Latest Contents

  • អត្ថាធិប្បាយគម្ពីរថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៥ លោកបូជាចារ្យ គង់ វៀល

    Oct 30, 2025
    ជម្រាបសួរ​បងប្អូន​ទាំងអស់​គ្នា​ថ្ងៃ​នេះ ខ្ញុំ​មាន​សំណួរ​ពិសេស សំណួរ​មួយ​សម្រាប់​បងប្អូន គឺ​សំណួរ​មួយ​នេះ៖ តើ​អ្នកណា​មាន​បុណ្យ?
  • អត្ថាធិប្បាយគម្ពីរថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៥ លោកបូជាចារ្យ អ៊ុន សុន

    Oct 30, 2025
    យើង​ជា​គ្រីស្ទបរិស័ទ​ទាំងអស់​គឺ ព្រះជាម្ចាស់​ត្រាស់ហៅ​ឲ្យ​ទៅជា​ជន​ដ៏​វិសុទ្ធ​របស់​ព្រះជាម្ចាស់។ នេះ​ជា​ការ​អស្ចារ្យ​មែនទែន​ដែល​យើង​ម្នាក់ៗ​ជា​គ្រីស្ទបរិស័ទ​មាន​តម្លៃ​ថ្លៃថ្លា មាន​កិត្តិយស ដែល​ព្រះជាម្ចាស់​ត្រាស់ហៅ​ឲ្យ​យើង​ទៅជា​ជន​ដ៏​វិសុទ្ធ​របស់​ព្រះអង្គ គឺ​មានន័យថា​ឲ្យ​យើង​រស់នៅ​ក្នុង​ការ​ទាក់ទង​នឹង​ព្រះជាម្ចាស់។ ការ​ទាក់ទង​ជាមួយ​នឹង​ព្រះជាម្ចាស់ ឲ្យ​យើង​គោរព​ស្រឡាញ់​ព្រះអង្គ ដូច​ព្រះអង្គ​ស្រឡាញ់​យើង និង​មាន​ធម៌​មេត្តាករុណា​របស់​យើង​ដែល​ធ្វើឲ្យ​ជីវិត​របស់​យើង​មាន​ការផ្លាស់ប្ដូរ។

រឿងឧក្រិដ្ឋកម្មតាមអនឡាញ យើងកំពុងតែធ្វើបានល្អ សូមបន្តថែមទៀត!

រឿងឧក្រិដ្ឋកម្មតាមអនឡាញ ដែលគេបានកំពុងតែប្រឹងលាបពណ៌បន្ថែមដល់កម្ពុជា ប៉ុន្តែកម្ពុជាយើងបានធ្វើយ៉ាងល្អប្រសើរហើយ ដោយជំហររឹងប៉ឹងនិងច្បាស់លាស់។
Oct 30, 2025
  • សារលិខិតសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ក្នុងរដូវអប់រំពិសេស ឆ្នាំ២០២៥ «ចូរយើងធ្វើដំណើររួមគ្នាក្នុងសេចក្តីសង្ឃឹម»

    Mar 05, 2025
    បងប្អូនជាទីស្រឡាញ់! យើងចាប់ផ្តើមបូជនីចរក្នុងរដូវអប់រំពិសេសប្រចាំឆ្នាំ ដោយជំនឿនិងសេចក្តីសង្ឃឹម ជាមួយសញ្ញានៃការសុំលើកលែងទោសដោយរោយផេះលើក្បាល។ ព្រះសហគមន៍ដែលជាមាតា និងជាម្ចាស់ក្សត្រី បានអញ្ជើញយើងឲ្យរៀបចំចិត្តគំនិត និងបើកបេះដូងទទួលការប្រណីសន្តោសរបស់ព្រះជាម្ចាស់​ ដើម្បីយើងអាចប្រារព្ធបុណ្យចម្លងរបស់ព្រះគ្រីស្តជាអម្ចាស់ ដែលមានជ័យជម្នះដ៏អស្ចារ្យលើអំពើបាប និងសេចក្តីស្លាប់។ សន្តប៉ូលបានប្រកាសសេចក្តីនេះថា៖ «ជ័យជម្នះ​បាន​បំបាត់​មច្ចុរាជ​ចោល​ហើយ!​  មច្ចុរាជ​អើយ​ ​តើ​ជ័យជម្នះ​របស់​ឯង​នៅ​ឯណា? មច្ចុរាជ​អើយ‌ ​  តើ​អំណាច​ប្រហារជីវិត​​របស់​ឯងនៅ​ឯណា?» (១ករ ១៥,៥៤-៥៥)។ ជាការពិតណាស់ ព្រះយេស៊ូគ្រីស្ត ដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ គឺជាស្នូលនៃជំនឿរបស់យើង និងជាការធានាចំពោះព្រះបន្ទូលសន្យាដ៏ប្រសើររបស់ព្រះបិតា គឺជីវិតអស់កល្បជានិច្ច ដែលបានចាប់ផ្តើមក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ (យហ ១០,២៨; ១៧,៣)។

Daily Program

Livesteam thumbnail