រដ្ឋាភិបាលអូស្ត្រាលីហាមឃាត់ការជីកយករ៉ែអ៊ុយរ៉ានីញ៉ូមនៅតំបន់១

រដ្ឋាភិបាលនៃដែនដីភាគខាងជើងនៃប្រទេសអូស្ត្រាលីបានបដិសេធមិនបន្តការជីកយករ៉ែ អ៊ុយរ៉ាញ៉ូម នៅតំបន់មួយ ដែលកំពុងស្វែងរកការអភិរក្សបេតិកភណ្ឌជនជាតិដើមភាគតិចនៅទីនោះ។​

ការសម្រេចចិត្តដែលធ្វើឡើងដោយរដ្ឋាភិបាលតំបន់នៃ ប្រទេសអូស្ត្រាលីនៅក្នុង រុករករ៉ែ អ៊ុយរ៉ាញ៉ូម នៅក្រោមឧទ្យានជាតិ កាកាដូ ( Kakadu )ត្រូវបានសកម្មជនបរិស្ថានពិពណ៌នាថាជាការសម្រេចចិត្តជា "ប្រវត្តិសាស្ត្រ" មួយ។

រដ្ឋាភិបាលអូស្រ្តាលីបានសម្រេចផ្តល់សិទ្ធិនៅក្នុងការរុករករ៉ែដ៏សំខាន់និងមានតម្លៃនេះនៅក្នុងឆ្នាំ១៩៩១ ហើយក្រោយពេលដែលសម្រេចក៏បានបន្តជួបរឿងចម្រូងចម្រាស់ជាច្រើន ពីប្រជាជនជាពិសេសគឺជនជាតិដើមភាគតិចនៅក្នុងតំបន់នោះ។

លោកស្រី ម៉ាដេឡេន ឃីង (Madeleine King)​ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអូស្រ្តាលី បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះបញ្ចប់ភាពមិនច្បាស់លាស់ជាច្រើនទសវត្សរ៍។

លោកស្រីបានបញ្ជាក់ថា គាត់បានជួបជាមួយអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់ហើយ ការ​សម្រេច​ចិត្ត​នេះ​ផ្តល់​ភាព​ច្បាស់​លាស់​និង​ភាព​ប្រាកដ​ប្រជា​ដល់​ភាគី​ទាំង​អស់។

កាកាឌូ ត្រូវបានប្រកាសជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៨១។ ទីនោះ ជាតំបន់ពិសិដ្ឋដែលរួមមានដីសើម ទន្លេ និងថ្មភក់ ហើយជាជម្រករបស់រុក្ខជាតិ និងសត្វព្រៃចំនួន ២.000 ប្រភេទ ហើយក៏ជាជម្រុកនៃ សារធាតុអ៊ុយរ៉ាញ៉ូមដ៏ធំបំផុតមួយរបស់ពិភពលោក។

នៅក្នុងសន្និសីទមួយនៅទីក្រុងស៊ីដនី នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អេនថូនី អាលបានី ) Anthony Albanese) បានសង្កត់ធ្ងន់ថា នេះគឺជាភស្តុតាងបន្ថែមទៀតនៃ ទំនាក់ទំនងដ៏អស្ចារ្យ និងយូរអង្វែងដែលជនជាតិដើមភាគតិច និងប្រជាជនកោះ ត្រូវតែដឹង៕

Daily Program

Livesteam thumbnail