លោកមូន ជេអ៊ីន ប្រធានាធិបតីដ៏មានប្រជាប្រិយភាពរបស់កូរ៉េខាងត្បូង
លោកមូន ជេអ៊ីន កើតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៥៣ នៅសង្កាត់ ជីអូជេ នៅក្នុងតំបន់ យេអុងណាម ខេត្តជីអុងសាង ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង។ លោកមូន ជេអ៊ីន គឺជាមេធាវី និងរដ្ឋបុរសកូរ៉េខាងត្បូង និងជាប្រធានាធិបតីសាធារណរដ្ឋកូរ៉េពីថ្ងៃទី១០ ឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី១០ ឧសភា ឆ្នាំ២០២២។
ជាមេធាវី និងទទួលរឿងក្តីជាពិសេសនៃករណីពាក់ព័ន្ធនឹងសិទ្ធមនុស្ស លោកមូន ជេអ៊ីន ក្លាយជាអគ្គលេខានៃគណៈរដ្ឋមន្រ្តីនៃប្រធានាធិបតីរ៉ូ មូយុន។ បន្ទាប់មក លោកគឺជាបេក្ខភាពនៃគណបក្សប្រជាធិបតេយ្យរួបរួម សម្រាប់ការបោះឆ្នោតប្រធានាធិបតីកូរ៉េនៅឆ្នាំ២០១២ ប៉ុន្តែ លោកបានចាញ់លោកស្រីប៉ាក ជឺងហ៊ី។ បន្ទាប់ពីការបរាជ័យលើកនេះ ជាថ្មីម្តងទៀត លោកគឺជាបេក្ខភាពប្រធានាធិបតីនៅក្រោមគណបក្ស មីនជូ (ឬគណបក្សប្រជាធិបេតយ្យ) និងបានជ័យជម្នះនៅអំឡុងកាលបោះឆ្នោត ឆ្នាំ២០១៧។
ការចាប់ផ្តើមនៃអណត្តិរបស់លោក ត្រូវបានកត់សម្គាល់ដោយកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងគោលដៅផ្សះផ្សារជាមួយកូរ៉េខាងជើង ដែលឈានទៅដល់មានវត្តមានប្រតិភូរបស់កូរ៉េខាងជើងមកកាន់កីឡាអូឡាំពិចនៃទីក្រុងព្យុងចាង បន្ទាប់មកក៏មានកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តជាមួយលោកគីម ជុងអ៊ុន នៅខែមេសា ឆ្នាំ២០១៨ ដោយនិយាយថាប្រទេសទាំងពីរសម្តែងឆន្ទៈរបស់ពួកគេក្នុងការបញ្ចប់ការប្រទូស្តរាយ។
បន្ទាប់មកទៀត លោកស្ថិតនៅក្នុងការប្រឈមមុខនឹងជំងឺឆ្លងកូវីដ ១៩។ ការគ្រប់គ្រងវិបត្តិរបស់លោកត្រូវបានគេសាទរទាំងក្នុង និងក្រៅប្រទេស ហើយគណបក្សរបស់លោកបានទទួលជោគជ័យយ៉ាងធំធេងសម្រាប់ការបោះឆ្នោតនីតិបញ្ញត្តិនៅឆ្នាំ២០២០។
មានប្រភពពីគ្រួសារសាមញ្ញ លោកមូន ជេអ៊ីន គឺជាកូនសិស្សនៃវិទ្យាល័យ គីយុនណាម ចាប់តាំងពីឆ្នាំ១៩៧១។ នេះគឺជាសាលាមួយដ៏ល្បីល្បាញបំផុត បន្ទាប់មកលោកសិក្សាច្បាប់នៅសកលវិទ្យាល័យ គីយុង ហ៊ី។
លោកមូន ជេអ៊ីន ត្រូវបានចាប់ដាក់ទោស និងបណ្តេញចេញពីសកលវិទ្យាល័យសម្រាប់ការរៀបចំបាតុកម្មប្រឆាំងនឹងរដ្ឋធម្មនុញ្ញ យូស៊ីន។ មិនអាចក្លាយជាចៅក្រមដោយសារការចូលរួមរបស់លោកទៅក្នុងចលនានិស្សិត លោកបានជ្រើសរើសអាជីបធ្វើជាមេធាវី។
ស្ថិតនៅក្នុងបក្សមានទស្សនៈខិតជិតជាមួយកូរ៉េខាងជើង លោកនិយាយថាត្រៀមខ្លួនទៅកាន់ទីក្រុងព្យុងយ៉ាង។ លោកផ្តល់ឲ្យសហរដ្ឋអាម៉េរិកដាក់ពង្រាយនៅកូរ៉េខាងត្បូងនូវប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលអន្តរទ្វីប THAAD នៅក្នុងលក្ខខណ្ឌដែលប្រធានាធិបតីអាម៉េរិកនឹងប្រើវាដោយប្រឹក្សាជាមួយកូរ៉េខាងត្បូង។ ប៉ុន្តែលោកបានលុបចោលសមយុទ្ធយោធាដែលគ្រោងធ្វើជាមួយសហរដ្ឋអាម៉េរិក។ នៅអំឡុងកីឡាអូឡាំពិចរដូវរងាឆ្នាំ២០១៨ នៅទីក្រុងព្យុងចាង លោកបានអញ្ជើញ លោកស្រីគីម យ៉ូចុង ប្អូនស្រីរបស់លោកគីម ជុងអ៊ុន មកដែរ។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៨ តាមរយៈការសម្របសម្រួលនៃទីប្រឹក្សារបស់លោកនៅសន្តិសុខជាតិ លោកចុង អួយយ៉ុង លោកបានបញ្ជូនសំណើរទៅកាន់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ត្រាំ នូវការសុំជួបរបស់មេដឹកនាំកូរ៉េខាងជើង។
ជំនួបរវាងលោកមូន ជេអ៊ីន និងលោកគីម ជុងអ៊ុន ត្រូវគ្រោងធ្វើជាលើកដំបូងនៅប្រទេសកូរ៉េខាងត្បូង។ ប្រធានាធិបតីកូរ៉េខាងត្បូងរំពឹងឆ្លៀតយកឱកាសកិច្ចប្រជុំកំពូល ដើម្បីព្យាយាមផ្តល់សញ្ញាជាផ្លូវការនូវសន្តិភាព។
ការខិតជិតគ្នានៅក្នុងឧបទ្វីបកូរ៉េបង្កឲ្យមានក្តីរំភើបដ៏ធំធេងនៅក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង។ ប្រជាប្រិយភាពរបស់លោកមូន ជេអ៊ីន បានឈានដល់ ៦៨% នៅខែមេសា ឆ្នាំ២០១៨។