លោកស្រីអូប្រ៉ា វីនហ្វ្រ៉េ បុគ្គលដែលមានឥទ្ធិពលបំផុតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនិងកំសាន្តរបស់សហរដ្ឋអាម៉េរិក
លោកស្រីអូប៉្រា វីនហ្វ្រ៉េ កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៥៤ នៅទីក្រុង កូស្យ៊ូស្កូ រដ្ឋ មីស៊ីស៊ីពី សហរដ្ឋអាម៉េរិក។ លោកស្រីគឺជាអ្នកដឹកនាំកម្មវិធី ផលិតករទូរទស្សន៍ និងភាពយន្ត តារាសម្តែង អ្នករិះគន់អក្សរសាស្រ្ត និងអ្នកកែសម្រួលនៃទស្សនាវដ្តីអាម៉េរិក។
លោកស្រីល្បីល្បាញជាពិសេសតាមរយៈ កម្មវិធីសន្ទនា ឬ The Oprah Winfrey Show ដែលផលិតឡើងដោយក្រុមហ៊ុនរបស់លោកស្រីផ្ទាល់ គឺ ផលិតកម្ម Harpo ដែលមានមូលដ្ឋាននៅរដ្ឋឈីកាហ្គោ។ កម្មវិធីផ្សាយរបស់លោកស្រី បានឈ្នះរង្វាន់ជាច្រើន និងក្លាយជាកម្មវិធី ដែលមានការទស្សនាច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃទូរទស្សន៍រហូតដល់ភាគចុងក្រោយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១។ លោកស្រីអូប៉្រា ក៏ជាតារាសម្តែង ដែលបានទទួលពានរង្វាន់អូស្ការផងដែរ។ លោកស្រីត្រូវបានចាត់ថ្នាក់ជាបុគ្គលជនជាតិអាម៉េរិកដើមកំណើតអាហ្វ្រិកដែលមានបំផុតនៅសតវត្សទី២០ និងជាជនជាតិអាម៉េរិកអាហ្វ្រិកដែលស្រឡាញ់មនុស្សជាតិបំផុតគ្រប់ពេលវេលា។
នៅអំឡុងពាក់កណ្តាលទសវត្សឆ្នាំ១៩៩០ លោកស្រីបានបង្កើតកម្មវិធីកិច្ចសន្ទនារបស់លោកស្រីសាជាថ្មីដើម្បីផ្តោចអារម្មណ៍ទៅលើអក្សរសាស្រ្ត ការអភិវឌ្ឍបុគ្គលិកលក្ខណៈ ដួងព្រលឹង និងការធ្វើសមាធិ។
នៅបារាំង លោកស្រីត្រូវបានគេស្គាល់ជាពិសេស តាមការសម្ភាសន៍អំពីព្រឹត្តិការណ៍ដែលលោកស្រីធ្វើជាមួយលោកម៉ៃឃើ ជែកស៊ុន នៅខែមករា ឆ្នាំ១៩៩៣ នៅផ្ទះរបស់លោកជែកស៊ុននៅរដ្ឋកាលីហ្វ័រនី សហរដ្ឋអាម៉េរិក។
នៅឆ្នាំ២០០៦ លោកស្រីបានក្លាយជាអ្នកគាំទ្រតាំងពីម៉ោងដំបូងរបស់លោកបារ៉ាក អូបាម៉ា។ ការវិភាគមួយ បានវាយតម្លៃថា លោកស្រីបានធ្វើឲ្យលោកអូបាម៉ា បានទទួលសម្លេងបន្ថែមច្រើនជាង ១លាន សម្លេងនៅក្នុងការបោះឆ្នោតបេក្ខភាគណបក្សប្រជាធិបតេយ្យនៅឆ្នាំ២០០៨។ នេះគឺជាជ័យជម្នះដែលធ្វើឲ្យលោកអូបាម៉ា ក្លាយជាអភិបាលរដ្ឋអ៊ីលីណ័រ ដែលផ្តល់ឲ្យលោកនូវអាសនៈមួយនៅព្រឹទ្ធសភាសហរដ្ឋអាម៉េរិក។
នៅខែកក្កដា ឆ្នាំ២០០៧ ទស្សនាវដ្តី TV Guide នៅសហរដ្ឋអាម៉េរិក បានលើកឡើងថា លោកស្រីអូប៉្រា គឺជាអ្នកដឹកនាំកម្មវិធីដែលរកកម្រៃបានច្រើនបំផុតនៅសហរដ្ឋអាម៉េរិក។ លោកស្រីរកចំណូលបានប្រមាណ ២៦០លានដុល្លារ នៅឆ្នាំនោះ។ ចំនួននេះគឺមាន ៥ដង ច្រើនជាង បុគ្គលដែលមានលំដាប់ទី២ នៅក្នុងវិស័យនេះ គឺផលិតករ Simon Cowell ដែលរកបាន ៤៥លានដុល្លារ។ នៅឆ្នាំ២០០៨ ចំណូលរបស់លោកស្រី បានកើតឡើងរហូតដល់ ២៧៥លាន ដុល្លារ។ លោកស្រីរកបាន ៣១៥លាន ដុល្លារ នៅចន្លោះឆ្នាំ២០០៩-២០១០។
លោកស្រីអូប៉្រា វីនហ្វ្រ៉េ ត្រូវបានវាយតម្លៃថា គឺជាស្រ្តីដែលមានអំណាចបំផុតនៅលើលោក ដោយ CNN និង គេហទំព័រ Time.com ជាស្រ្តីដែលមានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។ បើយោងតាមទស្សនិកជន លោកស្រីគឺជាបុគ្គលម្នាក់ដែលមានឥទ្ធពលបំផុតនៅសតវត្សទី២០ និងជាបុគ្គលដែលមានឥទ្ធិពលបំផុតពីឆ្នាំ២០០៤ ដល់ ២០០៨ ដោយទស្សនាវដ្តី Time។ នៅដំណាចសតវត្សទី២០ ទស្សនាវដ្តី Life បានចាត់ថ្នាក់ លោកស្រីអូប៉្រា វីនហ្វ្រ៉េ ជាស្រ្តីដែលមានឥទ្ធិពលបំផុត និងជាស្រ្តីស្បែកខ្មៅដែលមានឥទ្ធិពលបំផុតនៅជំនាន់នោះ។ សារព័ត៌មាន Ladies Home Journal ក៏បានចាត់ថ្នាក់លោកស្រីអូប៉្រា វីនហ្វ្រ៉េ លេខមួយនៅក្នុងបញ្ជីរបស់ខ្លួននៃស្រ្តីដែលមានអំណាចបំផុតនៅអាម៉េរិក។ នៅឆ្នាំ១៩៩៨ លោកស្រីអូប៉្រា វីនហ្វ្រ៉េ បានក្លាយជាស្រ្តីទី១ និងជាស្រ្តីស្បែកខ្មៅឈានមុខដែលត្រូវបានចាត់ថ្នាក់ស្ថិតនៅក្នុងចំណោមបុគ្គល ១០១នាក់ ដែលមានឥទ្ធិពលបំផុត នៅក្នុងឧស្សាហកម្មកំសាន្ត ដោយទស្សនាវដ្តី Entertainment Weekly ។
នៅឆ្នាំ២០១២ ទស្សនាវដ្តី Forbes បានចាត់ថ្នាក់លោកស្រីអូប៉្រា វីនហ្វ្រ៉េ ស្ថិតនៅក្នុងបុគ្គល ១១នាក់ នៅលើបញ្ជីស្រ្តីដែលមានអំណាចបំផុតនៅក្នុងពិភពលោក។