រ៉ាចិនដ្រាទី១ ការពង្រីកទឹកដីនៃនគរឥណ្ឌាបុរាណ

រ៉ាចិនដ្រាទី១ ប្រសូតនៅប្រមាណឆ្នាំ៩៧១ នៅទីក្រុងថានចាវៀ រដ្ឋតាមូល ណាឌូ ប្រទេស ឥណ្ឌា។ ព្រះអង្គសោយទីវង្គតនៅឆ្នាំ១០៤៤ នៅភូមិប្រាម៉ាដេសសាម នៅរដ្ឋដដែល។ ព្រះ រាជាគឺជាស្តេចតាមូលនៃរាជ្យវង្សចូឡា នៅភាគខាងត្បូងប្រទេសឥណ្ឌា។ ព្រះរាជា​គឺជា ស្តេច​ចក្រពត្តិ​ច្បាំងដណ្តើមទឹកដីដ៏ល្បីល្បាញបំផុតនៃប្រវត្តិសាស្រ្តឥណ្ឌា។ រាជ្យរបស់​ព្រះ​អង្គ បើក​ផ្លូវ​ឲ្យ​មានការរីកចម្រើនដល់កំពូលនៃចក្រភពចូឡា ដែលបានក្លាយជាមហាអំណាចសំខាន​ខាង​​នយោបាយ សេដ្ឋកិច្ច និងយោធា នៅអនុមហាអាណាចក្រឥណ្ឌា។

ពេលនៅជាព្រះអង្គម្ចាស់នៅឡើយ រ៉ាចិនដ្រាទី១ គឺ​ជាប្រមុខកងទ័ព និងដឹកនាំ យុទ្ធនាការ​ប្រឆាំង​នឹងរាជាណាចក្រ ចាលូកកា​ នៅភាគខាងលិច និងព្រះអង្គម្ចាស់ទាំងឡាយនៃ​រាជាណាចក្រអានូរាដាពូរ៉ា ដែលសព្វថ្ងៃគឺជាប្រទេសស្រីលង្កា។ ព្រះរាជារ៉ាចិនដ្រាទី១ បាន ទទួលនូវជ័យជម្នះដំបូងៗ។ បន្ទាប់មក ព្រះអង្គធ្វើឲ្យទន់ខ្សោយនៃការបះបោរនៃស្តេចត្រាញ់​នៃដែនដីអាណាព្យាបាល គឺរាជាណាចក្រចឺរ៉ា និងប៉ានយ៉ា។    នៅពេលឡើងកាន់សោយរាជ្យ ព្រះរាជារ៉ាចិនដ្រាទី១ បានបង្ហើយការច្បាំងដណ្តើមយករាជាណាចក្រ អានូរ៉ាដាពូរ៉ា និងទទួល បានអំណាចពេញលេញទាំងស្រុងលើកោះស្រីលង្ការ។  ព្រះអង្គពង្រីកចក្រភពចូឡា ឆ្ពោះ ទៅ​ទិសខាងជើងតាមរយៈជ័យ​ជម្នះនានារបស់ព្រះអង្គលើរាជាណាចក្រកាលីនហ្គា និង បឹងហ្គាល់ ហើយនៅពេលជាមួយគ្នា​ក៏បានភ្ជាប់ជាឧបសម្ព័ន្ធនូវប្រជុំកោះឡាកឺឌីវ និងម៉ាឌីវ ដែល​ហៅថា ខេត្តនៃសមុទ្របី។  

កោះទាំងនេះក៏បានក្លាយជាមូលដ្ឋានយុទ្ធសាស្រ្តសម្រាប់កងនាវារបស់ព្រះអង្គ។ យុទ្ធនាការ​ដ៏ ធំប្រឆាំងនឹងតំបន់ឆ្នេរម៉ាឡេបានបញ្ចប់ក្រោយការចុះចាញ់របស់រដ្ឋបុរី និងរាជាណាចក្រ ជាច្រើន ដូចជា រដ្ឋបុរី ស្រីវីចាយ៉ា ខេដា តាំប្រាលីនហ្គា និងប៉េហ្គូ។ ទឹកដីទាំងអស់នេះ ធានា បាននូវចំណូលដ៏ទៀងទាត់សម្រាប់ចក្រភពចូឡា ដែលកំពុងតែរីកទំហំពេញទំហឹង។

