ការសិក្សាបង្ហាញថា គោលដៅបន្ថយឧស្ម័នកាបូកនិកអាចបរាជ័យ

ការអង្កេតនាពេលថ្មីៗនេះលើវិសាលភាពដែលប្រទេសនានាអាចបំពេញតាមការសន្យាលើការឆ្លើយតបនឹងបញ្ហាអាកាសធាតុ បង្ហាញថា ៥៦% នៃបណ្តាប្រទេសដែលបានសិក្សាគឺមិន បានបំពេញតាមគោលដៅកាត់បន្ថយការបំភាយឧស្ម័នដែលពួកគេបានបង្កើតប្តេជ្ញាថានឹងធ្វើកាលពីឆ្នាំ២០២០ឡើយ។
បញ្ហានេះបានបង្ក ធ្វើឱ្យមានការព្រួយបារម្ភអំពីការសម្រេចបាននូវគោលដៅអាកាសធាតុនាពេលអនាគត ដែលជាកង្វល់រួចទៅហើយ ដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។
ការស្រាវជ្រាវថ្មីនេះ បានរកឃើញថា ប្រទេសចំនួន ១៩ ក្នុងចំណោមប្រទេសចំនួន ៣៤ បានបរាជ័យក្នុងការសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័ន CO2 របស់ពួកគេដែលបានប្តេជ្ញាកាលពីឆ្នាំ២០២០។
បញ្ហានេះវាកើតឡើងចំពេលដែលវិបត្តិអាកាសធាតុពិភពលោកកាន់តែអាក្រក់ ហើយក៏ស្របតាមការព្រួយបារម្ភរបស់សម្តេចប៉ាប ដែលបានលើកឡើងកាលពីខែវិច្ឆិកាឆ្នាំទៅ។
នៅក្នុងឯកសារនោះ សម្តេចប៉ាបបានរំលឹកឡើងវិញនូវការអំពាវនាវជាបន្ទាន់របស់ទ្រង់ សម្រាប់សកម្មភាពដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។
ការសិក្សានេះបានធ្វើឡើងដោយសាកលវិទ្យាល័យឡុងដ៏និង សាកលវិទ្យាល័យហ្គ្រោនីចេន សាកលវិទ្យាល័យ Tsinghua ជាដើម។
របាយការណ៍ដដែលបានលើកឡើងថា មានតែប្រទេសចំនួន ១៥ ប៉ុណ្ណោះក្នុងចំណោម ៣៤ ដែលបានជោគជ័យនៅក្នុងនោះមាន ប្រទេស - ប៊ុលហ្គារី ក្រូអាត ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ អាល្លឺម៉ង់ ក្រិក អ៊ីតាលី ឡាតវី លីទុយអានី រូម៉ានី ស្លូវ៉ាគី ស៊ុយអែត ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។
ប្រទេសដែលបរាជ័យរួមមាន អូស្ត្រាលី អូទ្រីស កាណាដា ស៊ីប អៀរឡង់ ជប៉ុន ហូឡង់ ន័រវេស ព័រទុយហ្គាល់ ស្លូវេនៀ អេស្ប៉ាញ និងស្វីស។ នៅសល់ប្រាំពីរទៀត ដែលមាន បែលហ្ស៊ិក សាធារណរដ្ឋឆេក បារាំង ហុងគ្រី លុចសំបួ ម៉ាល់តា និងប៉ូឡូញ មានសមិទ្ធផលខ្លះតែមិនសម្រេចឡើយ៕
Daily Program
