លោកហ្ស៉ហ្ស សឺដេស អ្នកសិក្សាស្រាវជ្រាវអំពីវប្បធម៌ឥណ្ឌូចិនដ៏ស៊ីជម្រៅសម័យ​អាណានិគមបារាំង

លោកហ្ស៉ហ្ស សឺដេស កើតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៨៨៦ នៅទីក្រុងប៉ារីស សង្កាត់ទី១៦ និងទទួលមរណភាពនៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៦៩ នៅសង្កាត់ ណឺលី សៀ សែន។ លោក ហ្ស៉ហ្ស សឺដេស គឺជាអ្នកឯកទេសអក្សរបុរាណ ដែលរួមផ្សំចំណេះដឹងនេះជាមួយនឹង​បុរាណ វិទ្យាក្នុងគោលដៅសិក្សា និងស្វែងយល់ប្រវត្តិនៃអរិយធម៌នៃតំបន់អាស៊ីអាគ្នេយ៍។ លោកគឺជា សិស្ស​នៅសាលាបារាំងចុងបូព៌ា ចាប់តាំងពីឆ្នាំ១៩១១ បន្ទាប់មកក្លាយជានាយក​សាលានេះ ពី ខែមករា ឆ្នាំ១៩២៦ ទៅដល់ឆ្នាំ១៩៤៦ ឬជិត ២០ឆ្នាំ។

លោកហ្ស៉ហ្ស សឺដេស គឺជាកូនប្រុសរបស់លោក អ៊ីពប៉ូលីត សឺដេស អ្នកចាត់ចែងធនាគារ និងលោកស្រីម៉ារី ការ៉េត។ លោកមានជីតាគឺជាវិចិត្រករ គឺលោក ល្វីស អឺហ្ស៉ែន សឺដេស។

ពីឆ្នាំ១៩០៣ ដល់ឆ្នាំ១៩០៥ លោកហ្ស៉ហ្ស សឺដេស គឺជាសិស្សនៅសាលាអនុវត្តនៃការសិក្សា​ជាន់ខ្ពស់ (ផ្នែកវិទ្យាសាស្រ្តសាសនា)។

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩១១ លោកហ្ស៉ហ្ស សឺដេស ក្លាយជាសិស្សប្រចាំនៅសាលាបារាំង ចុងបូព៌ា ជំនួសលោកហេនរី ម៉ាស្ពើរ៉ូ។ លោកហ្ស៉ហ្ស សឺដេស បានមកដល់ប្រទេសកម្ពុជានៅ ដំណាច់ឆ្នាំ១៩១១។

ការមកដល់នូវសង្រ្គាមលោកលើកទី១ បានជះឥទ្ធពលលើអាជីបរបស់លោកហ្ស៉ហ្ស សឺដេស ដោយមិនរំពឹងទុក។ នៅឆ្នាំ១៩១៧ ប្រទេសសៀម​បានប្រកាសសង្រ្គាមជាមួយអាឡឺម៉ង។ ជា វិបាកផ្ទាល់ លោកអូស្ការ ហ្វ្រេនហ្វឺធ នាយកនៃបណ្ណាល័យ វ៉ាជីរ៉ាណាណា ត្រូវត្រឡប់ទៅ អាឡឺម៉ង​ដើម្បីជៀសវាងការជាប់ឃុំនៅក្នុងប្រទសសៀម។ ព្រះអង្គម្ចាស់ ដាំរ៉ុង ស្នើទៅលោក ហ្ស៉ហ្ស សឺដេស ជំនួសលោកអូស្ការ ហ្វ្រេនហ្វឺធ។ ដូច្នេះលោកហ្ស៉ហ្ស សឺដេស ក៏ចូលបម្រើ នៅក្នុងរដ្ឋាភិបាលសៀម​នៅខែធ្នូ ឆ្នាំ១៩១៧ បន្ទាប់ពីមានការយល់ព្រមពីអគ្គអភិបាលនៃ ឥណ្ឌូចិន គឺលោកអាល់ប៊ែរត៍ សារ៉ូត៍។

នៅឆ្នាំ១៩២៩ លោកត្រូវបានតែងតាំងជានាយកនៃសាលាបារាំងចុងបូព៌ា នៅទីក្រុងហាណូយ គឺជាមុខតំណែងដែលលោកកាន់កាប់រហូតដល់ឆ្នាំ១៩៤៦។

រដ្ឋបណ្ឌិតសភានៃអក្សរបុរាណ និងអក្សរសិល្ប៍បានប្រគល់ជូនលោកនូវពានរង្វាន់ ធ័រឡេ នៅ ឆ្នាំ១៩៤២។

នៅឆ្នាំ១៩៤៧ លោកគឺជាសាស្រ្តាចារ្យនៃការសិក្សាវិទ្យាសាស្រ្ត វប្បធម៌មនុស្សនៅសាលាជាន់ ខ្ពស់ជីវសាស្រ្តមនុស្ស ដែលទទួលបន្ទុក​បង្រៀនប្រវត្តិឥណ្ឌូចិន​នៅសាលាជាតិបារាំង នាយ សមុទ្រ និងទទួល​បន្ទុកបង្រៀនភាសាថៃនៅសាលាជាតិនៃភាសាបូព៌ារស់។

បទពិសោធន៍​ដែលោកបានសន្សំដោយអត់ធ្មត់រយៈពេល ៣៥ឆ្នាំ ក្នុងការសិក្សាប្រាសាទនានា​នៅអាស៊ី អានអក្សរបុរាណ និងចងទំនាក់ទំនងជាមួយអក្សរសាស្រ្តក្នុងតំបន់ ធ្វើឲ្យ លោក អាចស្ថាបនានូវជំនាន់ថ្មីនៃអ្នកសិក្សាស្រាវជ្រាវដែលមកពីតំបន់បូព៌ា។

លោកហ្ស៉ហ្ស សឺដេស គឺជាអ្នកនិពន្ធ​នៃស្នាដៃគ្រឹះសំខាន់ពីរនៅក្នុងការសិក្សាអំពីអាស៊ី អាគ្នេយ៍ ​គឺ រដ្ឋហិណ្ឌនៅឥណ្ឌូចិន និងឥណ្ឌូនេស៊ី ហើយនិងប្រជាជននៅជ្រោយឥណ្ឌូចិន។

គឺជាលោកលោកហ្ស៉ហ្ស សឺដេស ដែលបានរកឃើញឡើងវិញនូវព្រះរាជាណាចក្រឥណ្ឌូនេស៊ី ស្រ៊ីវីចាយ៉ា ដែលគេកំណត់ថា ព្រះរាជាណាចក្រនេះស្ថិតនៅទីក្រុងប៉ាឡំបាងសព្វថ្ងៃនៅភាគ​ខាងត្បូង​កោះស៊ូម៉ាត្រា។

លោកហ្ស៉ហ្ស សឺដេស ក៏ជាគ្រូរបស់លោកស្រី ពៅ សាវរស ជាភាសាវិទូ អ្នកស្រាវជ្រាវវ័យ​ក្មេង​ជំនាន់ក្រោយជនជាតិខ្មែរ ដែលធ្វើការជាមួយលោកក្នុងវិស័យដែលពាក់ព័ន្ធសំណេរ​ ជា​អក្សរខ្មែរបុរាណផងដែរ ដែល​ឆ្លាក់​លើសិលាចារិក ឧបករណ៍ ឬលោហៈ។

 

Daily Program

Livesteam thumbnail