អគ្គរាជទូតសន្តអសនៈផ្ញើសាររំលែកទុក្ខព្រះវិញ្ញណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស
នៅក្នុងសារលិខិតដែលបានផ្ញើជូនព្រះគណ:សង្ឃនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅក្រោយពេលដែល ទទួលព័ត៌មានអំពីការចូលទិវង្គតរបស់សម្តេចព្រះមហាអគ្គមហាសង្ឃរាជ ទេព វង្ស ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះពុទ្ធបរិស័ទនៅព្រះរាជាណាចក្រកម្ពុជាទាំងមូល និងជាពិសេសចំពោះសមាជិកនៃព្រះគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការយាងចូលព្រះទិវង្គតរបស់សម្តេចព្រះមហាអគ្គមហាសង្ឃរាជា ទេព វង្ស នៃព្រះរាជាណាចក្រកម្ពុជា។
សារលិខិតនោះបានបញ្ជាក់ទៀតថា ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឯកអគ្គរាជទូតសូមអនុញ្ញាតចែករំលែកជាមួយពុទ្ធបរិស័ទទាំងអស់នូវការឈឺចាប់ និងអារម្មណ៍នៃការបាត់បង់ ដែលព្រះសហគមន៍កាតូលិកមាន។
លោកឯកអគ្គរាជទូតបានបន្ថែមនៅក្នុងសារនោះថា សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ជាគំរូនៃការយល់ដឹងខាងសាសនាសម្រាប់ប្រជាជនកម្ពុជា។ ជីវិតរបស់សម្តេចមហាសង្ឃរាជគឺជាសក្ខីភាពមួយចំពោះឥទ្ធិពលនៃជំនឿ និងកម្លាំងខាងវិញ្ញាណដែលស្ថិតស្ថេរ។
លោកអគ្គអភិបាលក៏បានបន្ថែមទៀតដែរថា សូមឲ្យការចូលព្រះទិវង្គតរបស់សម្តេចព្រះមហាអគ្គមហាសង្ឃរាជ ទេព វង្ស ក្លាយជាឱកាសមួយសម្រាប់ពុទ្ធបរិស័ទ ត្រិះរិះពិចារណាពីតម្លៃរួមនៃសន្តិភាព ការយោគយល់ និងការផ្សះផ្សាគ្នា ។ សម្តេចព្រះមហាអគ្គមហាសង្ឃរាជ បានខិតខំ លះបង់ សម្រាបកិច្ចសន្ទនាអន្តរសាសនា ដើម្បីការរួមរស់ប្រកបដោយ ការគោរពគ្នា និង សុខដុមរមនាជាមួយគ្នា ហើយនឹងបន្តក្លាយជាប្រភពនៃការលួងលោមចិត្តយើង និងជាកម្លាំងដ៏អស្ចារ្យ សម្រាប់បន្តដំណើរក្នុងជំនឿរបស់យើងរៀងៗខ្លួន។