ឡេអូណាក ដឺ វីនស៊ី កំពូលអ្នកប្រាជ្ញពហុជំនាញរបស់អ៊ីតាលី
លោកឡេអូណាក ដឺ វីនស៊ី កើតនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៤៥២ នៅទីក្រុង វីនស៊ី និង ទទួល មរណភាពនៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៥១៩ នៅទីក្រុង អំប័រស៍ ប្រទេសអ៊ីតាលី។ លោកគឺជាវិចិត្រករ អ្នកវិទ្យាសាស្រ្ត វិស្វករ អ្នកបង្កើតថ្មី អ្នកវិភាគរាងកាយ ជាងចម្លាក់ ស្ថាបត្យករ នគរូបនីយករ រុក្ខវិទូ អ្នកតន្រ្តី ទស្សនវិទូ និងអ្នកនិពន្ធ។
ជាក្មេងជនបទ លោកត្រូវបានចិញ្ចឹមដោយតាយាយ នៅក្នុងផ្ទះគ្រួសារវីនស៊ី រហូតដល់អាយុ ១០ឆ្នាំ។ នៅទីក្រុង ហ្វ្លូរ៉ង ឪពុករបស់លោកបានចុះឈ្មោះលោកឲ្យទៅរៀងជំនាញនៅរោងជាងចម្លាក់ និងគំនូរ របស់លោក អន់ឌ្រៀ ដេល វែរ៉ូឈីយ៉ូ ដែលជាបុគ្គលដ៏ល្បីល្បាញនៅអ៊ីតាលីនាជំនាន់នោះ។
លោកឡេអូណាក ដឺ វីនស៊ី បានចាកចេញពីរោងជាងនៅឆ្នាំ១៤៨២ និងបង្ហាញខ្លួនមានសមត្ថភាពជាសំខាន់ខាងវិស្វករ។ លោកក៏ចូលទៅបម្រើការឲ្យព្រះអង្គម្ចាស់ មីឡង់ លូដូវីក ស្វ៉ូហ្សា។ ស្របពេលគ្នា លោកក៏បានសិក្សាជាច្រើនលើកជំនាញគណិតវិជ្ជា និងរាងកាយមនុស្ស។
លោកឡេអូណាក ដឺ វីនស៊ី គឺជាផ្នែកនៃក្រុមសិល្បៈករល្បីៗនៅយុគសម័យរបស់លោក។ លោកគឺជាបិតានៅលើស្នាដៃជាច្រើន មានស្នាដៃចម្លាក់ គំនូរ តន្រ្តី ដែលស្នាដៃរបស់លោក គឺសុទ្ធតែនៅលើកំពូលនៃសិល្បះ។ លោកឡេអូណាក ដឺ វីនស៊ី ជាអ្នកដែល បានសិក្សាអំពីធម្មជាតិ និងរាងកាយរបស់មនុស្សក្នុងភាពយកចិត្តទុកដាក់ និងលំអិតជាទីបំផុត។ លោកឡេអូណាក ដឺ វីនស៊ី បានគូរតារាងអំពីរាងកាយមនុស្ស ហើយការងារបស់លោកមានលំអិត យ៉ាងខ្លាំង ហើយលោកបានគូទុកដោយមានជំនួយពីបច្ចេកទេសនៃការប្រើប្រាស់គំនូរប្រេងផងដែរ។ ការសិក្សារបស់លោក បានរំលេចឡើងក្នុងគំនូរដែលរាប់មិនអស់ និងកូនសៀវភៅ។ ការគូររូបគឺជាមធ្យោបាយដ៏ពិតប្រាកដនៃការពិចារណារបស់លោក និងការបង្ហាញស្នាដៃរបស់លោក។
ប្រសិនបើលោកឡេអូណាក ដឺ វីនស៊ី ត្រូវបានគេស្គាល់ជាពិសេសតាមរយៈរូបគំនូររបស់លោក លោកក៏ត្រូវបានគេស្គាល់ថាជា វិស្វករ ស្ថាបត្យករ និងអ្នកវិទ្យាសាស្រ្តផងដែរ។ ចំណេះដឹងដ៏មានសារៈសំខាន់ដំបូងសម្រាប់គំនូរ គឺលោកឡេអូណាក ដឺ វីនស៊ី ជាអ្នកធ្វើឲ្យមានភាពល្បីល្បាញដល់កំពូល។ ក្រៅពីនេះ លោកឡេអូណាក ដឺ វីនស៊ី ក៏មានជំនក់ចិត្តលើវិស័យជាច្រើន ដូចជា វិទ្យាសាស្រ្តគំហើញ ភូគសាស្រ្ត រុក្ខសាស្រ្ត ថាមពលទឹក ស្ថាបត្យកម្ម តារាសាស្រ្ត វិទ្យាសាស្រ្តសម្លេង សង្គមវិទ្យា និងការពុះវិភាគរាងកាយមនុស្សជាដើម។
លោកឡេអូណាក ដឺ វីនស៊ី ជារឿយៗ ត្រូវបានពិព៌នាថាជានិមិត្តរូបនៃដួងព្រលឹងចក្រវាលនៃយុគសម័យពន្លឺនៃអឺរ៉ុប។ លោកមានទេព្យកោសល្យយ៉ាងខ្ពស់ខ្ពស់នៅក្នុងវិទ្យាសាស្រ្ត។ ប៉ុន្តែអ្នកខ្លះថា លោកលើកកម្ពស់សិល្បៈខ្លួនឯង ដើម្បីទទួលបានទំនុកចិត្តពីចៅហ្វាយ និងពីអ្នកផ្តល់លុយរបស់លោក។ ម្យ៉ាងធ្វើដូច្នេះ លោកក៏មានសេរីភាពក្នុងការធ្វើការសិក្សាស្រាវជ្រាវផ្សេងៗរបស់លោកផងដែរ។
គួរឲ្យកត់សម្គាល់ផងដែរ សម្រាប់ជីវប្រវត្តិបុគ្គលល្បីល្បាញនៃសតវត្សទី១៦ គេសរសេភាគច្រើនជារឿងនិទាន នៃខ្សែជីវិតរបស់អ្នកល្បីល្បាញ ម្យ៉ាងពួកគេក៏ត្រូវបានស្គាល់ជាពិសេសតាមរយៈស្នាដៃសិល្បៈរបស់ពួកគេ។
ចំណែកអ្នកប្រវត្តិសាស្រ្តនៅសតវត្សទី១៩ និងទី២០ យល់ឃើញថា លោកឡេអូណាក ដឺ វីនស៊ី មានទេពកោសល្យដូចជាអ្នកទស្សន៍ទាយឆុត និងខាងវិស្វកម្ម។ នៅសតវត្សទី២១ រូបភាពរបស់លោកនៅមានវត្តមាននៅក្នុងការស្រមើស្រមៃរបស់មហាជន។ នេះគឺដោយសារសិល្បៈគំនូររបស់លោកមើលទៅធម្មតា តែមានលក្ខណៈបង្កបនៅអត្ថន័យវិទ្យាសាស្រ្តពិតៗ។