យុវជនភ្នំពេញ នឹងចូលរួមសង្ក្រានវត្តភ្នំក្នុងឆ្នាំនេះ

  • យុវជនភ្នំពេញ នឹងចូលរួមសង្ក្រានវត្តភ្នំក្នុងឆ្នាំនេះ

    Apr 11, 2022
    នៅសល់មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ សង្ក្រានឆ្នាំថ្មី ឆ្នាំខាល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅវេលាម៉ោង១០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។ ភ្នំពេញជាបេះដូងកម្ពុជា នឹងមានការរៀបចំសង្ក្រានវត្តភ្នំ ជាទីតាំងប្រវត្តិសាស្រ្ត ដើម្បីបង្កើតឱកាសសប្បាយរីករាយ ចំពោះប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលមិនបានទៅកាន់ស្រុកកំណើត។