បាស៊ីលទី២ អធិរាជចក្រភពប៊ីហ្ស៉ង់តាំងដែលពង្រីកទឹកដីបានធំបំផុត

បាស៊ីលទី២ គឺជាអធិរាជនៃចក្រភព​ប៊ីហ្ស៉ង់តាំងពីឆ្នាំ៩៦០ ដល់ឆ្នាំ១០២៥។ ព្រះរាជាប្រសូត នៅប្រមាណឆ្នាំ៩៥៨ ប្រហែលជានៅទីក្រុងឌីឌីម៉ូទីក ភាគឥសានប្រទេសក្រិចសព្វថ្ងៃ ឬនៅ ទីក្រុងកុងស្តង់ទីណូប្ល៍ ទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសទួរគីសព្វថ្ងៃ។ អធិរាជបាស៊ីលទី២ ចូល ទីវង្គត់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១០២៥។ ព្រះរាជាគឺជាបុត្ររបស់ព្រះចៅអធិរាជរ៉ូម៉ាំងទី២ និងព្រះ ម្ចាស់ក្សត្រី ថេអូផាណូ អាណាស្តាសូ។ អធិរាជបាស៊ីលទី២ គឺជាបុគ្គលដែលមានការកត់ សម្គាល់បំផុតនៃរាជ្យវង្ស ម៉ាសេដូន និងមានប្រភពពីគ្រួសារដើមអាម៉េនី។

សម័យកាលពង្រីកទឹកដីនៃចក្រភពប៊ីហ្ស៉ងតាំង ដែលបានចាប់ផ្តើមនៅឆ្នាំ៩៤៥ គឺដោយសារ ស្នាដៃរបស់អ្នកនយោបាយ និងអ្នកអភិបាលល្បីៗ ដែលគួរឲ្យកត់សម្គាល់ជាច្រើននៃ ចក្រភព។

អធិរាជបាស៊ីលទី២ បានផ្តល់ឲ្យចក្រភពនូវទំហំទឹកដីភូមិសាស្រ្តដែលមានទំហំធំដល់កំពូល។ ជ្រោយ​បាល់កង់ អាស៊ីខាងលិច ភាគខាងជើងនៃប្រទេសស៊ីរី តំបន់ពាយព្យម៉េសូប៉ូតាមី អាម៉េនី ភាគខាងត្បូងអ៊ីតាលី គឹសុទ្ធតែជាទឹកដីនៅសម័យកាលអធិរាជបាស៊ីលទី២។ ។

សករាជដ៏មានប្រសិទ្ធភាពរបស់អធិរាជបាស៊ីលទី២ មានរយៈពេលជិត ៥០ឆ្នាំ និងជាសម័យ​កាល​ដែលសោយរាជ្យវែងបំផុតនៃប្រវត្តិសាស្រ្តទាំងមូលនៃចក្រភពប៊ីហ្ស៉ងតាំង។ ជាមួយ​និង​ព្រះ​ចៅហ្ស៊ូស្ទីន រាជ្យរបស់ព្រះអង្គបាស៊ីលទី២ គឺច្បាស់ណាស់ គឺជាសម័យកាលដ៏រុងរឿង បំផុតមួយ។ ប៉ុន្តែបុគ្គលិកលក្ខណៈរបស់អធិរាជទាំងពីរ​គឺខុសគ្នាស្រឡះ។   នៅខណៈដែល ព្រះ​​ចៅហ្ស៊ូស្ទីន គឹជាបញ្ញវន្ត។ អធិរាជបាស៊ីលទី២ គឺជាទាហាន​ដែលចំណាយ​ពេលវេលា នៃ​ជីវិត​ភាគច្រើនរបស់ព្រះអង្គជាមួយនិងទាហានរបស់ខ្លួន។   ជាស្តេចផ្តាច់ការ ព្រះរាជាកាន់ អំណាចម្នាក់ឯង និងមិនមានការទាក់ទាញណាមួយសោះពីសិល្បះ និងវិទ្យាសាស្រ្ត។ ប៉ុន្តែ អធិរាជបាស៊ីលទី២ គឺជាអ្នកគ្រប់គ្រងដ៏ល្អណាស់ និងជាបុគ្គលនយោបាយដ៏អស្ចារ្យ។ ដើម្បី ឈានទៅដល់គោលដៅ អធិរាជបាស៊ីលទី២ ត្រូវតែគ្រប់គ្រងអំណាចឲ្យណែន និងបញ្ចៀស អ្នក​ដែលចង់ដណ្តើមអំណាច។ នៅពេលដែលរាជ្យបល្ល័ង្គត្រូវបានគ្រប់គ្រងយ៉ាងរឹងមាំរួច​ហើយអធិរាជបាស៊ីលទី២ អាចរវល់នឹងកិច្ចការរដ្ឋ។ នៅពេញមួយជីវិត គោលដៅ​សំខាន់​របស់​អធិរាជ​បាស៊ីល​ទី២ នៅក្នុងនយោបាយផ្ទៃក្នុងចក្រភព គឺបង្កើតទ្រព្យ​សម្បត្តិជាតិ ដោយ​ការច្បាំងដណ្តើម យកទឹកដីជាច្រើន និងទ្រព្យសម្បត្តិដែលព្រះអង្គបានព្រមូលផ្តុំ។    

នៅពេលព្រះចៅអធិរាជបាស៊ីលទី២ចូលសោយទីវង្គត ព្រះអង្គបានបន្សល់ទុកមាស ២០០០០០ លីវ្រ៍ គ្រឿងអលង្ការ និងរបស់មានតម្លៃជាច្រើន បង្កប់នៅក្នុងវិមានសម្ងាត់។

នៅឆ្នាំ៩៨៩ ចក្រភពស្គាល់នូវឆ្នាំដ៏លំបាក រដូវរងាដែលត្រជាក់ខ្លាំង និងនៅថ្ងៃទី២៥ ខែតុលា មាន​ការរញ្ជួយដីនៅរាជធានីកុងស្តង់ទីណូប្ល៍ ដែលបំផ្លាញប៉មការពារ និងវិហារជាច្រើន។

ស្នាដៃមួយក្នុងចំណោមស្នាដៃដ៏ចម្បងរបស់អធិរាជបាស៊ីលទី២ គឺការការពារម្ចាស់ដីជាកសិករ​តូចៗ ដោយសារតែក្រុមអភិជនបានដណ្តើមដីប្រជាជនក្រីក្រ និងជិះជាន់ប្រជាជន ដែលធ្វើ​ឲ្យ ចក្រភព មានគ្រោះថ្នាក់ ព្រោះវាធ្វើឲ្យមានការកាត់ផ្តាច់ទំនាក់ទំនងផ្ទាល់រវាងប្រជាជន និង​អធិរាជ។  

នៅថ្ងៃទី១ ខែមករា ឆ្នាំ៩៩៦ អធិរាជបាស៊ីលទី២ បានផ្សព្វផ្សាយនូវច្បាប់មួយដែលក្នុងនោះ ព្រះរាជាប្រគល់សងដល់ជនក្រីក្រនូវទ្រព្យសម្បត្តិទាំងអស់​ដែលត្រូវបានរឹបអូសពីពួកគេ​តាំង​ពី​​សម័យ​ព្រះចៅរ៉ូម៉ាំង ទី១ ឡេកាពែន។ ច្បាប់នេះត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុត និង​មិន​មានការលើកលែង​ឲ្យឡើយបើធ្វើខុសពីនេះ។

 

Daily Program

Livesteam thumbnail