វីរុស H5N1 : អង្គការសុខភាពពិភពលោកវាយតម្លៃថា វានៅខ្សោយសម្រាប់ ហានិភ័យ នៃការចម្លងជាសកល ប៉ុន្តែ សុំអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន

នៅអំឡុងជំនួបការផ្តល់សម្ភាសន៍ជាទៀងទាត់របស់អង្គការសហប្រជាជាតិ នៅទីក្រុង ហ្ស៉ឺណេវ លោកស្រីបណ្ឌិត ម៉ារីយ៉ា វ៉ាន់ កឺខូវ ដែលជានាយិកាស្តីទី​ទទួលបន្ទុក​គ្រប់គ្រង ជំងឺ ឆ្លង និងការគំរាមកំហែងរោគរាតត្បាត នៅអង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា ៖ “សព្វថ្ងៃនេះ ឈលើមូលដ្ឋានព័ត៌មានដែលយើងមាន យើងប៉ាន់ស្មានថា ហានិភ័យនៃ ការឆ្លង ជាសាធារណៈ នៅខ្សោយទេ”។

ប៉ុន្តែសម្រាប់ពលករកសិកម្ម និងអ្នកដទៃៗ ទៀត ដែលប៉ះពាល់សត្វឆ្លង យើងវាយតម្លៃថា ហានិភ័យសម្រាប់សុខភាពសាធារណៈគឺមានពីខ្សោយទៅមធ្យម។ យើងក៏ត្រូវគិតទៅដល់​ហានិភ័យដែលទាក់ទងនឹងដំណើរការនៃមុខងារនៃការកត្តាមួយចំនួនដូចជា វិធានការគ្រប់ គ្រងកាត់បន្ថយហានិភ័យ ដែលដាក់ចេញ និងការអាចប្រើប្រាស់ឧបករណ៍ការពារជាលក្ខណៈ ឯកជន មានដូចជាស្រោមដៃ និងស្បែកជើងកវែងជាដើម។ 

យោងតាមព័ត៌មានរបស់អង្គការ សុខភាពពិភពលោក បានឲ្យដឹងថា វីរុស H5N1 ស្ថិតនៅជា វីរុសរបស់បក្សី មិនបានសម្របខ្លួនដើម្បីសាយភាយទៅកាន់មនុស្សទេ នៅពេលនេះ នៅក្នុង​ចំណោម​ករណីទាំងឡាយ គ្មានការឆ្លងណាមួយរវាងមនុស្ស​និងមនុស្ស ត្រូវបានមើល​ឃើញ និង​កំណត់បានតាមរយៈការធ្វើការអង្កេតការឆ្លងរោគរាតត្បាត វិរុសសាស្រ្ត និងការធ្វើ​តេស្ត​ឈាមនោះឡើយ។

លោកស្រីបណ្ឌិត ម៉ារីយ៉ា វ៉ាន់ កឺខូវ បានបន្ថែមថា ៖ ”ប៉ុន្តែយើងត្រូវដឹងថា ស្ថានភាពនេះ​អាច​ផ្លាស់ប្តូរ​លឿន ដោយសារវីរុសអាចវិវត្តន៍ ហើយយើងត្រូវត្រៀមខ្លួនសម្រាប់ពេល​សេណារីយ៉ូ​បែប​​​នេះ”។ លោកស្រីនិយាយទៀតថា ត្រូវមានការអង្កេត​ស៊ីជម្រៅនៅជុំវិញរាល់​ការ​រក​ឃើញ​វីរុស​នេះ​នៅ​លើខ្លួនមនុស្សដើម្បីវាយតម្លៃលទ្ធភាពនៃ​ការរីករាលដាលរវាង​មនុស្ស និង​មនុស្ស។

យោងតាមព័ត៌មាន ដែលធ្លាប់បានផ្សព្វផ្សាយ បានឲ្យដឹងថា មនុស្ស ៣នាក់ ត្រូវ​បាន​ឆ្លង​ដោយ​វីរុស H5N1 នៅទ្វីបអាម៉េរិកខាងជើងដោយគេមិនដឹងអំពីប្រភពនៃការចម្លង​របស់ពួកគេ​នោះឡើយ។

ប្រសិនបើហានិភ័យជាសកលនៅខ្សោយ បីករណីប្រភេទនេះ កាន់តែធ្វើឲ្យអ្នកឯកទេសកាន់​តែ​ភ័យ​ខ្លាច​ឡើងៗ។ នេះគឺជាសេណារីយ៉ូដែលស្រដៀងគ្នានឹង​ការចាប់ផ្តើមនៃការឆ្លង​រាត​ត្បាត​​​ជំងឺ​ផ្តាសាយ​ជ្រូក H1N1 នៅឆ្នាំ២០០៩។ នៅជំនាន់នោះ មានពីរករណីកើតឡើង​កន្លែង​ផ្សេងៗ​គ្នា ដោយជំងឺផ្តាសាយជ្រូកកើតលើក្មេងៗ នៅរដ្ឋកាលីហ្វ័រនី ដែលមិនដែលធ្លាប់​បាន​ប៉ះ​ពាល់​ជ្រូក។ រវាងពួកគេគឺជាសញ្ញាដំបូងៗនៃរោតរាតត្បាត ដែល​បណ្តាលឲ្យមាន​មនុស្ស​ស្លាប់ ២៨០០០០នាក់នៅក្នុងពិភពលោក។

ស្ថានភាពនៃជំងឺផ្តាសាយបក្សីនៅសហរដ្ឋអាម៉េរិកបង្កការយកចិត្តទុកដាក់។ ម្យ៉ាងវិញទៀត ការ​សាយភាយវីរុសចេញពីសត្វ និងកន្លែងឆ្លង ធ្វើឲ្យសុវត្ថិភាពចំណីអាហារ​ក្លាយជាប្រធាន​បទ​គួរព្រួយបារម្ភ។ គោដែលឆ្លងដោយវីរុស H5N1 គេក៏រកឃើញសញ្ញានៃវីរុសខ្ពស់នៅក្នុង​ទឹក​​ដោះ​​រ​​បស់​ពួកវាផងដែរ។​

សម្រាប់អង្គការសុខភាពពិភពលោក វាមានសារសំខាន់នឹងនិយាយឡើងវិញនូវដំបូលន្មាន​រយៈ​ពេលវែង​ឲ្យទទួលទានផលិតផលទឹកដោះគោដែលបានចម្អិនហើយ។ ​បើសិនបើ​ទឹកដោះ​គោចម្អិនហើយមិនមានទេ ត្រូវចម្អិនវារហូតដល់ពុះ នេះធ្វើឲ្យទឹកដោះគោលពេលបរិភោគទៅ​មាន​សុវត្ថិភាព។ លោកស្រីបណ្ឌិត ម៉ារីយ៉ា វ៉ាន់ កឺខូវ ទទូចថា ៖ “ដូចគ្នាដែរ យើងផ្តល់​អនុសាសន៍​ឲ្យចម្អិនសាច់ និង​ស៊ុតឲ្យបានឆ្អិនល្អ នៅពេលដែលយើងយកពួកវាមក​ពីតំបន់​ដែល​រង​ផលប៉ះពាល់ដោយ​ការឆ្លងរោគផ្តាសាយបក្សី”។

 

Daily Program

Livesteam thumbnail