សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៦ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»
![](/sites/default/files/styles/max_width_770px/public/2024-03/btmaanjaati_105.jpg?itok=xLyQ2gDK)
ទម្រង់សិល្បៈជាច្រើនបានបង្ហាញវត្តមានក្នុងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៦ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ដែលបានរៀបចំឡើងដោយនិស្សិតនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្របសម្រួលពីសំណាក់ សាស្រ្ដាចារ្យ លោកគ្រូ-អ្នកគ្រូ ជំនាញផ្នែកវប្បធម៌ សិល្បៈបុរាណ កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងឱ្យយុវជន សិស្ស-និស្សិត និងសាធារណជនទូទៅ បានស្គាល់ និងបានឈ្វេងយល់ពី ប្រភពឫសគល់វប្បធម៌ អរិយធម៌ សិល្បៈបុរាណខ្មែរ ដែលបានបន្សល់ទុកមកតាំងពីជំនាន់ដូនតាខ្មែរ និងដើម្បីអភិរក្ស ថែរក្សាសម្បត្តិវប្បធម៌ទាំងអស់នេះ ឱ្យនៅគង់វង្សរហូតទៅ។
អ្នកចូលទស្សនាបានឃើញទម្រង់សិល្បៈនានា រួមមានពិព័រណ៍ស្នាដៃផ្ទាំងផ្សព្វផ្សាយអបអរសាទរទិវាវប្បធម៌ជាតិ ការប្រគុំតន្ត្រី ចម្រៀងមហោរី ហោមរោងគ្រប់ទម្រង់ របាំក្បាច់បុរាណ របាំប្រពៃណី ល្ខោននិយាយ របាំសហសម័យ ការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃពីហូលខ្មែរ ជាដើម៕
សុខ កែវរតនា
![](/sites/default/files/styles/max_width_770px/public/2024-03/photo_2024-03-06_12-22-57.jpg?itok=inVf_K9n)
![](/sites/default/files/styles/max_width_770px/public/2024-03/photo_2024-03-06_12-26-34.jpg?itok=iE5EMyFo)
![](/sites/default/files/styles/max_width_770px/public/2024-03/photo_2024-03-06_12-26-38.jpg?itok=WWnL-FNb)
![](/sites/default/files/styles/max_width_770px/public/2024-03/photo_2024-03-06_12-26-37.jpg?itok=_tG8TEl3)
Daily Program
![Livesteam thumbnail](/sites/default/files/inline-images/live-stream-thumb.jpg)