ក្រសួងបរិស្ថានលើកទឹចិត្តឱ្យគ្រប់រោងចក្របំពាក់«ឧបករណ៍ត្រួតពិនិត្យ»ការពារហានិភ័យបរិស្ថាន

រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានលើកទឹកចិត្តឱ្យគ្រប់រោងចក្រទាំងអស់បំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្ត ដើម្បីផ្តល់ភាពងាយស្រួលក្នុងការតាមដានការបញ្ចេញសំណល់រាវផង និង ជួយបង្កលក្ខណៈងាយស្រួលដល់រោងចក្រក្នុងការប្រកបរបរកស៊ីផង ពិសេស ការពារហានិភ័យចំពោះបរិស្ថាន និងសុខភាពសាធារណៈជន។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងពេលរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានចុះត្រួតពិនិត្យការបញ្ចេញសារធាតុរាវ និងត្រួតពិនិត្យឧបករណ៍ត្រួតពិនិត្យគុណភាពទឹក នៅរោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង រោងចក្រ Guoao (Cambodia) Enviromental Engineering Co.,Ltd រួមទាំងសហគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដែលស្ថិតនៅក្បែរព្រលានយន្តហោះពោធិ៍ចិតុង។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីប្រសិទ្ធភាពនៃការបំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្ត និងស្វែងយល់អំពីផលវិបាកក៏ដូចជាកង្វល់ដែលអាចកើតមានឡើងក្នុងការបំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្ត។ ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចង់ឱ្យរោងចក្រដទៃទៀតបានបំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្តនេះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការតាមដានការបញ្ចេញសំណល់រាវផង និងជួយបង្កលក្ខណៈងាយស្រួលដល់រោងចក្រក្នុងការប្រកបរបរកស៊ីផង និងការពារហានិភ័យចំពោះបរិស្ថាន និងសុខភាពសាធារណៈជនផង។

លោកសួរ ហុង ម្ចាស់រោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD បាននិយាយងាលោកនឹងចូលរួមចំណែកក្នុងភាពស្អាតរបស់កម្ពុជាជាមួយក្រសួងបរិស្ថានដែរ ជាពិសេសលោកបានអរគុណដល់ក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់ និងស្វែងយល់អំពីក្តីកង្វល់របស់រោងចក្រ ដើម្បីជួយរកដំណោះស្រាយធ្វើយ៉ាងណាឲ្យរោងចក្រមានដំណើរការទៅបានរលូន និង ទទួលបាននូវផលចំណេញផង និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋកម្ពុជា៕

Daily Program

Livesteam thumbnail