ទីក្រុងប៉េកាំង បញ្ចេញប្រតិបត្តិការយោធាថ្មីនៅក្នុងបរិបទនៃភាពតានតឹងនៅ​សមុទ្រ​ចិន​ខាងត្បូង

កាលពីថ្ងៃទី៧ ខែមេសា ប្រទេសចិនបានធ្វើការល្បាតប្រយុទ្ធនៅសមុទ្រចិនខាងត្បូង​ដែល ត្រូវ​បានតវ៉ា។ នេះគឺជាឆាកនៃឧប្បត្តិវហេតុថ្មីៗ ជាមួយហ្វីលីពីន នៅខណៈ​ដែលប្រទេស​នេះ​រៀប​ចំលំហាត់យោធារួមគ្នាជាមួយ​សហរដ្ឋ​អាម៉េរិក ជប៉ុន និងអូស្រ្តាលី។

នៅប៉ុន្មានខែចុងក្រោយនេះ ភាពតានតឹងរវាងចិន និងហ្វីលីពីន ដែលបញ្ជាក់កាន់តែម៉ឺងម៉ាត់​ឡើងៗ នូវការទាមទារទឹកដី និងឈានដល់ចំនុចមិនស្របគ្នាខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឧប្បត្តិវហេតុជាបន្តបន្ទាប់នៅជិតកោះប៉ប្រះទឹកដែលមានជម្លោះ បានកើតមានឡើងជាទៀង​ទាត់​ចាប់តាំងពីដំណាច់ឆ្នាំ២០២៣ ដោយការកើនឡើង​នូវភាពតានតឹងរវាងទីក្រុងប៉េកាំង និង​ទីក្រុង​ម៉ានីល។

នៅក្នុងសេចក្តីប្រកាសមួយ​យោធាចិន បានថ្លែងថា ៖ “កាលពីថ្ងៃទី៧ ខែមេសា មេបញ្ជាការ​នៃ​យោធ​ភូមិភាគខាងត្បូង​នៃយោធារំដោះប្រជាជនចិន រៀបចំការដើរល្បាតប្រយុទ្ធ​តាមនាវា រួម​ជាមួយ​យន្តហោះចម្បាំង​នៅសមុទ្រចិនខាងត្បូង”។

សេចក្តីប្រកាសមិនបានបញ្ជាក់អំពីទំហំនៃការធ្វើលំហាត់សមយុទ្ធ និងការឈរជើងបោះ​ទីតាំង​នោះទេ។ សមុទ្រចិនគឺ​ជា​តំបន់សមុទ្រដ៏ធំ ដែលជាផ្លូវដឹកជញ្ជូនមួយផ្នែកដ៏ធំ​នៃ​ពាណិជ្ជកម្ម​រវាងអាស៊ី និង​ផ្នែកដែល​នៅ​សល់​នៃពិភពលោក។

យោធាចិនបន្ថែមថា ៖ ”គ្រប់សកម្មភាពយោធា​ដែលធ្វើឲ្យវិបប្លាសដល់ស្ថានភាព​នៅសមុទ្រ​ចិន​ខាងត្បូង និងបង្កើតជាចំនុចក្តៅ​​ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង”។ ចិននិយាយសំដៅដល់​លំហាត់យោធារបស់ប្រទេសដទៃៗ ទៀត​នៅក្នុងដែនទឹកតែមួយ។

កាលពីថ្ងៃសៅរ៍ ប្រទេសហ្វីលីពីន សហរដ្ឋអាម៉េរិក ជប៉ុន និងអូស្រ្តាលី បានប្រកាសអំពី​ការ​រៀប​ចំ​រួមគ្នាកាលពីថ្ងៃអាទិត្យនូវលំហាត់នាវា និងយន្តហោះ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ហ្វីលីពីន។

ប្រទេសទាំងបួន បានបញ្ជាក់ថា នេះនឹងបង្ហាញការសច្ចារួមគ្នារបស់ក្រុមសម្ព័ន្ធមិត្ត ដើម្បី​ពង្រឹង​​កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ដើម្បីជាគុណប្រយោជន៍ដល់តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វីក​មួយ ដែលសេរី និងបើកចំហ”។

កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាម៉េរិក លោកចូ បាយឌិន សមភាគីហ្វីលីពីន លោក​ហ្វ៊ែរឌីណង់ ម៉ាកូស និងនាយករដ្ឋមន្រ្តីជប៉ុន លោកហ្វ៊ូមីញ៉ូ គីស្ហ៊ីដា ត្រូវបានត្រៀមធ្វើ​នៅថ្ងៃទី​១១ ខែមេសា នៅសេតវិមាន សហរដ្ឋអាម៉េរិក។

លំហាត់យោធាជើងទឹក និងកិច្ចប្រជុំកំពូលចូលមកអន្តរាគមន៍​បន្ទាប់ពីមានការប៉ះទង្គិចជា​ច្រើន​​​ដងរវាងនាវាចិន និងហ្វីលីពីន នៅជិតប្រជុំកោះតាមបណ្តោយ​ប្រទេសហ្វីលីពីន​នា​ប៉ុន្មានខែ​ចុងក្រោយ​នេះ។         

កាលពីសប្តាហ៍មុន ទាហានហ្វីលីពីន ៣នាក់ បានរងរបួស នៅខណៈនៃការប៉ះទង្គិច ជាមួយ​នឹង​កងការពារឆ្នេរចិន ដែលបានរាំងខ្ទប់ និងធ្វើឲ្យខូចខាតនាវារបស់ពួកគេ ដោយមានជំនួយ​ពី​កាណុងកាំភ្លើងបាញ់ទឹកជាច្រើននៅតាមបណ្តកោះប៉ប្រះទឹកដែលមានជម្លោះ ឬហៅថា ប្រជុំ​​កោះ Second Thomas។

ប្រទេសចិនមើលឃើញជាមួយនឹងក្តីបារម្ភនូវការពង្រឹងទំនាក់ទំនង​យោធារវាង​សហរដ្ឋអាម៉េរិក និងហ្វីលីពីន។ មហាយក្សអាស៊ីមើលឃើញថា នេះគឺជារបៀប​ប្រឆាំង​នឹង​ការ​ទាមទារ​ទឹកដីរបស់ខ្លួននៅក្នុងតំបន់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន បានកសាង​កោះសិប្បនិមិត្ត​នៅសមុទ្រចិន ដែលចិន​ដាក់យោធាដើម្បីពង្រឹងទីតាំងឈជើង។

ចំណែកមន្រ្តីជាន់ខ្ពស់របស់អាម៉េរិក បានបញ្ជាក់ជាច្រើនសាថា មានការតាំងចិត្តមិនងាករ៉េ​របស់​​សហរដ្ឋ​​​អាម៉េរិក​​ដើម្បីការពារហ្វីលីពីន​នៅសមុទ្រចិនខាងត្បូង ក្នុងករណីមានការវាយ​ប្រហារ។

 

Daily Program

Livesteam thumbnail