មហាវិថី ស៊ី ជីនពីង ជាកំណាត់ផ្លូវក្រវាត់ក្រុងទី៣

កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ (ផ្លូវជាតិលេខ៤ - ផ្លូវជាតិលេខ១)

កំណាត់​ផ្លូវខ្សែក្រវាត់​ក្រុង​ទី​៣​ (​ផ្លូវជាតិ​លេខ​៤​ - ​ផ្លូវជាតិ​លេខ​១​) ​ដែល​មាន​ប្រវែង​សរុប​ជិត​៥​៣​គីឡូម៉ែត្រ​ ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ ​«​មហាវិថី​ ​ស៊ី​ ​ជី​ន​ពីង​»​ ​នា​រសៀល​ថ្ងៃ​ទី​២​៨​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​៤​នេះ​ ​ក្រោមអធិបតីភាព​សម្តេច​ធិ​ប​តី​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​លោក​វ៉ាង​ វិ​ន​ធាន​ (​Wan​g​ ​W​e​n​t​i​an​) ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋប្រជាមានិត​ចិន​នា​វិមាន​សន្តិភាព​។​

«​មហាវិថី​ ​ស៊ី​ ​ជី​ន​ពីង​»​ (​ផ្លូវជាតិ​លេខ​៤​ - ​ផ្លូវជាតិ​លេខ​១​) ​ដែល​មាន​ប្រវែង​សរុប​ជិត​ ​៥​៣​គីឡូម៉ែត្រ​ ​ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​៤​ ​ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​ ​១​៤​+​១​០​៥​ ​ស្ថិត​ក្នុង​ភូមិ​ជម្ពូ​វ័ន្ត ​សង្កាត់​ចោម​ចៅ​៣​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​ភ្ជាប់​ទៅកាន់​ផ្លូវ​ទំនប់​កប់​ស្រូវ​ ​ផ្លូវជាតិ​លេខ​៥​ ​ស្ពាន​ឈ្នះ​ឈ្នះ​ ​មហាវិថី​ឈ្នះ​ឈ្នះ​ ​និង​ផ្លូវជាតិ​លេខ​៦​។​

ផ្លូវ​នេះ​នឹង​ប្រែក្លាយ​ទៅជា​ផ្លូវ​ក្រវាត់​ក្រុង​ដ៏​ធំ​ ​និង​ទំនើប​ថ្មី​មួយ​សម្រាប់​បម្រើ​ឱ្យវិ​ស័យ​ដឹកជញ្ជូន​រវាង​រាជធានី​ភ្នំពេញ​ ​តភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ​៦​ ​លេខ​៥​ ​លេខ​៤​ ​លេខ​៣​ ​លេខ​២​ ​និង​ផ្លូវជាតិ​លេខ​២​១​ ​ដោយ​ឆ្លងកាត់​ទន្លេ​បាសាក់​ ​និង​កោះ​អន្លង់​ចិន​ ​មក​បញ្ចប់​ត្រឹម​ផ្លូវជាតិ​លេខ​១​ ​ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​ ​២​៤​+​៨​៤​០​ ​ស្ថិត​ក្នុង​ភូមិ​ស្តៅ​កន្លែង​ ​ឃុំ​ដីឥដ្ឋ​ ​ស្រុក​កៀន​ស្វាយ​ ​ខេត្ត​កណ្តាល​ ។​

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកវ៉ាង វិនធាន

យោង​តាម​តេឡេក្រាម​របស់​សម្តេច​ធិ​ប​តី​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​លើកឡើង​ថា​ ​៖​ ​«​តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​មិត្ត​ចិន​បាន​ឯកភាព​ក្នុង​ការ​ប្រសិទ្ធ​នាម​ ​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣​ ​ដែល​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១​ ​ទៅ​ផ្លូវជាតិ​លេខ​៤​ ​ជា​ ​មហាវិថី​ ​ស៊ី​ ​ជី​ន​ពីង​។​ ​ការ​ប្រសិទ្ធ​នាម​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣​ ​មាន​អត្ថន័យ​ធំធេង​ ​សម្រាប់​ចំណងមិត្តភាព​ដែកថែប​កម្ពុជា​-​ចិន​»​។​

ទំនាក់ទំនង​កម្ពុជា​-​ចិន​ ​ជា​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​យូរអង្វែង​ ​និង​បាន​រីក​ចម្រើន​រហូតដល់​ក​ម្រិ​ត​មួយ​ដែល​មិន​អាច​បំបែក​បាន​។​ ​ទំនាក់ទំនង​នេះ​ ​ស័ក្តិសម​នឹង​គុណ​តម្លៃ​នៃ​ការ​ជឿ​ទុកចិត្ត​គ្នា​ ​ជាពិសេស​ទំនុក​ចិត្ត​ខាងនយោបាយ​។​

ប្រភព​ដែល​បន្ត​ថា​ ​ជំនួយ​របស់​ប្រទេស​ចិន​ដល់​ប្រទេស​កម្ពុជា​ ​មិន​ត្រឹមតែ​ជួយ​អភិ​វ​ឌុ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ​ ​តែ​ថែមទាំង​ជួយ​ពង្រឹង​ឯករាជ្យ​ភាព​ខាងនយោបាយ​របស់​កម្ពុជា​ទៀត​ផង​ ​។​ ​ក្នុង​នោះ​ ​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់​ ​និង​ផ្លូវ​បាន​រួមចំណែក​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​សេ​ដ្ច​កិច្ច​-​សង្គម​កម្ពុជា​ ​ហើយ​គិត​មកដល់​បច្ចុប្បន្ននេះ​ ​គម្រោង​ធំ​ៗ​ត្រូវ​បាន​បង្កើត​ឡើង​រួម​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សី​ហ​នុ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​សី​ហ​នុ ​និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​។​

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិ​ត​ ​ក៏​នឹង​លេច​រូបរាង​ឡើង​ក្នុង​ពេល​អនាគត​។​ ​រហូត​មកដល់ពេលនេះ​ ​មិត្ត​ចិន​បាន​ជួយ​សាងសង់​ផ្លូវ​ប្រវែង​ជិត​ ​៤​០​០​០​ ​គីឡូម៉ែត្រ​នៅ​កម្ពុជា​៕​

Daily Program

Livesteam thumbnail