាស៊ីដទៃទៀតផង។
នៅឆ្នាំ២០០២ ប្រទេសម៉ាឡេស៊ី មានអត្រាអត់ការងាវធ្វើ ដែលទាបបំផុតនៅក្នុងពិភពលោក។ នៅឆ្នាំ២០០១ ប្រទេសបានទទួល ភ្ញៀវទេសចរជាង ១០លាននាក់។
លោកម៉ាហាធៀ ម៉ូហាម៉ាដ ត្រូវបានចាត់ទុកជា បុគ្គលមួយរូបដ៏មានសារៈសំខាន់បំផុតនៃប្រវត្តិសាស្រ្តទំនើបរបស់ម៉ាឡេស៊ី។ ទស្សវដ្តី ថែម បានចាត់ទុកលោកគឺជាបុគ្គលម្នាក់ក្នុងចំណោម ១០០នាក់ ដែលមានឥទ្ធិពលបំផុតនៅឆ្នាំ២០១៩។