មន្រ្តីជាន់ខ្ពស់សន្តអាសនៈបំពេញទស្សនកិច្ចនៅប្រទេសស៊ូដង់ខាងត្បូង

លោកកាឌីណាល់ ម៉ាយឃើល ហ្សេននី (Michael Czerny)​ អ្នកទទួលខុសត្រូវនៃក្រសួងលើកកំពស់ការអភិវឌ្ឍន៍មនុស្សនៃសន្តអាសនៈបាន អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេស៊ូដង់ខាងត្បូង​។

វ៉ាទីកង់ញូវបានរាយការណ៍ថា ដំណើរទស្សនកិច្ចនេះ គឺបានធ្វើឡើងពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ដើម្បីរំលឹកដល់ខួបមួយឆ្នាំនៃដំណើរបំពេញទស្សនកិច្ចរបស់សម្តេចប៉ាប នៅដែនដីនេះ​។

នៅក្នុងដំណើរទស្សនកិច្ចនេះលោកកាឌីណាល់នឹងចុះទៅទស្សនកិច្ចនៅទីក្រុងចំនួន៣ ដែលមានទីក្រុង ជូបា (Juba) ទីក្រុង ម៉ាឡាកាល់ (Malakal ) និង ទីក្រុង រ៉េន (Renk)។​

តាមការគ្រោងទុក លោកកាឌីណាល់នឹងចូលរួមកម្មវិធីថ្វាយអភិបូជាមួយចំនួន​ហើយផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងអំពីរត់ពន្ធមនុស្ស៕

Daily Program

Livesteam thumbnail