បន្ទាប់មក ព្រះរាជារ៉ាចិនដ្រាទី១ បែរទៅប្រឆាំងដណ្តើមរដ្ឋប៉ាឡា ដែលជារាជណាចក្រ​ឥណ្ឌា​មួយ​ដែលកាន់ព្រះពុទ្ធសាសនាពីសតវត្សទី៨ ដល់ទី១២ និង​មាន​ទឹក​ដី​សន្ធឹង​លើ​រដ្ឋ​បឹងហ្គាល់ និង​ប៊ីហា នៅឥណ្ឌាសព្វថ្ងៃ។ ដោយទទួលបាន​​ន​ទ្រព្យ​សម្បត្តិពីរាជាណាចក្រនេះ ព្រះអង្គបាន​ស្ថាបនា​រាជធានីថ្មី  គឺហ្គង់ហ្គៃខុនដាចូឡាពូរ៉ាម ដែលសំដៅឲ្យក្លាយជាមណ្ឌល​សំខាន់នៃ​ពាណិជ្ជក​ម្មរ​បស់ចក្រភព។ ដើម្បី​ពង្រឹង​រាជធានី​នេះ ព្រះរាជាឲ្យគេជីក​ស្រះ​ព័ទ្ធជុំវិញ និង​ការ​ការពារ​បុរី​ដោយជញ្ជាំងដ៏​រឹងម៉ាំ​ដោយ​​មានការចាក់ដីបំពេញ។   នៅរាជធានីនេះ ព្រះរាជា​រ៉ាចិនដ្រា​ទី១ បាន​ឲ្យគេស្ថាបនា​ប្រាសាទ​​​ដ៏ធំបំផុតនៃយុគសម័យ គឺប្រាសាទ ប្រ៊ីហាដេស្វារ៉ា ដែលស្ថិតនៅក្នុងទីក្រុងតង់ជ័រ​នៃ​រដ្ឋ​តាមីល ណាឌូ ប្រទេសឥណ្ឌា។ ប្រាសាទ​នេះ​គឺជា​សមិទ្ធិផល​គំរូនៃរចនាបទស្ថាបត្យកម្ម​សាសនា​ចូឡា ហើយជាប្រាសាទ​ដ៏ធំបំផុតមួយ​នៅ​ឥណ្ឌា ដែលឧទ្ទិសបូជាដល់អាទិទេពសិវៈ នៃសាសនាព្រាហ្មណ៍។ ប៉ុន្តែព្រះរាជា​រ៉ាចិនដ្រាទី១​ក៏បាន​អនុគ្រោះ​​ដល់​សាសនា​ព្រះ​ពុទ្ធ​ដែរ ដែលព្រះ​អង្គ​បាន​ឲ្យគេស្ថាបនា​រូប​សំណាក​ព្រះពុទ្ធ​ជាច្រើន​​នៅ​ឥណ្ឌា និងម៉ាឡេស៊ី។

បន្ទាប់​ពីបានច្បាំងដណ្តើមយកច្រកសមុទ្រម៉ាឡាកា និងឆ្នេរម៉ាឡេស៊ី ព្រះរាជារ៉ាចិនដ្រាទី១ ដឹងអំពីសារសំខាន់នៃប្រព័ន្ធស្ថានីយ៍ពាណិជ្ជកម្ម។ ស្ថានីយ៍ពាណិជ្ជកម្មអាចលក់សម្រាប់​អ្នក​ចរចាដែលហ៊ានផ្តល់តម្លៃខ្ពស់ជាងគេ និងសម្របខ្លួនបានទៅនឹងតម្រូវការនៃការបញ្ជាទិញ។

ព្រះរាជារ៉ាចិនដ្រាទី១ បានចងសម្ព័ន្ធមិត្តជាមួយចក្រភពខ្មែរ ព្រមទាំងជាមួយចិននៃរាជការ​សុង ដែលព្រះអង្គអាចជ្រើសរើសទាហានស៊ីឈ្នួល។ នៅទិសខាងលិច ចក្រភពចូឡា ចាប់​ផ្តើម​​ធ្វើពាណិជ្ជកម្មគ្រឿងទេសជាមួយចក្រភពឥស្លាមអាបាសស៊ីដ ចក្រភពប៊ីហ្ស៉ង់តាំង ចក្រភព​​​ទួក សេលជូគីដ និងរាជាណាចក្រហ្ស័កហ្ស៊ី ជាដើម។

 

Daily Program

Livesteam thumbnail