ព្រឹទ្ធាចារ្យរបាំព្រះរាជទ្រព្យលាចាកលោកហើយ

ព្រឹទ្ធាចារ្យរបាំព្រះរាជទ្រព្យដែលគេស្គាល់ថា លោកយាយ ឯម ធាយ ​ជា​មរតក​មនុស្សរស់ចុងក្រោយនៃ​សិល្បះនេះ បានទទួលមរណៈភាពហើយ កាលពីវេលាម៉ោង ១២ និង ២០ នាទីអាធ្រាត ថ្ងៃអង្គារ៍ កន្លងទៅ ។ 

 

សិល្បៈការនី ណម ណារ៉េន ដែលជាចៅលោកយាយបានអះអាងថា " លោកយាយខ្ញុំបានទៅកាន់សុខគតិភពនៅវេលាម៉ោង ១២.២០ នាទីយប់ ថ្ងៃឣង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥" ។ 

 

ដោយឡែកចៅទួតលោកយាយ ណម ណារីម បានអះអាងថា "សំរានអោយលក់ស្រួលណាម៉ាក់ទួតណា ម៉ាកទួតលែងហត់ហើយ" ។ 

 

លោកយាយបានបាត់បង់ជីវិត ដោយរោគាពាធ បន្ទាប់ពីបានតស៊ូនឹងជំងឺជរានេះ អស់រយៈពេលជាច្រើនឆ្នាំ ហើយនៅតែបន្តខិតខំបង្ហាត់បង្រៀនចែករំលែកចំណេះដឹងនេះ ជាបន្តបន្ទាប់ តាមកម្លាំងកាយ និង កម្លាំងចិត្តរបស់លោកយាយ បានខិតខំជូនដល់កូនខ្មែរជំនាន់ក្រោយ ។ 

 

លោកយាយត្រូវបានគេដឹងថា គឺជាអតីត​នាដការីនិងជា​គ្រូបង្រៀនរបាំ​មួយ​រូប​នៅ​ក្នុង​វាំង ដូចជា​ម្តាយ​របស់​លោកយាយ​ដែរ ហើយ​តាំង​ពី​ប្រសូត្រ​មក​រហូត​ដល់​ពេញវ័យមាន​គ្រួសារ  លោក​យាយ​នៅ​តែ​ក្នុង​វាំង​តែប៉ុណ្ណោះ។ 

 

លោកយាយត្រូវរស់នៅក្នុងស្ថានភាពជាស្រ្តីមេម៉ាយ នៅឆ្នាំ​១៩៧០  និង ខិតខំចិញ្ចឹមបីបាច់កូនប្រុសស្រី ឲ្យក្លាយជាទ្រព្យធនខាងសិល្បៈជាច្រើនរូប ។

Daily Program

Livesteam thumbnail