សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ«បើកថ្នាក់បង្រៀនរាំ»ដោយឥតគិតថ្លៃ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបើកថ្នាក់បង្រៀនរាំដោយឥតគិតថ្លៃសម្រាប់សាធារណជនទូទៅ ដែលនឹងចាប់ផ្តើមបង្រៀនពីថ្ងៃ ២០ មករា ២០២៤ ជារៀងរាល់ថ្ងៃសៅរ៍។

បើតាមការប្រកាសរបស់គេហទំព័រនៃ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឱ្យដឹងថាពេលនេះ កំពុងមានការបើកថ្នាក់បង្រៀនរាំដោយឥតគិតថ្លៃ ដែលមានទាំងការរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងឡាំលាវជាដើម ក្នុងគោលបំណងរក្សានូវការរាំប្រពៃណីឱ្យកាន់តែមានភាពត្រឹមត្រូវ និងរស់រវើកសម្រាប់យុវជន ក៏ដូចជាសាធារណជនទូទៅ។

បន្ថែមពីនេះ ការបង្រៀននឹងមិនមានការគិតថ្លៃនោះឡើយដែលអ្នកដែលមានចំណាប់អារម្មណ៍អាចធ្វើការចុះឈ្មោះតាមតេលេក្រាមបាន ដោយភ្ជាប់ជាមួយនឹងលេខទូរស័ព្ទ 0977999344 ឬ 012697780 ឬ 070784808។ ជាពិសេសមិនមានការកំណត់លក្ខខណ្ឌនៃអ្នករៀននោះឡើយ ដោយបើកសម្រាប់សាធារណជនទូទៅតែម្តង។

គួរបញ្ជាក់ផងដែរការបង្រៀននឹងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង ៩ ដល់ ម៉ោង ១១ ព្រឹក ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការចេះរាំបែបប្រពៃណី សូមចុះឈ្មោះចូលរួមឱ្យបានរួសរាន់ដោយមិនមានការគិតថ្លៃ៕

Daily Program

Livesteam thumbnail